កីឡា
លោក សេង ភក្តី ពីអ្នកធ្វើការផ្នែក HR ក្លាយជាអ្នកផលិតមាតិកាកីឡាដ៏ល្បី
លោក សេង ភក្ដី ដែលជាអ្នកផលិតមាតិកាកីឡាល្បីឈ្មោះ និងមានអ្នកទស្សនាច្រើនកាលពីមុនជាបុគ្គលិកផ្នែក HR ក្បែរ ១០ឆ្នាំ ប៉ុន្តែងាកមកធ្វើវីដេអូតាមក្ដីស្រឡាញ់វិញទទួលបានការគាំទ្រខ្លាំងនាពេលបច្ចុប្បន្ននេះ។

លោក សេង ភក្ដី
លោក សេង ភក្ដី បានឲ្យដឹងថា រូបគេបានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកគ្រប់គ្រងធនធានមនុស្សនៅសកលវិទ្យាល័យមេគង្គកម្ពុជា និងបានបំពេញការងារជា HR ប្រហែល ៨-៩ឆ្នាំមកដែរមុនផ្លាស់ប្ដូរមកធ្វើជាអ្នកផលិតមាតិកា (Content Creator) មកដល់ពេលបច្ចុប្បន្ននេះ។

លោក សេង ភក្ដី
Content Creator រូបនេះបន្ថែមទៀតថា ដោយសារមានចិត្តស្រឡាញ់ខាងផ្នែកផលិតវីដេអូជាយូរឆ្នាំមកហើយ ប៉ុន្តែមិនទាន់ដឹងថាត្រូវធ្វើវីដេអូប្រភេទអ្វី អំពីអ្វីឲ្យប្រាកដនោះទេ។ តែយ៉ាងណាចំណង់ចំណូលចិត្តរបស់ខ្លួនគឺចូលចិត្តជិះម៉ូតូផ្សងព្រេង និងការលេងកីឡាបាល់ទាត់។

លោក សេង ភក្ដី
អ្នកដើមកំណើតពីខេត្តពោធិ៍សាត់ខាងលើបន្ថែមទៀតថា នៅឆ្នាំ២០២៣ ដោយសារពេលវេលាសមស្រប និងជាការចៃដន្យមួយផងនោះ រូបគេក៏បានធ្វើវីដេអូដំបូងអំពីការទាត់បាល់ Crossbar Challenge បន្ទាប់មកក៏មានការចាប់អារម្មណ៍ និងសួរសំណូរអំពីស្បែកជើងជាបន្តបន្ទាប់ជាច្រើន។ ដូច្នេះហើយ ភក្ដី ក៏សម្រេចធ្វើជាវីដេអូឆ្លើយតបទៅអ្នកសួរដូចជាប្រាប់ពីប្រភេទស្បែកជើងដែលពាក់ទាត់នៅពេលនោះ ប្រភេទធ្មេញអ្វី និងផ្ដល់ព័ត៌មានលំអិតតែម្ដង។

លោក សេង ភក្ដី
បុរសវ័យ ៣១ឆ្នាំរូបនេះលើកឡើងទៀតថា បន្ទាប់ពីទទួលការចាប់អារមណ៍វីដេអូអំពីស្បែកជើងនោះមករូបគេក៏បានទទួលសំនួរជាច្រើន និងបានធ្វើវីដេអូពីមួយទៅមួយឆ្លើយតបទៅអ្នកគាំទ្រ និងវិវឌ្ឍន៍ខ្លួនរហូតក្លាយជាអ្នកផលិតមាតិកាបាល់ទាត់មួយរូបនៅកម្ពុជាផងដែរ។

លោក សេង ភក្ដី ពូហ្រ្វែត និងកីឡាករ
បញ្ជាក់ដែរថា លោក សេង ភក្ដី ជាអ្នកផលិតមាតិកា (Content Creator) ល្បីឈ្មោះមួយរូបនៅកម្ពុជា។ រូបគេផលិតមាតិកាអំពីកីឡាបាល់ទាត់អន្តរជាតិ និងបាល់ទាត់កម្ពុជា។ Channel ដែលរូបគេកាន់កាប់ និងប្រើប្រាស់ផ្សព្វផ្សាយសព្វថ្ងៃគឺហ្វេសបុកផេក-យូធូប និងតីកតុក ឈ្មោះ Pheakdey Seng – សេង ភក្តី៕



អត្ថបទដោយ៖ នួន ស៊ីណា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ២៤ ម៉ោង ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