ព័ត៌មានជាតិ
អាជ្ញាធរមូលដ្ឋាន នៅតែបន្តយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនពលរដ្ឋ លឿន រហ័ស
អាជ្ញាធរខណ្ឌសែនសុខ នៅតែបន្តផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ លឿន រហ័ស ក្រោមការយកចិត្តទុកដាក់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលតែងតែជំរុញ និងក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានទាំង ១៤ ខណ្ឌ ឲ្យបម្រើសេវាសាធារណៈក្នុងមូលដ្ឋានបានល្អប្រសើរ ជាពិសេសការបញ្ជាក់លិខិតបទដ្ឋានគតិយុត្តិ។

ជាក់ស្ដែងមូលដ្ឋានខណ្ឌសែនសុខ ដែលមាន លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌ បានទទួលការណែនាំពីរដ្ឋបាលរាជធានីភ្នំពេញ ក៏បានជំរុញដល់មន្ត្រីជំនាញ នៃច្រកចេញចូលតែមួយរបស់រដ្ឋបាលខណ្ឌឲ្យយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ រៀងរាល់ម៉ោងធ្វើការត្រូវមានមន្ត្រីប្រចាំការ ទទួលយកឯកសារនានា ដែលប្រជាពលរដ្ឋមកទទួលយកសេវាសាធារណៈ។

ជាមួយការទទួលយកសេវាសាធារណៈនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងមូល បានសម្ដែងក្តីសប្បាយរីករាយ ប្រកបដោយស្នាមញញឹម ខណៈមន្ត្រីនៅច្រកចេញចូលតែមួយរបស់រដ្ឋបាលខណ្ឌសែនសុខបម្រើប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ លឿន ទាន់ពេលវេលា ប្រកបដោយសុជីវធម៌ រួសរាយរាក់ទាក់។

ក្នុងនាម អាជ្ញាធរ រដ្ឋបាលខណ្ឌ ក៏ដូចជាមន្ត្រីជំនាញ នៃច្រកចេញចូលតែមួយ ខណ្ឌសែនសុខ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ តម្រូវមកទទួលសេវានៅច្រកចេញចូលតែមួយដោយខ្លួនឯង កុំពឹងពាក់តាមរយៈខ្សែបណ្ដាញផ្សេងៗ អាចមានកម្រៃសេវាលើសពីចំនួនកំណត់ និងមានការយឺតយ៉ាវផងដែរ៕
អត្ថបទ ៖ សំណាង




-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


