សន្តិសុខសង្គម
ឃាត់រថយន្តដឹកមាន់រស់នាំចូលពីថៃខុសច្បាប់ ១គ្រឿង
រថយន្តដឹកមាន់រស់ គ្មានច្បាប់អនុញ្ញាត ១គ្រឿងនាំចូលពីប្រទេសថៃ ត្រូវបានមន្ត្រីបសុព្យាបាលខេត្តបន្ទាយមានជ័យ សហការជាមួយនគរបាលប្រឆាំងសេដ្ឋកិច្ចធ្វើការស្ទាក់ចាប់ យកសំណាកទៅពិនិត្យរកមេរោគ និងអនុវត្តការផាកពិន័យតាមគោលការណ៍ច្បាប់។ ការចាប់រថយន្តដឹកមាន់រស់ខាងលើ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចជិតស្នាក់ការភូមិ នៃភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការឃាត់ចាប់រថយន្តដឹកមាន់ខាងលើ ធ្វើឡើងក្នុងប្រតិបត្តិការចុះត្រួតពិនិត្យ (អធិការកិច្វ ឬចុះយាមល្បាត) ហើយប្រទះឃើញជាក់ស្តែង រថយន្តមួយគ្រឿង ម៉ាកនីសាន់ ពណ៌ទឹកប្រាក់ ចង្កូតស្តាំ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-8809 ដែលមានផ្ទុកមាន់ចម្រុះ សរុបចំនួន២១៥ក្បាល លួចនាំចូលពីប្រទេសថៃតាមច្រករបៀង ក្នុងមូលដ្ឋានស្រុកស្វាយចេក ទិសដៅយកមកចែកចាយ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកបន្តថា អ្នកប្រព្រឹត្តមានឈ្មោះ សោម សូសា ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្រព្រឹត្តល្មើសទៅនឹងច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ ដោយបានធ្វើការដឹកជញ្ជូនសត្វមាន់រស់ ដោយគ្មានគោលការណ៍អនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។


លោក ហ៊ុយ ទូច បញ្ជាក់ថា ជាការចាប់ផ្តើមនៃការអនុវត្តនេះ គឺយើងយកសំណាកសត្វមាន់ ទៅពិនិត្យឲ្យដឹងថា តើសត្វមានជំងឺអ្វីអត់? និងក្នុងខ្លួនមាន់ទាំងនោះមានកាកសំណល់បសុឱសថឬអត់? ប្រសិនបើគ្មានបញ្ហាអ្វីនោះទេ ជំនាញនឹងធ្វើការផាកពិន័យទៅតាមច្បាប់សុខភាពសត្វ ផលិតកម្មសត្វ មាត្រាទី១១៣ ដោយធ្វើការផាកពិន័យជាប្រាក់ ពី១០លានរៀល ទៅ១៥លានរៀល ដោយមិនគិតថា ដឹកតិចឬច្រើននោះទេ ព្រោះនេះជាករណីប្រព្រឹត្តបទល្មើសហើយប្រសិនបើគាត់ មិនព្រមទទួលយកការផាកពិន័យទេ មន្ត្រីជំនាញនឹងធ្វើការកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី៕
អត្ថបទ៖ អពៅ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥៩ នាទី agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup


