កម្ពុជាផ្អាកនាំចូលត្រី ព្រោះ​តែការ​ចិញ្ចឹមក្នុងស្រុក​កើនឡើង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កម្ពុជាផ្អាកនាំចូលត្រី ព្រោះ​តែការ​ចិញ្ចឹមក្នុងស្រុក​កើនឡើង

Published

on

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ចុះពិនិត្យការចិញ្ចឹមត្រី

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកការនាំចូលប្រភេទត្រីមួយចំនួន ដែលវារីវប្បករផលិតបាននៅក្នុងស្រុកដោយរំពឹងថា នឹងជួយលើកកម្ពស់ប្រាក់ចំណូលដល់អ្នកចិញ្ចឹមក្នុងស្រុក ក្នុងពេលដែល​ការ​ចិញ្ចឹមត្រីមានការកើនឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២១នេះ បានសម្រេច​ផ្អាក​ការនាំចូលត្រីមួយចំនួនដែលវារីវប្បករ​ផលិត​បាន​ច្រើន​ដូចជា ត្រីប្រា ត្រីពោ ត្រី​អណ្តែង និង​ត្រីឆ្តោ ព្រមទាំង​ត្រី​មួយចំនួន​ទៀត​ដែល​អាច​ចិញ្ចឹម​បាន​ក្នុងស្រុក​។

រដ្ឋមន្ត្រីកសិកម្មបានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១២ ខែមករានេះថា ការនាំចូលត្រីចូលមកកម្ពុជា ឆ្នាំ ២០២០ពីប្រទេសជិតខាង មានជិត ២ ម៉ឺនតោន (១៧,០០០)។

លោកថា ការសម្រេចផ្អាកការនាំចូលបណ្តោះអាសន្ននេះ ដោយសារមានការផុសផុល នៃការចិញ្ចឹមក្នុងស្រុកកើនឡើងប្រមាណ ៣០% ក្នុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ នឹងធ្វើឡើងតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបាន​អំពាវ​នាវ​ដល់ប្រជាជន ក្នុងការជំរុញផលិតកម្មស្បៀង រួមទាំងការចិញ្ចឹមសត្វ នឹងចិញ្ចឹមត្រី ដែលធ្វើ​ឲ្យ​មានការផុសផុលអ្នកចិញ្ចឹម និងអ្នកផលិតចំណីត្រី ដែលមានផលិតកម្មសល់នៅ​ក្នុងស្តុក​ច្រើន។

លោករដ្ឋមន្ត្រី វេង សាខុន បញ្ជាក់ទៀតថា ការផ្អាក​នាំចូល​ត្រី​មួយចំនួន​ក្នុង​ពេលនេះ គឺ​ដើម្បី​លើកកម្ពស់​ទីផ្សារ​ផលិត​ផល​ក្នុងស្រុក​នឹង​ការជំរុញ​ឲ្យមានវារីវប្បកម្មកាន់តែ​ច្រើន​ស្របពេលដែលអ្នកវិនិយោគ​លើ​រោងចក្រ​ផលិត​ចំណី​ក៏មានការកើនឡើងដូចគ្នា។

លោករដ្ឋមន្ត្រីថ្លែងថា រាជរដ្ឋាភិបាល គ្រាន់តែ​ប្រើប្រាស់​នូវអ្វីដែល ឈ្មួញនាំចូល មកបង្វែរ​មកទិញ​ផលិតផលក្នុងស្រុកដើម្បីបញ្ជូនទៅទីផ្សារ។ ហើយថា នៅពេល​ដែលស្តុកលក់អស់ ឬថមថយ មានការខ្វះខាត រដ្ឋាភិបាលនឹងបន្តនាំចូល​មកទៀតដោយ​គ្មានបញ្ហា​អ្វីនោះ​ទេ។

អ្នកវិភាគផ្នែកសេដ្ឋកិច្ច លោក បណ្ឌិត ឆេង គឹមឡុង យល់ឃើញថា ត្រីដែលនាំចូលពីបរទេស គឺ​មានលក្ខណខុសពីត្រីនៅក្នុងស្រុកដែលនាំចេញ ដោយសារតែចង់រក្សាស្ថិរភាពនៃតម្លៃ ហើយវិធានការទប់ស្កាត់ និង​ផ្អាក​បណ្តោះ​អាសន្ននៃការនាំចូលនេះអាចថា ដោយសារ​តែតម្រូវការនៅតាមភោជនីយដ្ឋាន និង​សណ្ឋាគារ មាន​ការធ្លាក់ចុះស្រាប់ទៅហើយ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ការសម្រេចផ្អាកការនាំចូលត្រីពីប្រ​ទេស​ជិតខាងនេះ ដើម្បីដោះស្រាយបញ្ហាប្រឈមទីផ្សារផលិតផលវារីវប្បកម្មនាពេលបច្ចុប្បន្ន នឹងជំរុញការផលិតក្នុងស្រុកឲ្យបានខ្លាំងក្លា នឹងឈានទៅរកការនាំចេញនៅពេលខាងមុខ។

របាយការណ៍ប្រចាំឆ្នាំ ២០២០ របស់ក្រសួងកសិកម្ម ចេញផ្សាយនៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០​២១​នេះ បានឲ្យដឹងថា ការចិញ្ចឹមត្រី និងបង្គារ អនុវត្តបានជាង ៤ សែនតោន (៤០០៤០០) ស្មើនឹង​ជាង​១១១ ភាគរយ (១១១,២២%) ដែលមានការកើនឡើងជិត១ សែនតោន បើប្រៀបធៀប​ទៅនឹងឆ្នាំ ២០១៩៕

អត្ថបទ៖ ឡេង ដេត

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ14 mins ago

អភិបាល​ខេត្ត​ព្រៃវែង​ ចាត់​វិធានការ​ក្តៅ​ ក្រោយ​រក​ឃើញ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន​៦នាក់​លួច​ចូល​ខេត្ត​

ព័ត៌មានជាតិ35 mins ago

​រដ្ឋបាល​រាជធានីភ្នំពេញ បង្ហាញ​អត្តសញ្ញាណ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន១៩៨រូប ដើម្បី​ឲ្យ​អ្នកពាក់ព័ន្ធ​រួសរាន់​យក​សំណាក​ទៅធ្វើតេស្ត

ជីវិតកម្សាន្ដ57 mins ago

ចំណងស្នេហា​៤​ឆ្នាំ​របស់ វ៉ាន់ នី​ឡា មិន​ប្រែ​ព្រួល ទោះ​រង​ការ​សើចចំអក​ពី​អ្នកដទៃ​

ព័ត៌មានជាតិ2 hours ago

លោក គឹម សន្តិភាព ៖ អ្នក​ល្មើស​វិធានការ ហាមឃាត់​ការធ្វើដំណើរ ត្រូវ​ផ្ដន្ទាទោស​ពី ៣​ឆ្នាំ ទៅ​៥​ឆ្នាំ ឬ​ធ្ងន់​ជាង​នេះ

ព័ត៌មានជាតិ3 hours ago

លោកជំទាវ ម៉ែន សំអន ថ្លែងអំណរគុណ លោក ប៉ិច បូឡែន និងលោក ហុង លីម ដែលបានផ្តល់អំណោយក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services