Connect with us

ព័ត៌មានជាតិ

សង្ក្រាន្តបាត់ដំបង មានអ្នកចូលរួមលើសពីការរំពឹងទុក

បានផុស

នៅ

ថ្ងៃទី១៦ ខែមេសានេះ គឺជាថ្ងៃទី៣ដែលជាថ្ងៃបញ្ចប់នៃថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរទូទាំងប្រទេស ហើយសម្រាប់ខេត្ត
បាត់ដំបងគេសង្កេតឃើញភ្ញៀវទេសចរកាន់តែសម្រុកចូលទៅកម្សាន្តតាមបណ្តាវត្តនានាក្នុងក្រុងដើម្បីចូលរួមកម្សាន្តដែលជាថ្ងៃចុងក្រោយ។ ចំណែកតាមគោលដៅរមនីដ្ឋានសំខាន់ៗ ក៏មិនខុសគ្នាប៉ុន្មានពីតាមបណ្តាវត្តនានាក្នុងខេត្តនោះដែរ មនុស្សម្នារតែងសម្រុកធ្វើដំណើរដោយក្តីសប្បាយរីករាយ ក្រោយពីការសប្បាយរបស់ប្រជាពលរដ្ឋត្រូវបានខកខាន ដោយសារតែជំងឺកូវីដ១៩បានលុកលុយលើពិភពលោករយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះនៅក្នុងក្រុងបាត់ដំបង គេសង្កេតឃើញមានពិធីកម្សាន្តគ្រប់ទម្រង់ជាច្រើនសម្រាប់បំរើដល់ការសប្បាយរបស់ប្រជាពលរដ្ឋទូទៅប្រកបដោយបរិយាកាសល្អ សន្តិសុខសណ្តាប់ធ្នាប់ប្រសើ ដើរកម្សាន្តគ្រប់គោលដៅដោយគ្មានការព្រួយបារម្មណ៍ដោយមានសមត្ថកិច្ចឈរជើងគ្រប់គោលដៅសម្រាប់ការពារសន្តិសុខជូនប្រជាពលរដ្ឋ ដោយក្នុងនោះក៏មានគ្រូពេទ្យប្រចាំការជាច្រើនគោលដៅផងដែរ។មន្ត្រីសមត្ថកិច្ចថា:ចាប់ពីថ្ងៃចូលឆ្នាំថ្ងៃទី១រហូតមកដល់ថ្ងៃទី៣គិតត្រឹមម៉ោងនេះ មិនទាន់មានករណីណាមួយកើតឡើងដែលគួឲ្យកត់សម្គាល់នោះទេ ។

មន្ត្រីសាលាខេត្តប្រាប់ថា នៅយប់ថ្ងៃទី៣នេះអាចនឹងមានកំណើរប្រជាពលរដ្ឋមកពីតាមតំបន់នានាក្នុងខេត្តច្រើនជាងថ្ងៃមុនចំណែកសណ្តាប់ធ្នាប់គឺបានល្អប្រសើ។ មន្ត្រីដដែលបន្តថា ចំពោះសង្ក្រាន្តឆ្នាំនេះកំណើនរបស់ប្រជាពលរដ្ឋសម្រុកចូលកម្សាន្តក្នុងក្រុងបាត់ដំបងច្រើនហួសពីការស្មាន ជាមួយនិងបរិស្ថានក៏បានល្អប្រសើ មិនសូវមានសំរាមបោះចោលតាមសាធារណៈច្រើនដូចឆ្នាំកន្លងទៅនោះទេ ហាក់ពួកគាត់យល់ដឹងច្រើនតាមរយៈការចេញផ្សព្វផ្សាយពីរដ្ឋបាលខេត្ត មុនពិធីបុណ្យជាតិចូលមកដល់ដើម្បីណែនាំឲ្យពលរដ្ឋយល់ដឹងអំពីផលប៉ះពាល់ដល់បរិស្ថានក្រុង និងអនាម័យក្នុងសង្គម។

លោក កត បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានខេត្ត បានឲ្យដឹងថា សង្ក្រាន្តឆ្នាំនេះ ប្រជាពលរដ្ឋបានយល់ដឹងច្រើនណាស់ពីបញ្ហាចោលសំរាម មិនមានអ្វីជាបញ្ហានោះទេ។លោកថា ក្រុមមន្ត្រីបរិស្ថានបានដាក់ថង់គ្រប់កន្លែង ពេលចប់កម្មវិធី ក្រុមមន្ត្រីដើរចងមាត់ថង់សំរាមព្រឹកឡើងទើបប្រមូលទាំងអស់ដោយលោកបានបែងចែកជាបីក្រុមលើគោលដៅសំខាន់ក្នុងក្រុងសម្រាប់មើលការខុសត្រូវលើបញ្ហាសំរាម ទើបឆ្នាំនេះមិនមានអ្វីគួឲ្យបារម្មណ៍ពីបញ្ហាសំរាមច្រើននៅក្នុងក្រុងដូចឆ្នាំកន្លងទៅនោះទេ លោកថា ទាំងនេះមកពីប្រជាពលរដ្ឋដោយពួកគាត់បានយល់ដឹងច្រើនជាងមិនមុនៗ។ លោកថា ឆ្នាំមុខអាចនឹងឈានដល់ការបំបាត់សំរាមក្នុងក្រុងទាំងស្រុងតាម រយះការយល់ដឹងរបស់ប្រជាពលរដ្ឋ និងតាមរយះការផ្សព្វផ្សាយរបស់រដ្ឋបាលខេត្តផង៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម