ព័ត៌មានជាតិ
ភ្ញៀវទេសចរខ្មែរស្លាប់៣ របួស១១ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនៅថៃ
ភ្ញៀវទេសចរចំនួន៣នាក់ និងតៃកុងឡាន១នាក់ សរុបទាំងអស់ ៤នាក់ បានស្លាប់ភ្លាមៗ នៅក្នុងចំណោមអ្នករបួសទាំង១៥នាក់ បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តតូច និងរថយន្តសណ្តោងធុនធ្ងន់ នៅក្នុងខេត្ត ឈុនបុរី ប្រទេសថៃ។

យោងតាមការផ្សាយរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ ៧ បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅវេលាទៀបភ្លឺថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ លើកំណាត់ផ្លូវធំមួយកន្លែង ត្រង់ចំណុងគីឡូម៉ែត្រលេខ ៨២+៥០០ ស្ថិតក្នុងឃុំ ណងឆាងខក ស្រុកមឿង ខេត្តឈុនបុរី ។
នៅកន្លែងកើតហេតុគេសង្កេតឃើញរថយន្តសាំយ៉ុង ព៌ណស ពាក់ស្លាកលេខ បាងកក ៣៤-២៤៧៨ ទៅបុកពីក្រោយរថយន្តសណ្តោងកង់១៨ ដឹកកុងតឺន័រ ពាក់ស្លាកលេខ បាងកក ៧៩-១៧៧២ ដោយសភាពក្បាលរថយន្តសាំយ៉ុង រួញកៀបជាប់អ្នកបើកបរ ស្លាប់ក្នុងរថយន្តចំណែកនៅក្នុងរថយន្តមានភ្ញៀវទេសចរខ្មែរស្លាប់៣នាក់បន្ថែមទៀត ដែលក្នុងចំណោមភ្ញៀវដែលស្លាប់នោះ មានស្ត្រីម្នាក់មានផ្ទៃពោះជិត៥ខែផង និងរងរបួសធ្ងន់ ស្រាល ១១នាក់ ។
នៅក្នុងហេតុការណ៍នេះ សមត្ថកិច្ចក៏បានបញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យខេត្តឈុនបុរី និងបានអះអាងថា មូលហេតុគឺបណ្តាលមកពីអ្នកបើកបរងងុយដេក ។ ដោយប្រភពពីខាងកម្ពុជាបាននិយាយថា ភ្ញៀវទេសចរទាំងអស់នេះ ទើបនឹងឆ្លងចូលទៅថៃតាមច្រកឡែម ក្នុងស្រុកកំរៀងថ្មីៗនេះ៕
អត្ថបទ÷ សោ និយមរ័ត្ន



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


