Connect with us

ព័ត៌មានជាតិ

ទីបំផុតរកឃើញម្ចាស់ពានរង្វាន់អចលនទ្រព្យកម្ពុជា (CREA) ប្រចាំឆ្នាំ ២០២៣ ដ៏មានកិត្យានុភាព ក្នុងវិស័យអចលនទ្រព្យហើយ នៅសណ្ឋាគារសូហ្វីតែល

បានផុស

នៅ

អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ ភ្នាក់ងារ និង​អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ​ទាំងអស់ បាន​ធ្វើការ​ប្រមូលផ្ដុំ​គ្នា​នៅ​សណ្ឋាគារ Sofitel Phnom Penh Phokeethra កាលពី​ល្ងាច ថ្ងៃ​សុក្រ ទី ០៧ ខែ​មេសា ដើម្បី​អបអរសាទរ​សមិទ្ធផល របស់​បុគ្គល និង​ក្រុមហ៊ុន​ឆ្នើម​ក្នុង​វិស័យ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍​ដ៏​មាន​កិត្យានុភាព​នេះ ត្រូវ​បាន​រៀបចំ​ឡើងជា​រៀងរាល់​ឆ្នាំ​ដោយ​ក្រុមហ៊ុន Realestate.com.kh សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ​កម្ពុជា និង​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា។

កម្មវិធី​ប្រគល់​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​នេះ​ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​ដោយ​មាន​អ្នក​ជាង ៥០០ នាក់ ដែល​អញ្ជើញ​មកពី​គ្រប់​ផ្នែក នៃ​វិស័យ​អចលនទ្រព្យ​របស់​ប្រទេស​កម្ពុជា។ អ្នក​ដែល​ត្រូវ​បាន​តែងតាំង និង​អ្នកទទួល​ពានរង្វាន់ ត្រូវ​បាន​វាយតម្លៃ​ខ្ពស់​ដោយ​គណៈកម្មការ​ដោយ​ផ្អែកលើ​ភាពជា​អ្នកដឹកនាំ​ក្នុង​វិស័យ​អចលនទ្រព្យ ការ​ច្នៃប្រឌិត កំណើន​អាជីវកម្ម ផល​ប៉ះពាល់ និង​ឧត្ដមភាព​រួម​របស់​ពួកគេ។

អ្នកឈ្នះ​រង្វាន់​ជាង ៣០ នាក់ មកពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ និង​ភ្នាក់ងារ​ដែល​ឈានមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​ប្រកាស​ពេញ​មួយ​យប់ ដោយ​អ្នកឈ្នះ​ទទួល​បាន​រង្វាន់​ជា​ពានរង្វាន់​ចំនួន ១, ត្រា CREA ដ៏​មាន​កិត្យានុភាព និង​វិញ្ញាបនបត្រ ដើម្បី​បញ្ជាក់​ពី​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន​ពួកគេ។

ក្រុមហ៊ុន Forest Harmony ក្លាយជា​ម្ចាស់​ពានរង្វាន់​ការ​អភិវឌ្ឍ​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ ដែល​ជា​ការ​ឈ្នះ​ពានរង្វាន់​កំពូល​សម្រាប់​ការ​អភិវឌ្ឍ​ប្រចាំ​ឆ្នាំ។ គម្រោង Le Condé BKK1 បាន​ឈ្នះ​ពានរង្វាន់ Condominium Development of the Year ខណៈ​ដែល Borey Dragon Land 598 បាន​ឈ្នះ​ពានរង្វាន់ Best Landed Property Development of the Year និង Angkor Grace ដែល​ជា​អ្នកឈ្នះ​ពានរង្វាន់​ជាច្រើន​ផ្សេងទៀត​បាន​ឈ្នះ​ពានរង្វាន់ Hotel Development of the Year។

ពានរង្វាន់​អ្នក​អភិវឌ្ឍន៍​កំពូល​ប្រចាំ​ឆ្នាំ​រួមមាន អ្នកឈ្នះ​រួមគ្នា​សម្រាប់​អ្នក​អភិវឌ្ឍន៍​ទូទៅ​ប្រចាំ​ឆ្នាំ​ពី​ទាំង Prince Real Estate Group និង SIHA Property ខណៈ​ពេល Forest Harmony បាន​ក្លាយ​ជា​ម្ចាស់​ពានរង្វាន់​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​បន្ថែម​ទៀត រីឯ Le Condé BKK1 ជាប់​ឈ្មោះ​ជា​ម្ចាស់​ពានរង្វាន់​អ្នក អភិវឌ្ឍន៍​ខុន​ដូ​ល្អ​បំផុត​ប្រចាំឆ្នាំ។

Canopy Sands – Bay of Lights, Daline Property, Borey Sovannaphumi, Meanchey Residences, Borey Bosba និង Morgan EnMaison គឺជា​ម្ចាស់​ពានរង្វាន់​ដ៏​គួរឲ្យ​កត់សម្គាល់​ផង​ដែរ​សម្រាប់​ផ្នែក​អភិវឌ្ឍន៍។

ពានរង្វាន់​ទីភ្នាក់ងារ​កំពូល​ប្រចាំ​ឆ្នាំ​ត្រូវ​បាន​ប្រគល់​ជូន CBRE និង CPL Cambodia ខណៈ C-Herald, Vanguard, IQI និង Khmer Foundation Appraisal បាន​ប្រមូល​ពានរង្វាន់​ទីភ្នាក់ងារ​ល្អ​បំផុត។

ព្រឹត្តិការណ៍​នេះ​ក៏​មាន​ការ​បង្ហាញ​តាមរយៈ​វីដេអូ​ដ៏​អស្ចារ្យ​មួយ​ដែល​បង្ហាញ​ពី​ការរីកចម្រើន​របស់​វិស័យ​អចលនទ្រព្យ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក៏ដូចជា​ការ​រំលឹក​ដល់​លោក វ៉ាន់ ម៉ូលីវណ្ណ ដែល​ជា​បិតា នៃ​ស្ថាបត្យកម្ម​ខ្មែរ​ផង​ដែរ។

នាយក​ប្រតិបត្តិ នៃ Realestate.com.kh លោក Tom O’Sullivan បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​គណៈកម្មការ​វិនិច្ឆ័យ និង​បាន​លើក​ឡើង​ពី​ភាព​ជោគជ័យ នៃ​ពានរង្វាន់ CREA ឆ្នាំ​2023។

លោក O’Sullivan បាន​បន្តទៀតថា «​ជាមួយនឹង​ការជ្រើសរើស​ជាង ១០០ នៅ​ឆ្នាំនេះ និង​ជាង ៥០ ការ​ប្រកួតប្រជែង ព្រឹត្តិការណ៍​ប្រគល់​ពានរង្វាន់​អចលនទ្រព្យ​នេះ​ទទួល​បាន​ជោគជ័យ​បំផុត​ដែល​មិន​ធ្លាប់មាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​»។ លោក O’Sullivan បាន​បន្ត​ថ្លែងអំណរគុណ​ចំពោះ​ការ​គាំទ្រ​ដ៏​ច្រើន​ពី​អ្នក​ឧបត្ថម្ភ​ទាំងអស់ រួមមាន ស្រា​បៀរ​ហនុមាន​, I.A.A.C Advertising, B2B Cambodia និង​រោងភាពយន្ត​លេ​ជេន​»ផង​ដែរ។

បញ្ជី​ឈ្មោះ​របស់​អ្នកឈ្នះ​ពានរង្វាន់ CREA 2023 ទាំងអស់

Development winners

Development of the Year – Forest Harmony – Kampot

Condominium Development of the Year – LE CONDÉ BKK1

Township Development of the Year – Bay of Lights

Borey (Landed Property) Development of the Year – Borey Dragon Land 598

Affordable Condominium of the Year – One 70 Condo

Premium Condominium of the Year – LE CONDÉ BKK1

Waterfront Development of the Year – Morgan Enmaison

Retail Development of the Year – Prince International Plaza

Hotel Development of the Year – Angkor Grace Residence & Wellness Resort

Design of the Year – Angkor Grace Residence & Wellness Resort

Lifestyle Development of the Year – Angkor Grace Residence & Wellness Resort

Best Borey (Landed Property) – Eastern Phnom Penh – Borey Laorthmey Penhchet

Best Borey (Landed Property) – Western Phnom Penh – Borey Uptown

Best Borey (Landed Property) – Northern Phnom Penh – Borey Dragon Land 598

Best Borey (Landed Property) – Southern Phnom Penh – SIHA Residence by SIHA Property

Regional Development of the Year – Bay of Lights

Affordable Housing Development of the Year – Borey Uptown

Boutique Housing Development of the Year – Borey Sovannaphumi

Sales & Marketing Strategy of the Year – Borey Bosba

Luxury Development of the Year – Mean Chey Residences

Best Residential & Commercial Shophouse of the Year – Daline Property Development

Community Development of the Year – WorldBridge Sport Village

Innovative Real Estate Marketing Campaign of the Year – Borey Lorn City Lotussea

Developer winners

Developer of the Year (2) – Prince Real Estate Group & SIHA Property

Condominium Developer of the Year – LE CONDÉ BKK1

Borey (Landed) Property Developer of the Year – Forest Harmony – Kampot

CSR & Social Impact Developer of the Year – Canopy Sands Development

Agency winners

Hall of Fame / Personality of the Year – Edward Lee Prince Real Estate

Real Estate Agency of the Year (Enterprise) – CPL (Cambodia Property Limited)

Real Estate Agency of the Year (Corporate) – CBRE Cambodia

Agency – Research / Valuation Firm of the Year – Khmer Foundation Appraisal

Property Management Firm of the Year (2) – CBRE Cambodia & C-Herald

Agency – Employer of Choice (2) – Vanguard Investment and Consultancy Services & IQI Cambodia

Agency of Choice (3) – C-Herald Property Service, IQI Cambodia & Khmer Foundation Appraisal

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១២ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ១៨ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៤៧ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥២ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

សន្តិសុខសង្គម៤៧ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម