ព័ត៌មានជាតិ
ក្រសួងការងារ ប្រកាសដាក់ឱ្យប្រើប្រាស់បញ្ជរសេវាសាធារណៈចល័តដើម្បីឱ្យប្រជាជនងាយស្រួលស្វែងរកការងារធ្វើ
នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវបញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ១០០ទូ ដើម្បីឱ្យពលរដ្ឋអាចស្វែងរកការងារធ្វើតាមរយៈបញ្ជរនេះ ដោយចំណាយពេលតិច លឿន និងរហ័ស។

ក្នុងឱកាសនេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា បញ្ជរសេវាសាធារណៈនេះ បានដំណើរការសាកល្បង ៣ខែរួចមកហើយ តាមរយៈការតាំងបង្ហាញក្នុងពិព័រណ៍នានា ហើយក៏មានដាក់ឱ្យប្រើប្រាស់ក្នុងទូរសព្ទដៃដែរ។ តាមរយៈ ៣ខែនេះ បង្ហាញថា សេវានេះមានភាពងាយស្រួល នឹងធឹង ហើយក្រសួងក៏នឹងបន្តចែកចាយបញ្ចរនេះតាមទូទាំងប្រទេស ដើម្បីបម្រើដល់ភាពងាយស្រួលដល់ប្រជាជាជន។ លោកបន្តថា តាមរយៈការដាក់ឱ្យដំណើរការតាមហាងកាហ្វេ ផ្សារទំនើប សាកលវិទ្យាល័យ និងកន្លែងសាធារណៈផ្សេងទៀត នៅពេលមានការកែលម្អបន្តិចម្តងៗ នោះបញ្ជរសេវាសាធារណៈនេះ កាន់តែមានភាពល្អប្រសើរបន្ថែមទៀត ឈានដល់ដំណាក់កាលទី២។
លោកបញ្ជាក់ថា ចំណុចផ្តើមបំផុតនៃបញ្ជរចល័តនេះ គឺផ្តើមពីការខ្វល់ខ្វាយរបស់សម្តេចនាយករដ្ឋមន្ត្រីចំពោះការស្វែងរកការងារធ្វើរបស់យុវជន។ បន្ថែមពីនេះ ទូបញ្ចរនេះ មិនត្រឹមតែដាក់សម្រាប់ស្វែងរកការងារឡើយ ក៏មានការដាក់ពីការចុះឈ្មោះរៀនជំនាញផ្សេងៗ និងការចុះឈ្មោះប័ណ្ណ ប.ស.ស និងសេវាផ្សេងទៀតរបស់ក្រសួងផងដែរ។ អ្វីដែលពិសេស បញ្ជរនេះក៏មានក្នុងទូរសព្ទ ដើម្បីងាយស្រួលក្នុងការប្រើប្រាស់ និងស្វែងរកការងាររបស់សាធារណជនផងដែរ។

លោកបញ្ជាក់ថា តាមរយៈ ការប្រកាសដាក់ឱ្យប្រើប្រាស់បញ្ចរនេះ ដោះស្រាយបញ្ហាបាន៥ គឺទី១ ឱកាសការងារ, ទី២ ដោះស្រាយកង្វល់នៃការធ្វើការងារនៅក្រៅប្រទេស ដែលបុគ្គលមួយចំនួន បារម្ភខ្លាចចាញ់បោកមេខ្យល់ជាដើម តែបញ្ជរនេះមានសុវត្ថិភាពល្អ ព្រោះមានឈ្មោះក្រុមហ៊ុនពិតប្រាកដ។ ទី៣ គោលដៅធំ គឺជាសេវាដែលឱ្យយុវជនចុះឈ្មោះចូលរៀនបណ្តុះបណ្តាលជំនាញបន្ថែមទៀត។ ទី៤ បញ្ចូលសេវាសាធារណៈ ដែលមានសេវាដែលក្រសួងផ្តល់ដល់សេវាក្នុងវិស័យឯកជន និងទី៥ គឺការភ្ជាប់រវាងក្រសួង មន្ត្រី ទាំងថ្នាក់ជាតិ និងក្រោមជាតិ មានប្រាស្រ័យទាក់ទងជាមួយអ្នកស្នើសុំសេវា ដែលអាចតាមដានវឌ្ឍនភាពសំណើររបស់ខ្លួនបាន។
ចំណែក លោក សុខ ឡោ អនុប្រធានសហព័ន្ធនយោជក និងសមាគមន៍ពាណិជ្ជកម្មកម្ពុជាលើកឡើងថា នេះគឺជាសមទ្ធិផលបឋម ក្នុងការដាក់បញ្ជរសេវាសាធារណៈនេះ ក្នុងការបម្រើដល់ភាពងាយស្រួលដល់សាធារណជន និងសិស្សានុសិស្សដើម្បីស្វែងរកការងារប្រកបដោយភាពងាយស្រួល។ លោកបានគាំទ្រចំពោះក្រសួង ចំពោះការយកចិត្តទុកដាក់ គំនិតផ្តួចផ្តើមថ្មីៗ ដែលជាប្រយោជន៍ដល់នយោជក។

រីឯ លោក ជា ជុំ តំណាងអ្នកស្វែងរកការងារធ្វើនៅក្រៅប្រទេស ថា លោកបានស្វែងរកការងារធ្វើនៅប្រទេសថៃ តែហាក់មិនសូវទុកចិត្តខ្លាចមានអ្នកបោកប្រាស់ បន្ទប់មកទើប ដឹងដំណឹងនេះ ក៏ដាក់ពាក្យតាមទូចល័តដែលមានតាមទីសាធារណៈ ងាយស្រួល លឿន ឆាប់រហ័ស និងមានក្រុមហ៊ុនដែលទុកចិត្តបាន។ ចំពោះ កញ្ញា ហោ សៀវទៀង តំណាងសិស្សស្វែងរកការងារធ្វើ ដែលបានប្រើប្រាស់សេវានេះ ថា បញ្ជរចល័តនេះ ផ្តល់ភាពងាយស្រួលសម្រាប់សាធារណជនដែលស្វែងរកការងារធ្វើ យ៉ាងច្រើនសម្បូរបែបពីក្រុមហ៊ុនផ្សេងៗ ជាពិសេស គឺមានជំនាញច្រើនសម្រាប់ជ្រើសរើសដែលត្រូវនឹងជំនាញផ្ទាល់ខ្លួន។ ក្រៅពីសេវារកការងារធ្វើ ក៏មានសេវាផ្សេងៗដូចជា រៀនជំនាញ និង ប ស ស ជាដើមដោយមិនបាច់ទៅក្រុមហ៊ុនផ្ទាល់ឡើយ។ កញ្ញាសំណូមពរឱ្យក្រសួងពង្រាយទូឱ្យបានច្រើន និងពង្រាយឱ្យបានដល់ខេត្តនានាផង ដើម្បីងាយស្រួលដល់ប្រជាជន៕
ដោយ៖ អុន ស្រីមាន


-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


