ព័ត៌មានជាតិ
សម្ដេចតេជោ គូសបញ្ជាក់ជាថ្មីថា មិនអត់ឱនឲ្យសកម្មភាពណា ដែលមានចេតនាបំផ្លាញសន្តិភាពនោះឡើយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា មិនអត់ឱនឲ្យសកម្មភាពណា ដែលមានចេតនាបំផ្លាញសន្តិភាពនោះឡើយ ទោះក្នុងតម្លៃណាក៏ដោយ។

នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស-និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី នាព្រឹកថ្ងៃទី ៦ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជា បានបញ្ចប់វាលសង្រ្គាម នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ដែលឆ្នាំ ២០២៣នេះ គឺជាខួបលើកទី ២៥ហើយ នៃការបញ្ចប់សង្រ្គាមស៊ីវិល នាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្ដរបស់កម្ពុជា។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា នឹងមិនមានអានុភាពប្រតិកិរិយាណាមួយ ធ្វើឲ្យកម្ពុជាវិលត្រឡប់ទៅរកសង្រ្គាម ឡើងវិញនោះទេ។ «ច្បាស់ណាស់ យើងមិនអត់ឱនឲ្យសកម្មភាពណាក៏ដោយ ទោះបីដោយតម្លៃណាក៏ដោយ សម្រាប់អ្នកដែលមានចេតនាបំផ្លាញសន្តិភាពនៅក្នុងកម្ពុជា»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន។
ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា «យើងយល់ យើងដឹង អំពីបំណងរបស់មនុស្សខ្លះ ដែលជាមជ្ឈដ្ឋានក្រៅប្រទេស ផ្ដល់ក្ដីកង្វល់ចំពោះយើង តែយើងក៏សូមប្រាប់ទៅអ្នកទាំងអស់ឲ្យបានជ្រាបថា អ្នកក៏គួរយល់អំពីកង្វល់របស់យើង ដែលជាព្រះរាជាណាចក្រកម្ពុជា ជាទឹកដីដ៏កំសត់មួយ ដែលពួកអ្នកបានរួមចំណែកបំផ្លាញ និងធ្វើសង្រ្គាមក្នុងប្រទេសយើង កាលពីពេលមុន»។
សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា មជ្ឈដ្ឋានខាងក្រៅប្រទេស នឹងមិនដុតកំឡោតដោយជួយផ្ចុងផ្ដើមទៅដល់ក្រុមអ្នកធ្វើបដិវត្តន៍ពណ៌ ដើម្បីបំផ្លាញសន្តិភាពនៅក្នុងប្រទេសកម្ពុជា នោះទេ៕
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


