Connect with us

ព័ត៌មានជាតិ

SCG ប្រកាសលទ្ធផលប្រតិបត្តិការឆ្នាំ ២០២២ ព្រមជាមួយយុទ្ធសាស្ត្រ ដើម្បីដោះស្រាយការកើនឡើងនូវតម្លៃថាមពល

បានផុស

នៅ

ក្រុមហ៊ុន អេស​ស៊ីជី (SCG) បាន​ប្រកាស​ពី​លទ្ធផល​ប្រតិបត្តិការ​ឆ្នាំ ២០២២ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​កើន​ឡើង​នូវ​ប្រាក់ចំណូល​ពី​ការ​លក់ ប៉ុន្តែ​ប្រាក់​ចំណេញ​មាន​ការ​ធ្លាក់​ចុះ ដែល​បណ្ដាល​មកពី​ការ​ចំណាយ​លើ​ថ្លៃ​ថាមពល​មានការ​កើន​ឡើង​ខ្លាំង បញ្ហា​អតិផរណា និង​ដំណើរ​ធ្លាក់​ចុះ នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន និង​បញ្ហា​វិបត្តិ​គីមី​ឥន្ធនៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការ​ឆ្លើយតប អេស​ស៊ីជី បាន​បង្កើន​ការ​ពង្រីក​លើ​អាជីវកម្ម​ថ្មីៗ ហើយ​ផ្ដល់​អាទិភាព​លើ​ផលិតផល​បៃតង ដើម្បី​បំពេញ​តាម​តម្រូវការ​ជា​និន្នាការ​ធំ និង​ចាប់​យក​ឱកាស​អំឡុង​ពេល​សេដ្ឋកិច្ច​ងើបឡើង​វិញ ក៏ដូចជា​ទ្រទ្រង់​ដល់​កំណើន នៃ​ការ​លូតលាស់។ អាជីវកម្ម​ថាមពល​កកើត​ឡើងវិញ​របស់​ខ្លួន បាន​កើន​ឡើង ៧៨% ហើយ​ក្នុង​នោះ ការ​លក់​ប៉ូ​លី​មែរ​បៃតង​បាន​កើន​ឡើង​លើស ១៤០.០០០ តោន និង​បាន​កើន​ឡើង ៥ ដង។ ទន្ទឹម​នឹង​នោះ ដំណោះស្រាយ​សន្សំសំចៃ​ថាមពល​បាន​ទីផ្សារ​ទទួល​ការ​ស្វាគមន៍​ប្រកបដោយ​ភាព​វិជ្ជមាន ដោយ​បាន​កើន​ឡើង ៤០% ហើយ​កំពុង​បង្កើន​នវានុវត្តន៍​សម្រាប់​ការ​វេច​ខ្ចប់​ប្រកបដោយ​និរន្តរភាព។ កាលពី​ពេល​ថ្មីៗ LSP ត្រូវ​បាន​ត្រៀម​រៀបចំ​ចាប់ផ្ដើម​ផលិតកម្ម និង​ផ្គត់ផ្គង់​លើ​ទីផ្សារ​នៅ​ពាក់កណ្ដាល​ឆ្នាំ ២០២៣។ ក្រុមហ៊ុន អេស​ស៊ីជី ធានា​បាន​នូវ​ហិរញ្ញវត្ថុ​រឹងមាំ តាមរយៈ​ការ​រក្សា​ឲ្យ​បាន​មុតមាំ​នូវ​សន្ទនីយ​ភាព ការ​កាត់បន្ថយ​ការ​ចំណាយ និង​ការ​វិនិយោគ​ដោយ​ប្រុងប្រយ័ត្ន​ស្របតាម​យុទ្ធសាស្ត្រ​របស់​ខ្លួន។

