ព័ត៌មានជាតិ
ដើមឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិសរុបជាង៤៦ម៉ឺននាក់
ភ្នំពេញ ៖ ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍ទូទាំងប្រទេសសរុបចំនួន៤៥៩,៤០៩នាក់ ក្នុងនោះភ្ញៀវជាតិ៤១៥,៧៩៣នាក់ និងភ្ញៀវបរទេស៤៣,៦១៦នាក់ នេះបើតាមក្រសួងទេសចរណ៍បានឲ្យដឹង។

តាមផេកផ្លូវការរបស់ក្រសួងទេសចរណ៍បានឲ្យដឹងទៀតថា គោលដៅទេសចរណ៍សំខាន់ៗ ដែលភ្ញៀវជាតិ និងអន្តរជាតិ រួមមាន ខេត្តព្រះសីហនុ២២៥,៦៥៩នាក់ ខេត្តសៀមរាប ៤៧,០៧០នាក់ រាជធានីភ្នំពេញ ៤១,៦៤៦នាក់ ខេត្តកំពត ៣០,៤០៨នាក់ ខេត្តកំពង់ចាម ១៦,២១៣នាក់ និង ខេត្តបាត់ដំបង ១៦,១៥៣នាក់។

ចំពោះចំនួនភ្ញៀវទេសចរប្រមាណជាង៤៦ម៉ឺននាក់ សម្រាប់សប្តាហ៍ដំបូងនៃឆ្នាំ២០២៣នេះ អាចចាត់ទុកថា ជាការចាប់ផ្តើមដ៏ល្អនៃចរន្តភ្ញៀវទេសចរផ្ទៃក្នុងសម្រាប់ឆ្នាំថ្មីនេះ ខណៈដែលអំឡុងពេលឆ្លងឆ្នាំសាកលកន្លងមកមានភ្ញៀវប្រមាណ២.០២លាននាក់ បានដើរកម្សាន្តទូទាំងប្រទេស៕
កែសម្រួលដោយ ៖ នាគព័ន្ធ






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


