Connect with us

ព័ត៌មានជាតិ

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ស្នើ​ដំឡើង​ឋានន្តរស័ក្តិ​នាយទាហាន​នៅ​សាកលវិទ្យាល័យ​ការពារជាតិ​ចំនួន​១២​រូប​

បានផុស

នៅ

​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានធ្វើ​លិខិត​មួយ​ស្នើ​ទៅ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ដំឡើង​ឋានន្តរស័ក្តិ​នាយទាហាន​ចំនួន​១២​រូប នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​បម្រើ​ការងារ​នៅ​សាកលវិទ្យាល័យ​ការពារជាតិ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ការ​ស្នើ​ដំឡើង​ឋានន្តរស័ក្តិ​នាយទាហាន នៃ​កងយោធពល​ខេមរភូមិន្ទ​ចំនួន​១២​រូបនេះ ដោយ​យោង​ទៅលើ​ស្នាដៃ​សមត្ថភាព និង​បទពិសោធន៍ ក្នុង​ការ​បម្រើ​ជាតិ​មាតុភូមិ​កន្លងមក ហើយ​ក្នុងចំណោម​នាយទាហាន​ទាំងនោះ មាន​ស្នើ​ដំឡើង​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ទោ​ចំនួន​១​រូប ស្នើ​ដំឡើង​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ត្រី​ចំនួន​១១​រូប នេះ​បើ​យោង​តាម​លិខិត ដែល​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ដាក់ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហើយ​សម្តេចនាយក​រដ្ឋមន្ត្រី ក៏បាន​ចារ​យល់ព្រម​ផងដែរ កាលពី​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០២១​។

នាយទាហាន​នៅ​សាកលវិទ្យាល័យ​ក​ការពារជាតិ​ទាំង​១២​រូបនោះ​រួមមាន​៖ ​ទី​១, តម្លើង​ឋានន្ត​តរ​ស័ក្តិ​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ទោ​៖ ១- ឧ​ត្ត​ម​សេនីយ៍​ត្រី ថោង លី អត្តលេខ ០១៦៩៦៩ សាកលវិទ្យាធិការរង​សាកលវិទ្យាល័យ​ការពារជាតិ​។ ​ទី​២, ស្នើ​តម្លើង​ឋានន្ត​តរ​ស័ក្តិ​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ត្រី​៖ ១- វរសេនីយ៍ឯក ផល សុភាព អត្តលេខ​០៦៨០១៣ នាយករង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ក្រោយ បរិញ្ញាបត្រ សាកលវិទ្យាល័យ​ការពារជាតិ​។ ២- វរសេនីយ៍ឯក វណ្ណ សុធា អត្តលេខ ១៦១៨០៧ នាយករង មហាវិទ្យាល័យ​ព័ត៌មានវិទ្យា និង​ភស្តុភារ ហិរញ្ញវត្ថុ​យោធា សាកលវិទ្យាល័យ​ការពារជាតិ​។ ៣- វរសេនីយ៍ឯក វង សីហា អត្ត​លេខា ០៣១៨៧៣ នាយករង មហាវិទ្យាល័យ​ព័ត៌មានវិទ្យា និង​ភស្តុភារ ហិរញ្ញវត្ថុ​យោធា សាកលវិទ្យាល័យ​ការពារជាតិ​។ ៤- វរសេនីយ៍ឯក សូរ ជុំ អត្ត​លេខា ០១៩៨៧៥ នាយករង​មជ្ឈមណ្ឌល​កិច្ចការ​សាស្ត្រាចារ្យ យោធា​ចា​រ្យ សាកលវិទ្យាល័យ​ការពារជាតិ​។ ៥- វរសេនីយ៍ឯក វណ្ណ សិលា អត្តលេខ ០៥៩១០៨ នាយរង​សេនាធិការ​ហ្វឹកហ្វឺន សាកលវិទ្យាល័យ​ការពារជាតិ​។ ៦- វរសេនីយ៍ឯក ហេង សេង​ហូ អត្តលេខ ០២៤៩៩៩ នាយករង មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ក្រោយ​បរិញ្ញាបត្រ សាកលវិទ្យាល័យ​ការពារជាតិ​។ ៧- វរសេនីយ៍ឯក យ៉ែម សុវណ្ណ អត្តលេខ ០៣៤៩៣៧ យោធា​ចា​រ្យ​ស៊ើបការណ៍ មជ្ឈមណ្ឌល​កិច្ចការ​សាស្ត្រាចារ្យ យោធា​ចា​រ្យ សាកលវិទ្យាល័យ​ការពារជាតិ​។ ៨- វរសេនីយ៍ឯក សា​រ៉ាវុធ អត្តលេខ ០១៩៥៩៩ យោធា​ចា​រ្យ​អប់រំ​ចិត្តសាស្ត្រ​យោធា​មជ្ឈមណ្ឌល​កិច្ចការ​សាស្ត្រាចារ្យ យោធា​ចា​រ្យ សាកលវិទ្យាល័យ​ការពារជាតិ​។ ៩- វរសេនីយ៍ឯក ចេង សេរី​វុ​ធ អត្តលេខ ០៤៩៨៩៥ យោធា​ចា​រ្យ​លំ​ហាត់​របៀប មជ្ឈមណ្ឌល​កិច្ចការ​សាស្ត្រាចារ្យ យោធា​ចា​រ្យ សាកលវិទ្យាល័យ​ការពារជាតិ​។ ១០- វរសេនីយ៍ឯក លឺ រដ្ឋា អត្ត​លេខា ០៤៧៨៥៩ នាយករង មជ្ឈមណ្ឌល​ស្រាវជ្រាវ​អភិវឌ្ឍន៍ ឯកសារ និង​បណ្ណាល័យ សាកលវិទ្យាល័យ​ការពារជាតិ​។ ១១- វរសេនីយ៍ឯក នុត វិបុល អត្ត​លេខា ២៣២០៧១ នាយករង មហាវិទ្យាល័យ​វិ​ទ្យ​សាស្ត្រ​សង្គម និង​ភាសា សាកលវិទ្យាល័យ​ការពារជាតិ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ប្រធាន​ IAEA៖ អ៊ីរ៉ង់​អាច​ចាប់ផ្ដើម​ចម្រាញ់​អ៊ុយរ៉ាញូម​ឡើង​វិញនៅ​«ប៉ុន្មាន​ខែខាងមុខ»

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម១២ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ២២ ម៉ោង មុន

លោកស្រី បាន ស្រីមុំ៖ ​អភិបាល​ខេត្ត​ស្រះកែវ​ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ

សន្តិសុខសង្គម២២ ម៉ោង មុន

រកឃើញសពម្ចាស់ទូកដ ២ នាក់ ប្ដីប្រពន្ធ បាត់ខ្លួនក្នុងហេតុការណ៍លិចទូក ម្សិលមិញ

ហ៊ុន សែន និង​ ហ៊ុន ម៉ាណែត
នយោបាយ២៣ ម៉ោង មុន

សម្ដេចតេជោផ្ញើសារប្ដេជ្ញាការពារទឹកដីក្នុងពិធីខួបបក្សដែលធ្វើនៅទល់មុខស្ថានទូតថៃ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បង្ហាញខ្លួនលើកនេះ ភរិយា និងកូនស្រីលោក គីម ស្ពាយកាបូប ពាក់នាឡិកាខ្ទង់ម៉ឺនដុល្លារ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

Sokha Hotels

ព័ត៌មានពេញនិយម