ព័ត៌មានជាតិ
ក្រុមការងារត្រួតពិនិត្យនៃក្រុមប្រទេសប៉ាស៊ីហ្វិក វាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអភិវឌ្ឍបៃតង
ក្រុមការងារត្រួតពិនិត្យនៃក្រុមប្រទេសប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG) របស់ក្រុមការងារហិរញ្ញវត្ថុ FATF បានវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអភិវឌ្ឍបៃតង ដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្ដួចផ្ដើមឡើងនៅក្នុងកិច្ចកំពូលអាស៊ាន នាពេលកន្លងមក។

ការវាយតម្លៃយ៉ាងដូច្នេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយក្រុមការងារត្រួតពិនិត្យនៃក្រុមប្រទេសប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG) របស់ក្រុមការងារហិរញ្ញវត្ថុ FATF ដឹកនាំដោយលោកស្រី ម៉ៃលីន វ៉ាង មន្ត្រីជាន់ខ្ពស់ផ្នែកវិភាគគោលនយោបាយ នៃលេខាធិការដ្ឋានក្រុមការងារហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣នេះ។

នៅក្នុងជំនួបនេះលោកស្រី ម៉ៃលីន វ៉ាង បានសម្ដែងក្ដីរីករាយ ដែលបានដឹកនាំប្រតិភូមកកាន់ប្រទេសកម្ពុជា។ លោកស្រី ម៉ៃលីន បានសម្ដែងការអបអរសាទរចំពោះសម្ដេចតេជោ ដែលបានចាត់វិធានការទប់ស្កាត់ការរីករាយដាលជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ ដោយបានបើកប្រទេសលើគ្រប់វិស័យឡើងវិញ។

ជាមួយគ្នានេះ លោកស្រី បានគោរពវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់កម្ពុជា ហើយបានលើកទឹកចិត្តកម្ពុជា ឲ្យធ្វើការនាំមុខប្រទេសដទៃទៀត លើវិស័យហិរញ្ញប្បទានបៃតង និងការអភិវឌ្ឍបៃតង។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍លោកស្រី ម៉ៃលីន និងប្រតិភូទាំងអស់ ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនប្រតិភូទាំងអស់ថា អំពីយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូនប្រតិភូនៃក្រុមការងារត្រួតពិនិត្យនៃក្រុមប្រទេសប៉ាស៊ីហ្វិក អំពីការផ្ដួចផ្ដើមការអភិវឌ្ឍបៃតង ដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្ដួចផ្ដើមឡើងនៅក្នុងកិច្ចកំពូលអាស៊ាន នាពេលកន្លងមក៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


