ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ឆ្លើយតបទៅក្រុមអ្នកវិភាគមួយចំនួន ក្រោយពួកគេវិភាគរឿងឯកឧត្ដម ហ៊ុន ម៉ាណែត ឡើងផ្កាយ ៤
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លើយតបទៅកាន់ក្រុមអ្នកវិភាគក្រៅស្រុកមួយចំនួន ពាក់ព័ន្ធនឹងការលើកឡើងនានា បន្ទាប់ពីឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ ជានាយឧត្ដមសេនីយ៍។

នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃវិទ្យាស្ថានវ៉ាន់ដាជាង ៤ពាន់នាក់ នាព្រឹកថ្ងៃទី ២២ ខែមីនានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេច មិនហៅក្រុមអ្នកវិភាគទាំងនោះថា ល្ងង់ទូនោះទេ តែសម្ដេចហៅថា ជាបណ្ឌិតខ្វះការចេះដឹង។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «អស់លោកខ្វះការចេះដឹង នៅកន្លែងណា! ឋានានុក្រមរបស់កងទ័ព អគ្គបញ្ជាការរងទាំងអស់ ត្រូវឡើងផ្កាយ ៤ទាំងអស់ ហ៊ុន ម៉ាណែត ត្រូវឡើងផ្កាយ ៤តាំងពីឆ្នាំ ២០១៨ ក្រោយពេលដែលឯកឧត្ដម ប៉ុល សារឿន មកជាទេសរដ្ឋមន្ត្រី ហើយ មាស សុភា មកជាទេសរដ្ឋមន្ត្រី យើងដូរអគ្គបញ្ជាការផងដោយ វង្ស ពិសេន ជើកគោកដូរដោយ ម៉ាណែត»។
បើតាមសម្ដេចតេជោ ហ៊ុន សែន កាលណោះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មិនព្រមឡើងផ្កាយ ៤នោះឡើយ ខណៈ នាពេលបច្ចុប្បន្ននេះ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ សុទ្ធតែពាក់ផ្កាយ ៤ទាំងអស់។
សូមជម្រាបថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត។
ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ចេញនៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៣នេះ បានត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្ដិ នាយឧត្ដមសេនីយ៍ ដល់ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អត្តលេខ ០៣៣៨៨៣ នាយទាហានថ្នាក់ឧត្ដមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ។
សូមជម្រាបថា ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មានតួនាទីជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


