Connect with us

ព័ត៌មានជាតិ

អេសស៊ីជី (SCG) រៀបចំការប្រកួតវិញ្ញាសាផ្នែកបេតុងថ្នាក់ជាតិវគ្គផ្ដាច់ព្រ័ត្រ

បានផុស

នៅ

អេស​ស៊ីជី (SCG) បាន​រៀបចំ​វគ្គ​ផ្ដាច់ព្រ័ត្រ​ការប្រកួត​វិញ្ញាសា​បេតុង​ថ្នាក់ជាតិ កាលពី​ថ្ងៃ​ទី ០៨ ខែ​មិថុនា នៅ​ឯ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​អ្នក​ជំនាញ​អេស​ស៊ីជី (SCG Techpert Center) ក្នុង​នោះ​សិស្ស​និស្សិត​មកពី​សាកលវិទ្យាល័យ និង​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ចំនួន ៦ បាន​មក​ចូលរួម​ប្រកួត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ធ្វើឡើង​ក្រោយ​ពេលដែល​សិស្ស​និស្សិត​រាប់រយ​នាក់ ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​លើ​វិញ្ញាសា​ផ្នែក​បេតុង ហើយ​ឆ្លងកាត់​ការធ្វើ​តេស្ត​ដោយផ្ទាល់​មាត់ និង​តេស្ត​សរសេរ ការចុះ​ទស្សនកិច្ច​សិក្សា​នៅតាម​បណ្ដា​រោងចក្រ​បេតុង អេស​ស៊ីជី ខន​គ្រី​ត និង​ឆ្លង​កាត់​វគ្គ​អនុវត្ត​ផ្ទាល់​ផង​ដែរ។

លោក ធី​រ៉ា​ក់​ឆេ​ត វិ​ផា​សា ជា​នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន​បេតុង អេស​ស៊ីជី (SCG) មាន​ប្រសាសន៍​ថា “​អេស​ស៊ីជី តែងតែ​ព្យាយាម​ស្វែងរក​វិធីសាស្ត្រ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដើម្បី​ជួយ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​នៅ​កម្ពុជា​ក្នុង​វិស័យ​សំណង់​ដែល​ក្នុងនោះ​រាប់បញ្ចូល​ទាំង​ជំនាញ​ផ្នែក​បេតុង។ យើង​សង្ឃឹមថា យុវជន​ឆ្នើម​ទាំងអស់នេះ នឹង​ក្លាយជា​ធនធានមនុស្ស​យ៉ាងសំខាន់​នៅក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​នាពេល​អនាគត តាមរយៈ​ស្នាដៃ​ប្រកបដោយ​គុណភាព និង​ជំនាញ​របស់ខ្លួន គួបផ្សំ​ជាមួយ​នឹង​សម្ភារៈ​សំណង់​ដែលមាន​គុណភាព ដូចជា សម្ភារៈ​សំណង់​មកពី អេស​ស៊ីជី ជាដើម​”។

យោង​តាម​ក្រុមហ៊ុន​អេស​ស៊ីជី បាន​ឲ្យ​ដឹងថា សាកលវិទ្យាល័យ និង​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ទាំង ៦ ដែល​ចូលរួម​ប្រកួត​នោះ​រួមមាន សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា (PUC) វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខជំនាញ​កម្ពុជា​-​ថៃ (CTSDI) សាកលវិទ្យាល័យ​ន័រតុន វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) និង​វិទ្យាស្ថាន​ជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេស (NTTI)។

ក្នុង​នោះ ក្នុង​មួយ​សាកលវិទ្យាល័យ ឬមួយ​វិទ្យាស្ថាន មាន​សិស្ស​និស្សិត ឆ្នាំ​ទី ៣ និង​ទី ៤ ចំនួន ៦០ នាក់ ត្រូវ​បាន​ជ្រើសរើស​សម្រាប់​វគ្គ​បណ្ដុះបណ្ដាល លើកលែងតែ​និស្សិត​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) ដែលមាន​និស្សិត​ចំនួន ២០០ នាក់ ត្រូវបាន​ជ្រើសរើស ហើយ​សិស្ស​និស្សិត​ទាំងអស់​ត្រូវ​បាន​ជម្រុះ​តាមរយៈ​ការ​ធ្វើតេស្ត​សរសេរ។

បន្ទាប់មក​សម្រាប់​វិទ្យាស្ថាន ឬ​សាកលវិទ្យាល័យ​នីមួយៗ សិស្ស​និស្សិត​មួយក្រុម ៥ នាក់ ត្រូវបាន​ជ្រើសរើស​សម្រាប់​ចូលរួម​វគ្គ​បន្ទាប់ គឺ​ការចុះ​ទស្សនកិច្ច​សិក្សា ដែល​ក្នុងនោះ អេស​ស៊ីជី នាំ​ពួកគាត់​ទៅ​ចុះ​ទស្សនកិច្ច​នៅតាម​រោងចក្រ​បេតុង អេស​ស៊ីជី ខន​គ្រី​ត ដើម្បី​ឲ្យ​ពួកគាត់​បានឃើញ និង​ស្វែងយល់​ពី​ចង្វាក់​ផលិតកម្ម​បេតុង​ជាក់ស្ដែង​។ នៅក្នុង​វគ្គ​អនុវត្ត សិស្ស​និស្សិត​មកពី​ក្រុម​នីមួយៗ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​អនុវត្ត​ផ្នែក​បេតុង​ចំនួន​ពីរ​លើក​នៅ​ឯ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​អ្នក​ជំនាញ​អេស​ស៊ីជី (SCG Techpert Center) សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រាត់ ក្រុម​សិស្ស​និស្សិត បាន​ឆ្លងកាត់​ការ​ធ្វើតេស្ត​ផ្ទាល់មាត់ ការ​ធ្វើតេស្ត​សរសេរ និង​ការ​ធ្វើតេស្ត​ផ្នែក​បេតុង។

សិស្ស​និស្សិត​ចំនួន​បី​ក្រុម ត្រូវបាន​ជ្រើសរើស​ជា​អ្នកឈ្នះ ដែល​មកពី វិទ្យាស្ថាន​ជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេស​(NTTI) សាកលវិទ្យាល័យ​ន័​រ​តុ​ន និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) ហើយ​ពួកគេ​បាន​ទទួល​វិញ្ញាបនបត្រ​ទទួលស្គាល់​ពី អេស​ស៊ីជី ផងដែរ។ ទន្ទឹមនឹងនេះ ក្រុម​ជ័យលាភី​ចំណាត់​ថ្នាក់​ទី​មួយ​បាន​ទទួល​រង្វាន់​ជា​ទឹកប្រាក់ ៤ លាន​រៀល ជ័យលាភី​ចំណាត់ថ្នាក់​ទី​ពីរ បានទទួល ៣ លាន​រៀល និង​ចំណាត់ថ្នាក់​ទី ៣ បាន​ទទួល ២ លាន​រៀល។

និស្សិត ហុង សេង​ហួត តំណាង​ឲ្យ​ក្រុម​ជ័យលាភី​លេខ ១ មកពី វិទ្យាស្ថាន​ជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេស (NTTI) បាន​និយាយ​ថា “​ពួក​ខ្ញុំ​មាន​សេចក្ដីរំភើប​រីករាយ​មែនទែន ដែល​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​នេះ។ និយាយ​រួម ពួក​ខ្ញុំ​បាន​រៀនសូត្រ​យល់ដឹងបាន​ច្រើន​ក្នុងអំឡុងពេល​ចូលរួម​ការ​ប្រកួត ហើយ​យើង​សង្ឃឹមថា នឹង​យក​ចំណេះដឹង​ទាំងនេះ​ទៅ​ប្រើប្រាស់​នៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃ ក៏​ដូចជា​ក្នុង​អាជីព​ការងារ​របស់​យើង​នា​ពេល​អនាគត​ផង​ដែរ​”។

គួរ​រំលឹក​ផង​ដែរ​ថា អេស​ស៊ីជី គឺជា​ក្រុមហ៊ុន​ដែលមាន​វត្ត​មាននៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ១៩៩២ មក​ម្ល៉េះ ដោយ​ផលិត និង​ផ្គត់ផ្គង់​សម្ភារៈ​សំណង់​ដែល​មាន​គុណភាព​សម្រាប់​គម្រោង​លំនៅដ្ឋាន និង​គម្រោង​សំណង់​នានា​រាប់មិនអស់​ក្នុង​នោះ​អេស​ស៊ីជី បាន​កសាង​កិត្តិនាម​របស់​ខ្លួន​តាមរយៈ​ការ​ចូលរួម​នៅក្នុង​គម្រោង​សាងសង់​ធំៗ​ជាច្រើន​នៅក្នុង​ប្រទេស មាន​ដូចជា ស្ពាន​អ្នក​លឿង ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​របស់​កម្ពុជា​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ និង​អគារ​ខ្ពស់​ដំបូង​គេ គឺ​អគារ​វឌ្ឍនៈ​ថៅ​វើ។

ក្រុមហ៊ុន​អេស​ស៊ីជី (SCG) បានរៀបចំ​កម្មវិធី​ខាងលើ គឺ​ក្នុង​គោលបំណង​ដើម្បី​ជួយ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​នៅក្នុង​វិស័យ​សំណង់ ជាពិសេស​នោះ​ជំនាញ​ផ្នែក​បេតុង​ដែល​ត្រូវបាន​ធ្វើឡើង​តាម​ស្តង់ដារ​របស់​ក្រុមហ៊ុន ធានា​នៅ​គុណភាព​ខ្ពស់ ជាប់​ធន​បាន​យូរ​រាល់​ការសាងសង់​សំណង់​គ្រប់​ប្រភេទ។ហើយ​សិស្ស​និស្សិត​ដែល​បាន​ចូលរួម​ទាំងនោះ ក្រោយពី​ការ​បញ្ចប់​ការសិក្សា​ជំនាញ និង​ចំណេះដឹង​អនុវត្ត​ជាក់ស្ដែង ពួកគេ​នឹង​ក្លាយ​ជា​ធនធាន​មួយ​យ៉ាងសំខាន់​ក្នុង​វិស័យ​សំណង់​នៅ​ប្រទេស​កម្ពុជា​នា​ពេល​អនាគត។

អេស​ស៊ីជី (SCG) ជា​ក្រុមហ៊ុន​ពហុ​សាជីវកម្ម​ឈានមុខ​គេ​នៅក្នុង​តំបន់​អាស៊ាន ដោយ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ស្របតាម​គន្លង ESG (​បរិស្ថាន សង្គម អភិបាលកិច្ច​) អស់​រយៈពេល ១១០ ឆ្នាំ​មក​ហើយ។ វប្បធម៌​យូរអង្វែង​របស់​ក្រុមហ៊ុន​ក្នុង​ការ​សិក្សា​ស្វែងយល់ ការ​សម្រប​ខ្លួន និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​គ្រប់​វិស័យ​ទាំងអស់ បានផ្ដល់​លទ្ធភាព​ឲ្យ អេស​ស៊ីជី អាច​ឆ្លងកាត់​ដោយ​ជោគជ័យ​នូវ​រលក​វិបត្តិ និង​បញ្ហា​ជាច្រើន ហើយ​មានការ​ទទួលស្គាល់ថា​ជា​តួអង្គ​គំរូ​សម្រាប់​អាជីវកម្ម​ផ្សេងទៀត​ទាំង​នៅ​ក្នុង​ស្រុក និង​អន្តរជាតិ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ ៖ kh.scgbuildingmaterials.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ១ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៣ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម