Connect with us

ព័ត៌មានជាតិ

កម្លាំងការិយាល័យផលិតកម្មចុះចាក់វ៉ាក់សាំងការពារជំងឺដុំពក គោ ក្របី របស់ប្រជាពលរដ្ឋក្នុងស្រុកពញាក្រែក

បានផុស

នៅ

ដើម្បីការពារផលប្រយោជន៍ក្នុងការចិញ្ចឹមសត្វពាហនៈដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានប្រសើរឡើងផងនោះ កម្លាំងការិយាល័យ ផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បានសហការជាមួយភ្នាក់​ងារសុខភាពសត្វភូមិបានចុះចាក់វ៉ាក់សាំងដល់គោចំនួន២២៧ក្បាល នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំង២០២៣ នៅក្នុងភូមិរបងអំពាក់ ឃុំវាលម្លូ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែន ចន្ទ័សុជាតិ អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជាក់ឲ្យដឹងថា ក្រោយពីទទួលបទបញ្ជាពីឯកឧត្តមអភិបាលខេត្ត លោកប្រធានមន្ទីរកសិកម្មខេត្ត កម្លាំងសហការបានចុះប្រតិបត្តិការចុះចាក់វ៉ាក់សាំងជំងឺដុំពកគោក្របីនៅភូមិរបងអំពាក់ ឃុំវាលម្លូ ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ ជូនបងប្អូនប្រជាកសិករសរុប សត្វបានចាក់ថ្នាំការពារ ចំនួនគោរសរុប ចំនួន ២២៧ក្បាល ។

លោកអនុប្រធានបានបញ្ជាក់ទៀតថា កម្លាំងនឹងបន្តចុះផ្សព្វផ្សាយដល់ប្រជាពលកសិករ អំពីការថែទាំសុខភាពសត្វនិងការផ្ដល់ចំណី និងការថែទាំសត្វដើម្បីចៀសវាងជួបជំងឺឆ្លង ។ ហើយយើងនឹងផ្តល់បន្តចាក់វ៉ាក់សាំងការពារជំងឺដុំពក ទៅដល់គ្រប់ ភូមិ ឃុំ ស្រុក/ក្រុង នៅក្នុងខេត្តត្បូងឃ្មុំទាំងមូលឲ្យបានមួយរយភាគរយ ៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម