ព័ត៌មានជាតិ
អាជ្ញាធរតាមមូលដ្ឋាន ប្ដេជ្ញាផ្ដល់សេវាសាធារណៈជូនពលរដ្ឋ ឲ្យបានល្អប្រសើរ
ការបម្រើលើការផ្តល់សេវាពីសំណាក់អាជ្ញាធរនៅតាមមូលដ្ឋានជូនចំពោះប្រជាពលរដ្ឋ នៅតែជាកិច្ចការងារចម្បង និងអាទិភាព ដែលត្រូវចាំបាច់គិតគូរ និងបម្រើឲ្យមានប្រសិទ្ធភាពបំផុត។

លោក ហេង សុវឌ្ឍនា ចៅសង្កាត់រងទី ២ សង្កាត់មិត្តភាព នៃរដ្ឋបាលខណ្ឌ ៧ មករា បានឲ្យដឹងថា រាជរដ្ឋាភិបាលអាណត្តិទី ៧ ដែលមាន សម្តេចធិបតី ជាប្រមុខថ្នាក់ដឹកនាំ រដ្ឋបាលសង្កាត់ បានបន្តការយកចិត្តទុកដាក់បំផុតលើការងារផ្តល់សេវាតម្រូវការឯកសារជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
លោកចៅសង្កាត់រងទី ២ បានបន្តថា ការងារផ្តល់សេវាជូនប្រជាពលរដ្ឋចាំបាច់ត្រូវតែលឿនរហ័សទាន់ពេលវេលា និងមិនមានការកំណត់ ឬទាមទារតម្លៃលើការធ្វើឯកសារណាដែលច្បាប់មិនបានកំណត់នោះឡើយ។ បន្ថែមទៀតនោះ ក្នុងរយៈពេលជិតពេញ ១ ឆ្នាំ ២០២៤ នេះ រដ្ឋបាលសង្កាត់មិត្តភាព បានបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានជាង ៧០០ ឯកសារ ដែលភាគច្រើន លើសេវាបញ្ជាក់កិរិយាមារយាទ បញ្ជាក់កន្លែងការងារ កន្លែងស្នាក់នៅ ជាដើម។

សូមបញ្ជាក់ថា នៅតាមបណ្តាសង្កាត់ទាំង ១០៥ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បាន និងកំពុងអនុវត្តតាមរយៈយន្តការច្រកចេញចូលតែមួយ ដែលជាការបង្ខិតការផ្តល់សេវាឲ្យបានលឿនរហ័សជូនប្រជាពលរដ្ឋ ធានាមិនមានការរាំងស្ទះ ដើម្បីអាចឲ្យពលរដ្ឋយកទៅប្រើប្រាស់តាមតម្រូវការជាក់ស្ដែងរបស់ពួកគាត់រៀងៗ ខ្លួន៕
អត្ថបទ ៖ សុភា






-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


