Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី រំពឹងថា នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនទៅកម្សាន្តនៅ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

បានផុស

នៅ

សៀមរាប៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រំពឹងថា នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកចូលរួមទស្សនាយ៉ាងច្រើនកុះករ នៅខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ នៅក្នុងសន្និសីទសារពត៌មាន នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ក្នុងបរិវេណភូមិខ្ញុំ ដែលស្ថិតនៅខាង​ជើងប្រាសាទបាយ័ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា សណ្ឋាគារធំៗមួយចំនួនបានបើកទ្វារហើយនឹងមានការទទួល​ការកក់បន្ទប់​បាន៩០ ភាគរយ និងផ្ទះសំណាក់នៅក្នុងក្រុងនៅ​ប្រមាណ ៨០ភាគរយ បានកក់ផងដែរ។ ឯកឧត្តមបានបន្តថា ខួប១០នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក៏រួមចំណែកមួយផ្នែកជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការអបអរ​សាទរក្នុងដំណាក់ការដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម​លើកទី១២ផងដែរ។ ការរៀបចំខួប១០នៃអង្គរសង្ក្រាន្តនេះដែរ ក៏បានដាក់តាំងនូវ​កំណត់ត្រាជាប្រវត្តិសាស្ត្រ ដែលបានទទួលស្គាល់ពីអន្តរជាតិ ដូចជា៖ អន្សមយក្ស មួកយក្ស ការរាំចង្វាក់ម៉ានីហ្សូន ក្រម៉ាដែលវែងជាងគេ និងចាប៉ីដងវែង។ 

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងទៀតថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០១៣ , ២០១៨ និងឆ្នាំ២០២៣នេះ គឺដើម្បីលើកស្ទួយវប្បធម៌ប្រពៃណី និងរចនាបថខ្មែរ ក្នុងនោះដែរ នៅទីតាំងនីមួយៗ បានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលគ្រប់រចនាបទទាំអស់ ក្រុមការងារតែងតែគិតគូរពីសម័យកាល សម្លៀកបំពាក់បែបណា ដំបូងរបៀបណា ហើយមុននឹងសាងសង់ក៏បានពិគ្រោះយោបល់ ជាមួយអ្នកគ្រូលោកគ្រូនៅសាលាវិចិត្រសិល្បៈ ឲ្យបានស្របទៅនឹងដំណាក់កាល ដោយសារជាព្រឹត្តិការណ៍មួយ ដែលលើកពីរបៀបរបបប្រពៃណីជាតិខ្មែរ ដូច្នេះហើយ រចនាបទស្ទើតែទាំងស្រុងនៅក្នុងក្របខណ្ឌយកគំរូតាមទៅនឹងអ្វីដែលជារចនាបទខ្មែរ ប៉ុន្តែនៅកន្លែងខ្លះក៏មានការ​កែច្នៃប្រឌិតបន្តិចបន្តួចផងដែរ។

ឯកឧត្តមបានបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ មានឯកត្តកម្មពិភពលោកចំនួន០២ គឺទី១ បត់ក្រដាស​បេះដូង និងទី២ ចង្វាក់ម៉ាឌីសុន។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ កម្មវិធីមាន៤៤ នៅ៦ទីតាំង នៅខាងមុខអង្គរ ទីលានជល់ដំរី អង្គរឃ្យូងយូ នៅតំបន់ដងស្ទឹង សួនច្បារព្រះរាជដំណាក់ និងនៅតំបន់មួយចំនួនទៀត។ ជាមួយគ្នានេះ ក៏មានការបង្ហាញពីផលិតផលរបស់ខ្មែរ ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ហើយពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣នេះ គឺក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចគតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផងដែរ៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ២ នាទី មុន

រដ្ឋមន្រ្តីការបរទេសថៃ ធានាអះអាងថា ថៃ នឹងមិនឱ្យអ្នកណាប្រើប្រាស់ទឹកដីខ្លួនធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាឡើយ

ព័ត៌មានជាតិ៤ នាទី មុន

ឧកញ៉ា លី យូគៀក ប្រគល់សៀវភៅ «រៀនពីហ៊ុនសែនដើម្បីជោគជ័យ» ដែលនិពន្ធដោយបណ្ឌិត ទូច សុឃៈ ចំនួន២ពាន់ក្បាល ដល់កាកបាទក្រហមកម្ពុជា

សេដ្ឋកិច្ច៨ នាទី មុន

អាល្លឺម៉ង់ ​និង​ចិន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាស​ស្តី​ពី​ការ​ចែក​រំលែក​ទិន្នន័យ​ ចំ​ពេល​មាន​ភាព​តាន​តឹង​ពាណិជ្ជកម្ម​

ព័ត៌មានជាតិ១៩ នាទី មុន

អគ្គមេបញ្ជាការទ័ព ថា ទោះមានបញ្ហាខ្លះ តែកម្ពុជា-អាមេរិក នៅតែបន្តធ្វើការជាមួយគ្នា

សេចក្ដីជូនដំណឹង២០ នាទី មុន

អ្នកឧកញ៉ា ឃុន សៀ គោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើត​គណបក្សប្រជាជនកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម