Connect with us

ព័ត៌មានជាតិ

រំលឹកពី​ច្បាប់ អ្នករត់​គេច​មិន​ធ្វើ​ចត្តាឡីស័ក ជាប់ទោស​កម្រិត​ណា?

បានផុស

នៅ

មាន​ច្រើន​ករណី អ្នក​ជាប់ចត្តាឡីស័ក​បាន​រត់​គេច មិន​ព្រម​បំពេញវិធានការ​​របស់​ក្រសួង​សុខាភិបាល​ឲ្យ​បាន​គ្រប់ ១៤ ថ្ងៃ។ ករណី​ថ្មី​ចុងក្រោយ​នេះ​គឺ​បុរសខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ បានរត់ចេញពីទីតាំងធ្វើចត្តាឡីស័ក នាសណ្ឋាគារ​ទ្បងលីវ នៅផ្លូវលេខ៣១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីហូបអាហារពេលព្រឹករួច។

បុរស​ខ្មែរ​សញ្ជាតិអាមេរិក កំពុងរត់គេចចត្តាឡីស័ក
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកដំណើររូបនេះ មានឈ្មោះ យឹម សេរីវុទ្ធី អាយុ៣៦ឆ្នាំ បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដោយក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យ ហើយដាក់ឱ្យចត្តាទ្បីស័កនៅសណ្ឋាគារឡងលីវ។

បើ​យោងតាម​ជំពូកទី៥ មាត្រា៨ នៃអនុក្រឹត្យ បានបញ្ជាក់ថា “អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូនណា ដែលគេចវេស មិនឱ្យមន្ត្រីចត្តាឡីស័កធ្វើការត្រួតពិនិត្យ ឬមិនសហការជាមួយមន្ត្រីចត្តាឡីស័ក ក្នុងការអនុវត្តវិធានការសុខាភិបាល ឬមិនបំពេញតាមបែបបទ ដែលមានកំណត់ក្នុងអនុក្រឹត្យនេះ ត្រូវទទួលពិន័យអន្តរការណ៍ ជាប្រាក់ពី ២ សែនរៀលដល់ ១ លានរៀល ទៅតាមទំហំនៃបទល្មើសនិងតម្រូវឲ្យអនុវត្តវិធានការសុខាភិបាល”។

មាត្រាដដែលបានបញ្ជាក់ថា “ការទទួលពិន័យអន្តរការណ៍នេះ មិនធ្វើឱ្យជនដែលប្រព្រឹត្តបទល្មើសរួចផុតពីការទទួលខុសត្រូវខាងព្រហ្មទណ្ឌ ដែលមានចែងនៅក្នុងច្បាប់និងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមានឡើយ។ ជនណាដែលក្លែងបន្លំឯកសារពាក់ព័ន្ធសុខភាពក្នុងគោលបំណងគេចវេសពីការអនុវត្តវិធានការចត្តាឡីស័ក ត្រូវផ្ដន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន”។

បុគ្គលដែលត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ គឺចាំបាច់បំផុតត្រូវតែគោរពអនុវត្តឲ្យបានហ្មត់ចត់ត្រឹមត្រូវ ទាំងជនជាតិខ្មែរ ទាំងជនបរទេសទាំងអស់ ដែលរស់នៅនិងចូលមកកម្ពុជា។ ប្រសិនបើមិនប្រតិបត្តិតាមវិធានការ ដែលក្រសួងសុខាភិបាលដាក់ចេញឲ្យអនុវត្តនោះទេ បុគ្គលដែលមិនគោរព និងមិនប្រតិបត្តិតាមវិធានការសុខាភិបាល ឬរត់គេចវេស ពីការអនុវត្តវិធានការនេះ ដោយចេតនា ឫអចេតនាក្តី នឹងត្រូវទទួលទោស ឬទទួលការផាកពិន័យ ស្របតាមផ្លូវច្បាប់មានជាធរមាននៅកម្ពុជា គឺអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពី វិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺនៅតាមច្រកចេញចូលជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម