ព័ត៌មានជាតិ
រដ្ឋមន្រ្តីឲ្យការពារទីតាំងដីមួយកន្លែង មើលឃើញសមុទ្រឈើតាមផ្លូវជាតិលេខ ៤៨
រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានស្នើឲ្យអាជ្ញាធរខេត្តកោះកុងថែរក្សាទីតាំងដីមួយកន្លែងតាមបណ្ដោយផ្លូវជាតិលេខ ៤៨ ដែលមានទេសភាពអាចមើលឃើញសមុទ្រឈើយ៉ាងស្រស់ស្អាត។
ក្នុងពេលចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវជាតិលេខ ៤៨ នៅខេត្តកោះកុងកាលពីម្សិលមិញនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា លោកបានប្រទះឃើញទីតាំងដីមួយកន្លែងតាមផ្លូវជាតិលេខ ៤៨ ដែលស្អាតអាចមើលឃើញសមុទ្រឈើ ដែលថ្ងៃក្រោយអ្នកទេសចរអាចឈប់ថតរូបកម្សាន្ត ពេលធ្វើដំណើរមកលេងខេត្តកោះកុង។

បើតាមលោករដ្ឋមន្រ្តី ទីតាំងដីនោះជាផ្លូវចាស់ក្រោយពេលផ្លូវជាតិលេខ ៤៨ ត្រូវបានកែលម្អពង្រីកដោយពង្វាងទៅធ្វើផ្លូវថ្មី។
លោកស្នើឲ្យអាជ្ញាធរការពារទីតាំងដីនោះឲ្យខានតែបានមិនត្រូវឲ្យមានការរំលោភ ហើយលោកសង្ឃឹមថាទីនោះថ្ងៃខាងមុខនេះនឹងក្លាយជាគោលដៅទាក់ទាញអ្នកទេសចរ។
គម្រោងសាងសង់ផ្លូវជាតិលេខ ៤៨ មានប្រវែងសរុប ១៤៨ គីឡូម៉ែត្រ ចាប់ផ្តើមពី PK ១៤១+៧៥០ (ចំការហ្លួង) ត្រង់បំបែកផ្លូវជាតិលេខ ៤ រហូតដល់ក្រុងខេមរភូមិន្ទខេត្តកោះកុង មកទល់បច្ចុប្បន្ននេះសម្រេចការសាងសង់បានជិត ២២%។ បើតាមលោក ស៊ុន ចាន់ថុល ការដ្ឋានស្ថាបនាផ្លូវនេះមានភាពយឺតយ៉ាវជាងផែនការ ប៉ុន្តែក្រុមហ៊ុនបានសន្យានឹងបន្ថែមគ្រឿងចក្រដល់ ៣០០ គ្រឿង និងបញ្ជូនកងកម្លាំងធ្វើការពី ៤ ក្រុមទៅ ៨ ក្រុម ដើម្បីសម្រេចឲ្យទាន់ផែនការដែលបានគ្រោងទុក។




ឆ្លើយតបនឹងពាក្យចចាមអារ៉ាមដែលលើកឡើងថា ក្រុមហ៊ុនម៉ៅការសាងសង់បានដកខ្លួនចេញពីគម្រោងការងារ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា គឺមិនមានរឿងដូចដែលលេចឮនោះឡើយ។ ជាក់ស្តែងក្រុមហ៊ុនម៉ៅការសាងសង់ ILSUNG & HANIL កំពុងបន្តអនុវត្តការងារយ៉ាងសកម្មទៅតាមផែនការ បើទោះបីជាមានភាពយឺតយ៉ាវបន្តិចក៏ដោយ។
គម្រោងសាងសង់ផ្លូវជាតិលេខ ៤៨ បានបើកការដ្ឋានកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ក្នុងផែនការត្រូវចំណាយរយៈពេលសាងសង់ចំនួន ៣២ ខែ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) កម្រាស់០៧ស.ម និងជាប្រភេទបេតុងសរសៃដែក ត្រង់ផ្លូវប្រសព្វ ដែលមានកម្រាស់ ២៥ស.ម ក្រោមទំហំទឹកប្រាក់ប្រមាណជាង ៧៨ លានដុល្លារអាមេរិក៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


