Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ កម្ពុជា-ម៉ាល់ឌីវ ណែនាំឲ្យពន្លឿនការពិភាក្សាដើម្បីបញ្ចប់ និងអនុវត្តកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី ប្រធានាធិបតីម៉ាល់ឌីវ បានណែនាំឲ្យអាជ្ញាធរអាកាសចរស៊ីវិលនៃប្រទេសទាំងពីរ ពន្លឿនការពិភាក្សាដើម្បីបញ្ចប់ និងអនុវត្តកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូន តាមផ្លូវអាកាសរវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ នៅសាធារណរដ្ឋម៉ាល់ឌីវ។ សេចក្តីថ្លែងការណ៍រួមរវាងសាធារណរដ្ឋម៉ាល់ឌីវ និងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ បានឲ្យដឹងថា ថ្នាក់ដឹកនាំទាំងពីរ បានចែករំលែកទស្សនៈថា ការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ គឺជាតម្រូវការចាំបាច់ ដើម្បីសម្រួលដល់ធុរកិច្ច ការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន និងការផ្លាស់ប្តូរទេសចរ រវាងប្រទេសទាំងពីរ។

ក្នុងន័យនេះ ថ្នាក់ដឹកនាំកម្ពុជា-ម៉ាល់ឌីវ បានណែនាំឲ្យអាជ្ញាធរអាកាសចរស៊ីវិល នៃប្រទេសទាំងពីរ ធ្វើការពន្លឿនការពិភាក្សាដើម្បីបញ្ចប់ និងអនុវត្តកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូន តាមផ្លូវអាកាសរវាងប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី ប្រធានាធិបតីម៉ាល់ឌីវ កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រម​ព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋម៉ាល់ឌីវ ស្តីពី ការលើកលែងទិដ្ឋាការចំពោះ អ្នកកាន់លិខិតឆ្លងដែនការទូត ផ្លូវការ និងធម្មតា។

ប្រធានាធិបតីម៉ាល់ឌីវ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថា ការផ្សាភ្ជាប់រវាងប្រជាជន និងប្រជាជន គឺជាផ្នែកដ៏សំខាន់នៃទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ ហើយលោកក៏មានការរីករាយ ដែលប្រទេសទាំងពីរសម្រេចបាននូវកិច្ចព្រមព្រៀងលើ​កលែងទិដ្ឋាការទៅវិញទៅមក។

លោក អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី មានប្រសាសន៍ថា «ខ្ញុំមានការរីករាយ ដែលយើងអាចសម្រេចបាននូវកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការ រវាងប្រទេសយើងទាំងពីរ ប្រជាជនម៉ាល់ឌីវ និងប្រជាជនកម្ពុជា នឹងអាចធ្វើដំណើរដោយសេរី ដោយមិនចាំបាច់មានទិដ្ឋាការ សម្រាប់រយៈពេល ៣០ថ្ងៃ»។

ចំណែកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងដែរថា សម្ដេច និងប្រធានាធិបតីម៉ាល់ឌីវ បានពិភាក្សាគ្នាដោយផ្ដោតការយកចិត្តទុកដាក់ទៅលើវិស័យទេសចរណ៍ ដោយមិនគ្រាន់តែប្រជាជនកម្ពុជា ធ្វើដំណើរមកកាន់ប្រទេសម៉ាល់ឌីវ និងប្រជាជនម៉ាល់ឌីវ មកកាន់ប្រទេសកម្ពុជាប៉ុណ្ណោះទេ តែក៏ផ្តោតការយកចិត្តទុកដាក់ទៅអ្នកដែលបានទស្សនកិច្ចនៅកម្ពុជា ហើយបន្តមកកាន់ប្រទេសម៉ាល់ឌីវទៀត។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «ក៏ប៉ុន្តែផ្ដោតការយកចិត្តទុកដាក់ ទៅលើអ្នកដែលទស្សនកិច្ចនៅកម្ពុជា ទៅលើប្រាង្គប្រាសាទនានា ក៏ប៉ុន្តែបន្ទាប់ទៅគេអាចមកកាន់ម៉ាល់ឌីវ គឺដើម្បីងូតទឹក និងលំហែរកាយនៅមាត់សមុទ្រ ឬក៏អ្នកដែលមកដល់ម៉ាល់ឌីវ គឺងូតទឹក និងលំហែរកាយនៅទីនេះ ហើយក៏ចង់ទៅមើលប្រាង្គប្រាសាទ គេអាចធ្វើដំណើរទៅទីនោះ ដូច្នេះយើងក្លាយទៅជាកញ្ចប់ទេសចរណ៍រួម ហើយដែលអាចប្រើប្រាស់វីសាៗ វីសាមួយគោលដៅពីរ ពីរប្រទេសដែលអាចប្រើបាន ដែលយើងនឹងសិក្សាអំពីបញ្ហានេះជាបន្តទៀត»៕   

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

មេទ័ពអាល្លឺម៉ង់ ប្រាប់ល្បិចទៅអ៊ុយក្រែន ដើម្បីវាយរុស្ស៊ី

ព័ត៌មានជាតិ២៣ នាទីutes មុន

គ្រឹះស្ថានហិរញ្ញវត្ថុពីរចាប់ដៃគ្នាលើ​គម្រោងធានាឥណទានបោះដុំ ទំហំ ៥០លានដុល្លារដល់ SMEs

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

សន្តិសុខសង្គម៣៩ នាទីutes មុន

អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

កីឡា២២ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

Sokha Hotels

ព័ត៌មានពេញនិយម