ព័ត៌មានជាតិ
មន្ទីរអប់រំរាជធានីភ្នំពេញ ចុះតាមដានវត្តមានសិស្សមកសិក្សាថ្ងៃចូលឆ្នាំចិន
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៣ មករានេះថា ថ្ងៃចូលឆ្នាំចិនទី ២ នេះ សាលារៀននៅភ្នំពេញដំណើរការសិក្សាជាធម្មតាមិនមានអ្វីប្រែប្រួលនោះទេ។
«តាមរបាយការណ៍ដែលសាលារៀននីមួយៗផ្ញើរមកមន្ទីរនៅព្រឹកនេះ ឃើញថាសាលារៀនដំណើរការជាធម្មតាដោយលោកគ្រូអ្នកគ្រូនិងសិស្សមកបង្រៀននិងរៀនដូចថ្ងៃធម្មតាដែរ»។

លោកប្រធានមន្ទីរបានបន្តថា លទ្ធផលនេះដោយសារតែតាមសាលានីមួយៗក៏ដូចជាលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សអនុវត្តបានល្អប្រសើរតាមការណែនាំរបស់មន្ទីរ។
យ៉ាងណាក៏ដោយមន្ទីរអប់រំ នៅតែឱ្យក្រុមការងារតាមឃ្លាំមើលនៅតាមសាលារៀននានានៅក្នុងរាជធានីភ្នំពេញនៅក្នុងឱកាសបុណ្យចូលឆ្នាំចិនជាបន្តទៀត ដើម្បីធ្វើយ៉ាងណាទប់ស្កាត់មិនឱ្យមានសាលាណាមួយត្រូវបិទទ្វារដោយសារមិនមានសិស្សមករៀននៅក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ។
លោកបានណែនាំដល់លោកនាយកសាលាត្រូវរាយការណ៍ពីវត្តមានគ្រូនិងសិស្សក្នុង ១ថ្ងៃ២លើកដោយលើកទី១នៅពេលព្រឹកនិងលើកទី២នៅពេលរសៀល ដើម្បីដឹងថាតើមានគ្រូនិងសិស្សប៉ុន្មាននាក់អវត្តមាននៅក្នុងបុណ្យចូលឆ្នាំចិន។

លោក រស់សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានណែនាំដល់អាណាព្យាបាលមាតាបិតាសិស្សគួរនាំកូនៗរបស់ខ្លួនមករៀនឲ្យបានគ្រប់ៗគ្នានៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិនវៀតណាម ដើម្បីកុំឲ្យពួកគេខាតការសិក្សាឬរៀនមិនទាន់គេជាដើមព្រោះថាបុណ្យចូលឆ្នាំចិន មិនស្ថិតក្នុងប្រតិទិនឈប់សម្រាកការងារប្រចាំឆ្នាំ២០២៣នោះទេ។
លោកបានបន្តថា ចំណែកបុគ្គលិកអប់រំត្រូវរៀបចំកម្មវិធីការងាររបស់ខ្លួនឱ្យមានដំណើការជាប្រក្រតីផងដែរ។
គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះប្រព្រឹត្តិរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី២២ទី២៣និងទី២៤ខែមករាឆ្នាំ២០២៣នេះ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


