ព័ត៌មានជាតិ
សេវារថយន្ដក្រុង និងកាណូត សាធារណៈ បន្តផ្អាកសកម្មភាពក្នុងវិបត្តិកូវីដ
នៅក្នុងកំឡុងដើមឆ្នាំ២០២០ កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានផ្អាកការផ្ដល់សេវារថយន្តក្រុង និងកាណូតរបស់រដ្ឋ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ខណៈមកដល់ខែមករា ឆ្នាំ២០២១នេះ ក៏ពុំទាន់កំណត់ថ្ងៃបើកដំណើរការវិញនៅឡើយដែរ។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមករានេះថា គិតមកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ នៅមិនទាន់កំណត់ថ្ងៃ ដើម្បីផ្ដល់សេវារថយន្តក្រុង និងសេវាកាណូតដឹកអ្នកដំណើរឡើងវិញ នៅឡើយទេ។
លោកបន្តថា គិតមកដល់ខែមករា ឆ្នាំ២០២១នេះ មានរយៈពេលប្រមាណ១០ខែហើយ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកការផ្តល់សេវារថយន្តក្រុង និងសេវាកាណូត ជាបណ្តោះអាសន្ន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ។

លោកបន្តទៀតថា ការប្រមូលផ្តុំគ្នាជិះរថយន្តក្រុង និងកាណូត នៅតែជាបញ្ហាប្រឈមនឹងជំងឺកូវីដ-១៩ ដូច្នេះយើងនៅតែបន្តការផ្អាកនៃការផ្តល់សេវាទាំង២នេះ ហើយនៅពេលសមគួរណាមួយរដ្ឋបាលរាជធានីភ្នំពេញនិងដាក់អោយដំណើរការជាធម្មតាឡើងវិញ។
គួររំលឹកថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងមួយច្បាប់ ជម្រាបដល់សាធារណជន និងប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់សេវារថយន្តក្រុង និងសេវាកាណូត របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុងរាជធានីភ្នំពេញទាំងអស់ អំពីការចាត់វិធានការទប់ស្កាត់ ការចម្លង និងការរីករាលដាលនៃមេរោគកូវីដ-១៩ របស់រាជរដ្ឋាភិបាល ដែលតម្រូវឱ្យរដ្ឋបាលរាជធានីភ្នំពេញ ផ្អាកការផ្តល់សេវារថយន្តក្រុង និងសេវាកាណូត ជាបណ្តោះអាសន្ន រហូតដល់ស្ថានការណ៍នៃមេរោគកូវីដ-១៩ បានធូរស្បើយឡើងវិញ៕
អត្ថបទ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី