Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ប្រឈមការវាយប្រហារដោយខ្យល់ព្យុះ អំឡុងពិធីបុណ្យសង្ក្រាន្ត

បានផុស

នៅ

នាយកដ្ឋានឧតុនិយមថៃ (TMD) បានដាស់តឿនប្រជាពលរដ្ឋនៅតំបន់ភាគខាងជើង បូព៌ា និងភាគកណ្តាលប្រទេស ឲ្យត្រៀមខ្លួនសម្រាប់បាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងព្យុះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

(រូបថត៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន បាននិងកំពុងរំកិលមកលើតំបន់ភាគឦសាន និងភាគខាងកើតនៃប្រទេសថៃ និងសមុទ្រចិនខាងត្បូង ដែលជាហេតុបណ្តាលឲ្យមានខ្យល់បក់ពីភាគខាងត្បូង និងភាគអាគ្នេយ៍ នាំសំណើមពីឈូងសមុទ្រថៃនិងសមុទ្រចិនខាងត្បូង មកកាន់ផ្នែកខាងលើនៃប្រទេសថៃ។

TMD ព្យាករថា នឹងមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្រ្តាក់នៅតំបន់ដែលរងផលប៉ះពាល់ ហើយផ្លេកបន្ទោរក៏អាចកើតមានផងដែរ។

ហេតុនេះ TMD បានដាស់តឿនប្រជាពលរដ្ឋនៅតំបន់ដែលរងផលប៉ះពាល់ ឲ្យមានការប្រុងប្រយ័ត្នចំពោះហានិភ័យនានា ដូចជាការចៀសវាងកុំទៅកន្លែងវាល ត្រូវនៅឲ្យឆ្ងាយពីដើមឈើធំៗ និងចៀសវាងអគារ និងស្លាកសញ្ញាដែលមិនមានសុវត្ថិភាព។ កសិករ​ក៏​ត្រូវ​បាន​ណែនាំ​ឲ្យត្រៀមខ្លួន​ការពារ​ដំណាំ និង​បសុសត្វ​របស់ពួកគេផងដែរ។

(រូបថត៖ Thaiger)

ខេត្តដែលទំនងជារងផលប៉ះពាល់ដោយព្យុះនេះរួមមាន Tak, Kamphaeng Phet, Phichit, Phitsanulok, និង Phetchabun នៅតំបន់ភាគខាងជើង។ ចំណែក នៅតំបន់កណ្តាលរួមមាន Nakhon Sawan, Uthai Thani, Lopburi, Saraburi, Suphan Buri, Kanchanaburi, និង Ratchaburi រីឯនៅតំបន់ខាងកើតមាន Nakhon Nayok និង Prachinburi។

លើសពីនេះ សូម្បីតែទីក្រុងបាងកក ក៏អាចជួបព្យុះផងដែរ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មី។

គួរបញ្ជាក់ថា ដំណឹង​នៃ​ព្យុះ​នេះ ​កើត​ឡើង​បន្ទាប់​ពី​ប្រទេសថៃ ជួបប្រទះសីតុណ្ហភាព​ក្តៅ​ខ្លាំង​កាល​ពី​សប្តាហ៍​មុន។

TMD បានកត់ត្រាសីតុណ្ហភាពខ្ពស់នៅកន្លែងជាច្រើន ដោយកម្តៅឡើងដល់ ៤០.៦អង្សាសេនៅ Phetchabun, ៤១.៥អង្សាសេនៅ Si Saket, ៤៩.៤អង្សាសេនៅតំបន់ Laem Chabang ក្នុងខេត្ត Chon Buri និង ៤៧.៩អង្សាសេនៅ Phuket៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ បុរសថៃ ដួលស្លាប់នៅមុខហាងលក់មឈូសដោយសារក្តៅខ្លាំងពេក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម