Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ទទួល​បាន​ពានរង្វាន់ “​កន្លែងធ្វើការ​ងារ​ដ៏​ល្អ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី ឆ្នាំ 2022”

បានផុស

នៅ

កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់ HR Asia ក្រុមហ៊ុន​វៀត​ធេ​ល​កម្ពុជា (​មិត្ត​ហ្វូ​ន​) មាន​កិត្តិយស​ទទួលបាន​ពានរង្វាន់ “​កន្លែងធ្វើការ​ងារ​ដ៏​ល្អ​បំផុត​នៅក្នុង​តំបន់​អាស៊ី ឆ្នាំ 2022″​។

នេះ​ជា​លើកទីមួយ​ហើយ​ដែល​មិត្ត​ហ្វូ​ន​ត្រូវ​បាន​ផ្តល់​កិត្តិយស​ជា​ក្រុមហ៊ុន​ល្អ​បំផុត​សម្រាប់​ធ្វើការ​នៅ​អាស៊ី​ដោយ HR Asia រួម​ជាមួយនឹង​អាជីវកម្ម​ខ្នាត​ធំ​ផ្សេងទៀត​ក្នុងប្រទេស​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បង្កើត​ឡើង​ក្នុង​ឆ្នាំ 2006 មិត្ត​ហ្វូ​ន​គឺជា​សហគ្រាស​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ឌីជីថល​ឈានមុខ​គេ​ក្នុងប្រទេស​កម្ពុជា ដែល​មាន​បុគ្គលិក​ជាង 3,000 នាក់​។ បន្ថែម​ពីលើ​គោលដៅ​អាជីវកម្ម មិត្ត​ហ្វូ​ន​តែងតែ​ប្តេជ្ញាចិត្ត​ក្នុង​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស ដោយមាន​បំណង​ចង់​កែលម្អ និង​រក្សា​ជំនាញ​វិជ្ជាជីវៈ ក៏ដូចជា​បង្កើត​បរិយាកាស រួមបញ្ចូល​ទាំង​បុគ្គលិក​គ្រប់រូប​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​អភិវឌ្ឍ អនុវត្ត​ឱ្យ​អស់ពី​សមត្ថភាព រួមទាំង​ផលប្រយោជន៍​របស់​និយោជិត​ដែល​ក្រុមហ៊ុន​តែងតែ​យកចិត្តទុកដាក់​។

ជាមួយគ្នានេះ​ផងដែរ មិត្ត​ហ្វូ​ន​ក៏​ចាប់អារម្មណ៍​លើ​ការវិនិយោគ​លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទំនើបៗ បំពាក់​ក្នុង​ការិយាល័យ និង​ងាយស្រួល​ផងដែរ ព្រោះ​មិត្ត​ហ្វូ​ន​ជឿជាក់​ថា ការវិនិយោគ​រយៈពេល​វែង​ក្នុង​បរិយាកាស​ការងារ និង​ការអភិវឌ្ឍន៍​ធនធានមនុស្ស គឺជា​យុទ្ធសាស្ត្រ​ដ៏​ត្រឹមត្រូវ​ដើម្បី​ក្លាយជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ឌីជីថល​ឈានមុខ​គេ ក៏ដូចជា​ការ​សម្រេចបាន​នូវ​ចក្ខុវិស័យ​របស់​ខ្លួន “​បរិយាកាស​ល្អ​បំផុត​ក្នុងការ​ធ្វើការ សិក្សា​រៀនសូត្រ និង ភាព​រីកចម្រើន​”​។

ក្រៅពីនេះ មិត្ត​ហ្វូ​ន​ក៏​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ក្នុងការ​វិនិយោគ​លើ​និស្សិត IT និង​ទេពកោសល្យ​វ័យក្មេង​របស់​យុវជន​កម្ពុជា​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មិត្ត​ហ្វូ​ន​បាន​បន្ត​គាំទ្រ​និស្សិត​ផ្នែក​ព័ត៌មានវិទ្យា ដើម្បី​បង្កើន​ជំនាញ​របស់​ពួកគេ ចុះ​កម្មសិក្សា​ជាក់ស្តែង​នៅ​ក្រុមហ៊ុន និង​កម្មវិធី​ជ្រើសរើស​បុគ្គលិក​យ៉ាង​ទូលំទូលាយ ជាមួយនឹង​ផ្លូវ​អភិវឌ្ឍ​អាជីព​ដ៏​គួរឱ្យ​ទាក់ទាញ​។​

“​តម្លៃ​ស្នូល​របស់​មិត្ត​ហ្វូ​ន គឺ​ផ្តោតលើ​ធនធានមនុស្ស ដែលជា​គោលដៅ​សម្រាប់​យើង​ក្នុង​ការបន្ត​បេសកកម្ម​ថ្មី​មួយ​។ មិត្ត​ហ្វូ​ន​សង្ឃឹមថា​មិន​ត្រឹមតែ​ផលិតផល និង​សេវាកម្ម​បច្ចេកវិទ្យា​ទូរគមនាគមន៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​កន្លែង​ការងារ​ដ៏​ល្អ បង្កើត​ឱកាស​សិក្សា​សម្រាប់​បុគ្គលិក​ម្នាក់ៗ​ផងដែរ​។​” លោក កាវ ម៉ាញ ដឹក (Cao Manh Duc) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​មានប្រសាសន៍​។

​បន្ថែម​៖

​សូមជម្រាបថា HR Asia Award គឺជា​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​ដែល​រៀបចំឡើង​ដោយ​ទស្សនាវដ្ដី​ធនធានមនុស្ស​ឈានមុខ​គេ​នៅ​អាស៊ី (HR Asia Magazine) ដើម្បី​វាយតម្លៃ និង​ផ្តល់​កិត្តិយស​ដល់​ក្រុមហ៊ុន​ដែលមាន​បរិយាកាស​ការ​ងារ​ល្អ​នៅ​ទូទាំង​អាស៊ី​។

ដើម្បី​សម្រេច​បាន​នូវ​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​នេះ អាជីវកម្ម​ត្រូវ​ឆ្លងកាត់​ការស្ទង់មតិ​ចំនួន 3 ជុំ ជាមួយនឹង​លក្ខណៈ​វិនិច្ឆ័យ​វាយតម្លៃ​យ៉ាង​តឹងរ៉ឹង ដោយ​បញ្ជាក់​ពី​ការបង្កើត​បរិយាកាស​កា​រងារ​ដែលមាន​ភាព​ស្អិតរ​មួ​ត​ខ្ពស់​។ ក្នុងពេល​ជាមួយគ្នានេះ វា​ត្រូវបាន​វាយតម្លៃ​ដោយ​បុគ្គលិក​របស់ខ្លួន​ថា​ជា​អាជីវកម្ម​មួយ​ក្នុងចំណោម​អាជីវកម្ម​ដែលមាន​បរិ​កាស​ការងារ​ល្អ​បំផុត​នៅ​អាស៊ី ដែលជា​និយោជក​ដ៏​ល្អ​មួយ​ក្នុងចំណោម​និយោជក​ដ៏​ល្អ​បំផុត​របស់​អាស៊ី​ដែល​ត្រូវបាន​ជ្រើសរើស​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ២២ ម៉ោង មុន

មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អឺរ៉ុបទាមទារ​បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌនៅអ៊ុយក្រែន គំរាមដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសលែង​បង្ហើប​ដំណឹង​អំពី​ជំនួយ​យោធា​ដែល​ផ្ដល់​ឲ្យ​អ៊ុយក្រែន​ទៀត​ហើយ

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

ហ្សេលេនស្គី ព្រមជួបពូទីន ទល់មុខ នៅតួកគី តែមានលក្ខខណ្ឌមួយ 

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្រសួងការងារដោះស្រាយបញ្ចប់ទំនាស់ រវាងរដ្ឋបាលនិងបុគ្គលិករោងចក្រស៊ីង កៃ សេន

Sokha Hotels

ព័ត៌មានពេញនិយម