លោក រ៉ុង​រ៉ូ​ត រង្ស៊ី​យ៉ូ​ផាស (Roongroote Rangsiyopash) ជា​ប្រធាន និង​ជា​អគ្គនាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន អេស​ស៊ីជី មាន​ប្រសាសន៍​ថា “​នៅ​ក្នុង​លទ្ធផល​ប្រតិបត្តិការ​របស់ អេស​ស៊ីជី ឆ្នាំ ២០២២ ប្រាក់​ចំណូល​គឺ​មាន​ទំហំ​ទឹកប្រាក់ ៦៦.៤២៣ ពាន់​លាន​រៀល (១៦.២៤៤ លាន​ដុល្លារ​សហរដ្ឋអាមេរិក​) គឺ​បាន​កើន​ឡើង ៧% ធៀប​នឹង​ឆ្នាំមុន។ ប្រាក់​ចំណេញ​សម្រាប់​ឆ្នាំ ២០២២ គឺ ២.៤៨៦ ពាន់​លាន​រៀល (៦១០ លាន​ដុល្លារ​) គឺ​បាន​ធ្លាក់​ចុះ ៥៥% ដោយសារតែ​ដំណើរ​ធ្លាក់​ចុះ នៃ​សេដ្ឋកិច្ច វិបត្តិ​គីមី​ឥន្ធនៈ និង​ចំណាយ​លើ​ថាមពល​កើន​ឡើង។ ទន្ទឹម​នឹង​នេះ សម្រាប់​ត្រីមាស​ទី ៤ នៃ​ឆ្នាំ ២០២២ ប្រាក់ចំណេញ មាន​ចំនួន ១៨ ពាន់​លាន​រៀល (៤ លាន​ដុល្លារ​)។ ទាំងអស់​នេះ ក៏​ដោយសារ​តែ​វិបត្តិ​ជាច្រើន​ដែល​កើត​ចេញពី​សង្គ្រាម​រុស្ស៊ី និង​អ៊ុយក្រែន ការ​កើន​ឡើង​យ៉ាង​គំហុក​នូវ​តម្លៃ​ធ្យូងថ្ម និង​អគ្គិសនី បញ្ហា​អតិផរណា ដំណើរ​ប្រែប្រួល​ខ្លាំង នៃ​តម្លៃ​ប្រាក់​បាត​ថៃ ការ​ធ្លាក់​ចុះ នៃ​សេដ្ឋកិច្ច​ប្រទេស​ចិន និង​បញ្ហា​វិបត្តិ​គីមី​ឥន្ធនៈ​ធំ​បំផុត​ក្នុង​រយៈកាល ២០ ឆ្នាំ​មកនេះ​”។

លោក ធម្ម​ស័ក សេដ្ឋា​ឧត្ដម (Thammasak Sethaudom) អនុប្រធាន​ប្រតិបត្តិ នៃ​ក្រុមហ៊ុន អេស​ស៊ីជី មាន​ប្រសាសន៍​ថា “ ដោយសារតែ​វិបត្តិ​ដែល​កើតឡើង​ចេញពី​ការ​កើន​ឡើង​យ៉ាង​គំហុក នៃ​តម្លៃ​ធ្យូង​ថ្ម និង​អគ្គិសនី ធ្វើ​ឲ្យ អេស​ស៊ីជី ត្រូវ​ចូល​ទៅ​ប្រើប្រាស់​វិស័យ​ថាមពល​កកើត​ឡើងវិញ ដោយ​មាន​សមត្ថភាព​ផលិត​បាន ២៣៤ មេ​ហ្គា​វ៉ា​ត់ ក្នុង​ឆ្នាំ ២០២២ គឺ​កើន​ឡើង ៧៨% បើ​ធៀប​នឹង​មួយ​ឆ្នាំ​កន្លង​ទៅ ដោយ​មាន​បណ្ដាញ​ផ្គត់ផ្គង់​វៃឆ្លាត សម្រាប់​អគារ​ឧស្សាហកម្ម និង​បណ្ដាញ​រោងចក្រ​ឧស្សាហកម្ម សណ្ឋាគារ និង​មន្ទីរពេទ្យ។ គម្រោង​នេះ ត្រូវ​បាន​ដំឡើង​កាលពី​ពេល​ថ្មីៗ នៅ​ក្រុមហ៊ុន Saha-Union Group នៅ​សង្កាត់ បាង​ផា​កង ដោយ​បាន​ភ្ជាប់​ថាមពល​កកើត​ឡើងវិញ​សម្រាប់ ១០ ក្រុមហ៊ុន កាត់បន្ថយ​ការ​ចំណាយ​លើ​ថាមពល​បាន ៣០% និង​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​កាបូ​និ​ច​បាន ៣.៦៧០ តោន ក្នុង​មួយឆ្នាំៗ។ អាជីវកម្ម​នេះ​ប្រើប្រាស់​ជំនាញ​ថាមពល​កកើត​ឡើងវិញ​របស់ អេស​ស៊ីជី ដើម្បី​កាត់បន្ថយ​ហេតុ​ប៉ះពាល់​ពី​ការ​កើនឡើង​នូវ​ថ្លៃ​ថាមពល ដែល​បង្កឡើង​ដោយ​ដំណើរ​ឡើង​ចុះ នៃ​តម្លៃ​ថាមពល​លើ​ទីផ្សារ​ពិភពលោក។ ក្នុង​ឆ្នាំ ២០២២ អេស​ស៊ីជី បាន​បង្កើន​ការ​ប្រើប្រាស់​ឥន្ធនៈ​ជំនួស​ពី ២៦% ដល់ ៣៤% បើ​ធៀប​នឹង​មួយ​ឆ្នាំមុន ហើយ​បង្កើន​សមត្ថភាព​ផលិត​ថាមពល​ព្រះអាទិត្យ​ពី ១៣០ មេ​ហ្គា​វ៉ា​ត់ ទៅដល់ ១៩៤ ម៉ែ​ហ្គា​វ៉ា​ត់ បើ​ធៀប​នឹង​មួយ​ឆ្នាំមុន​”។

លោក តាន់​ណាវ​ង្ស អា​រី​រ៉ាត់​ឆា​គុល ជា​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​ក្រុមហ៊ុន SCG Chemicals ឬ SCGC មាន​ប្រសាសន៍​ថា “SCGC បន្ត​អភិវឌ្ឍន៍​ប៉ូ​លី​មែរ​បៃតង​ដែល​មាន​ភាព​នវានុវត្តន៍​របស់​ខ្លួន ឈ្មោះ​ថា ‘SCGC GREEN POLYMERTM’ ដែល​បាន​ទទួល​ការ​គាំទ្រ​ច្រើន​ពី​ទីផ្សារ​សកលលោក ដោយ​ក្នុង​នោះ លក់​បាន​រហូតដល់​ទៅ ១៤០.០០០ តោន ដែល​បាន​កើន​ឡើង ៥ ដង ធៀប​នឹង​មួយ​ឆ្នាំ​មុន។ បន្ថែម​លើ​នេះ ក្រុមហ៊ុន បាន​ពង្រីក​វិសាលភាព​ទៅជា​អាជីវកម្ម​កែច្នៃ​ផ្លា​ស្ទិ​ក​ពេញលេញ តាមរយៈ​ការ​ទិញ​យក​នូវ​ក្រុមហ៊ុន Kras/Recycling Holding Volendam B.V. ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​កាកសំណល់​ឈានមុខ​គេ​របស់​ប្រទេស​ហូ​ឡង់។ ការ​ទិញ​យក​ក្រុមហ៊ុន​នេះ នឹង​ជួយ​ពង្រីក​សមត្ថភាព​របស់​ក្រុមហ៊ុន​នៅ​ក្នុង​ការ​ស្តុក ការ​ញែក និង​ការផលិត​ជ័រ PCR (Post-Consumer Recycled Resin) សម្រាប់​ការប្រើប្រាស់​ក្នុង​ក្រុម​គ្រួសារ និង​ឧស្សាហកម្ម។ ‘SCGC GREEN POLYMERTM’ ត្រូវ​បាន​ផ្ដល់​វិញ្ញាបនកម្ម​ស្តង់ដារ​អន្តរជាតិ ពី​បណ្ដា​ស្ថាប័ន​ឈានមុខ​គេ​មួយ​ចំនួន​នៅ​លើ​ពិភពលោក ដូចជា EuCertPlast មកពី​អឺរ៉ុប ដែល​បាន​បញ្ជាក់​ថា ប្រភព​វត្ថុធាតុដើម​សម្រាប់​ផលិតកម្ម​ជ័រ PCR គឺ​បាន​មកពី​កាកសំណល់​ប្លាស្ទិក ដូច្នេះ ជួយ​កាត់បន្ថយ​បញ្ហា​កាកសំណល់​ប្លាស្ទិក​នេះ។

ក្រុមហ៊ុន​ក៏​ទទួល​បាន​វិញ្ញាបនបត្រ​មកពី Recyclass សម្រាប់​ការ​អភិវឌ្ឍ​ជ័រ​ស្រោប​ដែល​ជួយ​បង្កើន​ស័ក្តិសិទ្ធ​ភាព នៃ​ការ​កែច្នៃ​ឡើងវិញ សម្រាប់​ការ​វេច​ខ្ចប់​ប្លាស្ទិក ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន SCGC ជា​ក្រុមហ៊ុន​ដំបូង​គេ​នៅ​អាស៊ាន ដែល​ទទួល​បាន​វិញ្ញាបនបត្រ​នេះ។ ព្រម​ជាមួយ​គ្នា​នេះ ការ​បង្កើត​ក្រុមហ៊ុន Long Son Petrochemicals Company Limited (LSP) ដែល​ជា​រោងចក្រ​គីមី​ឥន្ធនៈ​នៅ​ក្នុង​ប្រទេស​វៀតណាម មាន​វឌ្ឍនភាព​បានជា​ង ៩៨% ហើយ ហើយ​គ្រោង​នឹង​ឈាន​ចូល​ទីផ្សារ​នៅ​ពាក់កណ្ដាល​ឆ្នាំនេះ​”។

លោក និ​ធិ ផាត​ថា​រ៉ា​ឆូ​ក ប្រធាន​អាជីវកម្ម​ស៊ីម៉ងត៍ និង​សម្ភារៈ​សំណង់​របស់ អេស​ស៊ីជី មាន​ប្រសាសន៍​ថា “​អេស​ស៊ីជី កំពុង​ជំរុញ​អាជីវកម្ម​ជីវិត​រស់នៅ​វៃ​ឆ្លាត ជាពិសេស គឺ​ដំណោះស្រាយ​សន្សំសំចៃ​ថាមពល ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​នៅ​លើ​ទីផ្សារ ដោយសារតែ​ការ​កើនឡើង​នូវ​ថ្លៃ​ថាមពល​អគ្គិសនី។ ក្នុង​ឆ្នាំ ២០២២ អាជីវកម្ម​នេះ​មាន​ការ​កើន​ឡើង​ជាង ៤០%។ ជាក់ស្ដែង មាន​ដូចជា ប្រព័ន្ធ ‘SCG Air Scrubber’ ដែល​ជា​ប្រព័ន្ធ​សន្សំសំចៃ​ថាមពល​សកល​សម្រាប់​អគារ​ធំៗ សាល​សន្និសីទ និង​ផ្សារ​ទំនើប​ជាដើម។ ប្រព័ន្ធ​មាន​ភាព​ស័ក្តិសិទ្ធ​ខ្ពស់​ដែល​មាន​សមត្ថភាព​សន្សំ​សំចៃ​ថាមពល​បាន​រហូតដល់​ទៅ ២០-៣០% ។ ប្រព័ន្ធ​នេះ ត្រូវ​បាន​ដំឡើង​នៅ​តាម​បណ្ដា​អគារ​ធំៗ​ចំនួន​ប្រាំពីរ​កន្លែង រាប់បញ្ចូល​ទាំង​សាខា​អគារ Terminal 21 Pattaya និង Kloud by Kbank Siam Square ផង​ដែរ​”។

លោក វី​ចាន់ ជិត​ភូ​ក​ឌី (Wichan Jitpukdee) នាយក​ប្រតិបត្តិ SCG Packaging Public Company Limited ឬ SCGP មាន​ប្រសាសន៍​ថា “​ក្រុមហ៊ុន SCGP បាន​រៀបចំ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​នវានុវត្តន៍​បន្ថែម​ដំណោះ​ស្រាយ​លើ​ការ​វេច​ខ្ចប់ និង​បាន​លើក​ថវិកា​វិនិយោគ និង​ការ​ចំណាយ​លើ​ការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ​ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប ៨០០ លាន​បាត សម្រាប់​ឆ្នាំ ២០២៣ ដោយ​អភិវឌ្ឍន៍​នូវ ‘Nanocellulose Fibres’ ចេញពី​កាកសំណល់​កសិកម្ម ដែល​ប្រើ​ជា​វត្ថុធាតុដើម​នៅ​ក្នុង​ការ​ផលិត​ក្រដាស​វេច​ខ្ចប់ និង​ការ​វេច​ខ្ចប់​ចំណីអាហារ។ ក្រុមហ៊ុន​ក៏បាន​ត្រៀម​លក្ខណៈ​ពង្រីក​ការងារ​របស់​ខ្លួន​ឲ្យ​បាន​ដល់​ឧស្សាហកម្ម​សុខាភិបាល និង​ឧស្សាហកម្ម​សមាសធាតុ ក៏ដូចជា​អភិវឌ្ឍន៍​ជំនាញ​បណ្ដុះ​កោសិកា​របស់​ខ្លួន លើ​ការ​ដាំ​កសិផល និង​ដំណាំ​ដែល​មាន​តម្លៃ​ខ្ពស់។ បន្ថែម​លើ​នេះ ខ្លួន​ក៏​មាន​បំណង​ធ្វើ​បរិវត្ត​កម្ម​សារធាតុ​សំណល់​ពី​ដំណើរការ​ផលិតកម្ម​ឲ្យ​ក្លាយ​ជា​ថាមពល​កកើត​ឡើងវិញ​ថែម​ទៀត​ផង​។​”។

លោក រ៉ុង​រ៉ូ​ត រង្ស៊ី​យ៉ូ​ផាស (Roongroote Rangsiyopash) ជា​ប្រធាន និង​ជា​អគ្គនាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន អេស​ស៊ីជី មាន​ប្រសាសន៍​ថា “លទ្ធផល​ប្រតិបត្តិការ​មុន​សវនកម្ម​របស់​ក្រុមហ៊ុន​សម្រាប់​ឆ្នាំ ២០២២ គឺ​ទទួល​បាន​ប្រាក់ចំណូល​ពី​ការ​លក់​ជា​ទឹកប្រាក់ ៦៦.៤២៣ ពាន់​លាន​រៀល (១៦.២៤៤ លាន​ដុល្លារ​សហរដ្ឋអាមេរិក​) គឺ​បាន​កើន​ឡើង ៧% ធៀប​នឹង​មួយ​ឆ្នាំ​មុន ដោយសារ​តែ​អាជីវកម្ម​វេច​ខ្ចប់ និង​ស៊ីម៉ងត៍ -​សម្ភារៈ​សំណង់។ ប្រាក់ចំណេញ​សម្រាប់​ឆ្នាំ ២០២២ គឺ ២.៤៨៦ ពាន់​លាន​រៀល (៦១០ លាន​ដុល្លារ​) គឺ​បាន​ធ្លាក់​ចុះ ៥៥% បើ​ធៀប​នឹង​មួយ​ឆ្នាំមុន​ដោយសារតែ​ការ​ធ្លាក់ចុះ នៃ​ការ​លក់​សារធាតុ​គីមី ចំណាយ​លើ​ថាមពល​កើន​ឡើង និង​ការ​ធ្លាក់​ចុះ​នូវ​ចំណែក​ប្រាក់ចំណូល​មកពី​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ។

ប្រាក់​ចំណូល​ពី​ការ​លក់ សរុប​ទទួល​បាន ១៣.៨៧១ ពាន់​លាន​រៀល (៣.៣៥៩ លាន​ដុល្លារ​) ក្នុង​ត្រី​មាស​ទី ៤ ឆ្នាំ ២០២២ ដែល​បាន​ធ្លាក់​ចុះ ១៤% បើ​ធៀប​នឹង​ត្រីមាស​ទី​បួន​មួយ​ឆ្នាំ​មុន ដោយសារតែ​ការ​ធ្លាក់ចុះ​នូវ​តម្លៃ និង​ចំនួន នៃ​ការលក់​ផលិតផល​គីមី ពីព្រោះ​តម្រូវការ​ទីផ្សារ​ថមថយ។

ប្រាក់​ចំណេញ​ក្នុង​ត្រីមាស​ទី ៤ ឆ្នាំ ២០២២ គឺ​ទទួល​បាន ១៨ ពាន់​លាន​រៀល (៤ លាន​ដុល្លារ​) ដែល​បាន​ធ្លាក់​ចុះ ៩៤% បើ​ធៀប​នឹង​ត្រីមាស​ដូចគ្នា​កាលពី​ឆ្នាំមុន ដោយសារ​តែ​ការចែក​ចាយ​ផលិតផល​គីមី​ធ្លាក់​ចុះ ក៏ដូចជា​ការ​កើនឡើង​នូវ​ការ​ចំណាយ​លើ​ធ្យូងថ្ម និង​ថាមពល​អគ្គិសនី។

ក្នុង​ឆ្នាំ ២០២២ អេស​ស៊ីជី នៅ​កម្ពុជា បាន​ប្រគល់​អាហារូបករណ៍ ដែល​មាន​តម្លៃ​ទឹកប្រាក់​សរុប ១០០.០០០ ដុល្លារ ដល់​សិស្ស​វិទ្យាល័យ និង​និស្សិត​សាកលវិទ្យាល័យ​ចំនួន ២៧០ រូប តាមរយៈ​កម្មវិធី “អេស​ស៊ីជី ចែករំលែក​ក្ដី​សុបិន​”។ សរុប​រយៈពេល ៩ ឆ្នាំ ចំនួន​សិស្ស និង​និស្សិត​អាហារូបករណ៍​ពី​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​ផ្នែក​អប់រំ​មួយ​នេះ បាន​កើន​ឡើង​ដល់​ជាង ១.៥០០ នាក់។ ទន្ទឹម​នឹង​នេះ អេស​ស៊ីជី កម្ពុជា បាន​សហការ​ជាមួយ​នឹង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ គាំទ្រ​ជា​សម្ភារៈ​សំណង់​គិត​ជា​ទឹកប្រាក់ ៥.០០០ ដុល្លារ សម្រាប់​ផ្គត់ផ្គង់​ដល់​កម្មវិធី​ប្រកួត​ជំនាញ​ថ្នាក់​ជាតិ​លើក​ទី ៨ ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម