ព័ត៌មានជាតិ
ចិញ្ចើមផ្លូវក្នុងសង្កាត់ផ្សារដេប៉ូទី ១ រំលោភបំពានដោយ ក្រុមអ្នកលក់គ្រឿងបន្លាស់រថយន្ត
ចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងនៅកំណាត់ផ្លូវមួយចំនួនធំ ក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី ១ ត្រូវបានរំលោភបំពានដោយក្រុមអ្នកលក់គ្រឿងបន្លាស់រថយន្តយកតាំងលក់លើផ្លូវ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងបរិស្ថានអនាម័យ តាមដងផ្លូវ។

លោក សេង លី ជាប្រជាពលរដ្ឋឧស្សាហ៍ធ្វើដំណើរឆ្លងកាត់តំបន់នោះ បានលើកឡើងថា រាល់ថ្ងៃលោកតែងតែធ្វើដំណើរឆ្លងកាត់តំបន់ផ្សារដេប៉ូដោយសង្កេតឃើញថា កំណាត់ផ្លូវមួយចំនួនត្រូវបានរំលោភបំពានទៅដោយក្រុមអ្នកលក់គ្រឿងបន្លាស់រថយន្ត ដោយពួកគាត់យកគ្រឿងបន្លាស់រថយន្តចាស់ៗ ទាំងនោះ មកគរចោលលើផ្លូវតែម្ដង ដែលអាចបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុពេលយប់ព្រលប់ផងដែរ។

លោក ហាន សុភាព ជាប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ បានលើកឡើងដែរថា កំណាត់ផ្លូវខ្លះឃើញមានការគរសម្ភារៈគ្រឿងបន្លាស់របស់រថយន្ត និងមានហៀរប្រេងម៉ាស៊ីនប្រឡាក់ផ្លូវថ្នល់ ធ្វើឲ្យប៉ះពាល់ដល់បរិស្ថានអនាម័យសណ្ដាប់ធ្នាប់តាមដងផ្លូវ ពេលខ្លះក៏រអិលដល់អ្នកធ្វើដំណើរផងដែរ។

ដោយឡែក លោក ស៊ឹម សុផង់ អភិបាលទទួលបន្ទុកបរិស្ថានអនាម័យសណ្ដាប់ធ្នាប់ខណ្ឌទួលគោក បានឲ្យដឹងថា លោកបានទទួល និងអរគុណសម្រាប់ការផ្ដល់ព័ត៌មាន ចំពោះបញ្ហានេះ កម្លាំងអាជ្ញាធរមិនបានព្រងើយកន្តើយនោះឡើយ និងបានបន្តយកចិត្តទុកដាក់ក្នុងការរំដោះចិញ្ចើមផ្លូវក្នុងតំបន់មួយចំនួនជាជំហានៗ ហើយបន្តទៀតនោះ នឹងឈានដល់ការរៀបចំសណ្ដាប់ធ្នាប់នូវបញ្ហានៅចំណុចមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី ១ នេះ។

ជាមួយនេះ អាជ្ញាធរ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីរក្សាចិញ្ចើមផ្លូវឲ្យមានបរិស្ថានអនាម័យសណ្ដាប់ធ្នាប់ល្អប្រសើរ៕
អត្ថបទ ៖ សុភា





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


