ប្រមុខ​ការទូត​កម្ពុជា ៖ ទោះបី​មានការ​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩​ក៏ដោយ គេ​ពុំទាន់​មើលឃើញ​ប្រក្រតីភាព នៃ​ដំណើរការ​សេដ្ឋកិច្ចពិភពលោក​នៅឡើយ​ទេ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ប្រមុខ​ការទូត​កម្ពុជា ៖ ទោះបី​មានការ​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩​ក៏ដោយ គេ​ពុំទាន់​មើលឃើញ​ប្រក្រតីភាព នៃ​ដំណើរការ​សេដ្ឋកិច្ចពិភពលោក​នៅឡើយ​ទេ

Published

on

ការបញ្ជាក់​របស់លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បែបនេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​ប្រកាស​ដាក់ឱ្យអនុវត្ត “​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​ឆ្នាំ​២០២១-២០២៣” របស់​ក្រសួងការបរទេស នា​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១​នេះ​។

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លើកឡើងថា គំនិត​ស្តីពី​ការបញ្ចូល​ការងារ​សេដ្ឋកិច្ច​ឲ្យ​ទៅជា​សមាសភាគ​ដ៏​សំខាន់ និង​ខានមិនបាន​នៃ​ការងារ​ការទូត​របស់​យើង​មាន​តាំងពី​ឆ្នាំ​ដំបូង​នៃ​ការចូល​មកកាន់​តំណែង​ជា​រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​របស់លោក​ម​ក​ម្ល៉េះ​។ បន្ទាប់ពី​បាន​ប្រមូល​ធាតុ​ចូល និង​ធាតុ​ផ្សំ​ល្មម​គ្រប់គ្រាន់​ស្តីពី​សមាសភាគ​ថ្មី​មួយ​នេះហើយ​នោះ ក្រសួង​ក៏បាន​ប្រកាស​ជា​ផ្លូវការ​ជា​លើកដំបូង ចាត់ទុក​ការងារ​ការទូត​សេដ្ឋកិច្ច​ជាការ​ងារ​ធំ​មួយ​ក្នុងចំណោម​ការងារ​ធំ​ទាំង​៥ របស់​ក្រសួង​នៅពេល​ប្រារព្ធ​សន្និបាត​ប្រចាំឆ្នាំ​របស់​ក្រសួង​នា​ដើមឆ្នាំ​២០១៨​។ គោលនយោបាយ​នេះ​ ត្រូវ​បាន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​គាំទ្រ​យ៉ាង​ពេញលេញ​។

លោក​អះអាងថា ឯកសារ​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​ឆ្នាំ​២០២១-២០២៣ ត្រូវបាន​រៀបចំឡើង​នៅក្នុង​កាលៈទេសៈ​ដែល​ស្ថានភាព​ពិភពលោក ក៏ដូចជា​កម្ពុជា កំពុង​ប្រឈម​ទៅនឹង​ការគំរាមកំហែង​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​ជួប ក្នុង​រយៈពេល​ជាង​៣​ទសវត្ស​ចុងក្រោយ​នេះ​។ ការ​គំរាមកំហែង​នេះ​បណ្តាល​មក​ពី​កត្តា​គួបផ្សំ​គ្នា​ជាច្រើន​។ កត្តា​ធំជាងគេ​២​គឺ ទី​១​កត្តា​ធម្មជាតិ និង​ទី​២​កត្តា​មនុស្ស​។ ការផ្ទុះ​និង​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ បានធ្វើឱ្យ​ពិភពលោក​ទាំងមូល​រង្គោះ​រង្គើ​។ កត្តា​ធម្មជាតិ​មួយ​នេះ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​វិស័យ​សុខាភិបាល ក្នុង​កំរិត​មិន​ធ្លាប់មាន​ប៉ុណ្ណោះ​ទេ វា​ក៏​បណ្តាលឱ្យ​សេដ្ឋកិច្ចពិភពលោក​ទាំង​មូល​ធ្លាក់​ក្នុង​វិបត្តិ​ជ្រាលជ្រៅ​។ កូ​វីដ​-១៩ បាន​រុញឱ្យ​ច្រវាក់​ផ្គត់ផ្គង់​តំបន់ និង​ពិភពលោក​រអាក់រអួល និង​កាត់ផ្តាច់​ក្នុង​កំរិត​ធ្ងន់ធ្ងរ វិស័យ​ទេសចរណ៍​ធ្លាក់ចុះ​យ៉ាងគំហុក​សឹង​ដល់​បាត វិស័យ​ដឹកជញ្ជូន ពិសេស​ផ្លូវអាកាស​គាំងដំណើរ​ការ ទំនុកចិត្ត​ខាង​ធុរកិច្ច និង​អតិថិជន​ចុះខ្សោយ​ដោយសារ​វិធានការ​រឹតត្បិត​នានា ដើម្បី​ឃុំគ្រង​កុំឱ្យ​ជំងឺ​រាលដាល​។ ជំងឺឆ្លង​នេះ ក៏បង្ក​ហានិភ័យ​កាន់តែ​ធំ​ឡើង នៃ​ការ​ក្ស័យធន​ផ្នែក​ធុរកិច្ច ដែល​នឹង​បង្ក​ការបាត់បង់​ការងារ​រ​បស់​មនុស្ស​រាប់រយ​លាន​នាក់​។

ប្រមុខ​ការទូត​កម្ពុជា​បញ្ជាក់ថា “​ទោះបី​ជាមាន​ដំណើរការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​ជា​បណ្តើរៗ​ហើយក៏​ដោយ ក៏​គេ​ពុំទាន់​អាច​ប្រមើល​មើលឃើញ​អំពី​ការវិល​ត្រឡប់មកវិញ នូវ​ប្រក្រតីភាព​នៃ​ដំណើរការ​សេដ្ឋកិច្ចពិភពលោក​នោះដែរ​។ ផលប៉ះពាល់​របស់​កូ​វីដ​-១៩ មិន​ត្រឹមតែ​លាតសន្ធឹង​លើ​វិស័យសេដ្ឋកិច្ច សង្គម និង​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ តែ​ក៏​ហក់​ចូលក្នុង​សង្វៀន​នយោបាយ ដោយ​ការធ្វើ នយោបាយ​តូបនីយកម្ម ដើម្បី​យក​កំហុស​នៃ​អសមត្ថភាព​របស់ខ្លួន​ក្នុងការ​ទប់ស្កាត់​ជំងឺ​នេះ ទៅ​ទំលាក់​ឱ្យ​អ្នកដទៃ​”​។​

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ដែរថា ការប្រកួតប្រជែង​គ្នា​ខាង​ភូមិសាស្ត្រ​នយោបាយ និង​យុទ្ធសាស្ត្រ​ដ៏​តានតឹង​រវាង​មហាអំណាច​ធំ​បំផុត​ទាំងពីរ កំពុង​ឈានទៅរក​សង្គ្រាមត្រជាក់​បែ​ប​ថ្មី ដែល​ធ្វើឱ្យមាន​ការផ្លាស់ប្តូ​រយ៉ា​ង​ជ្រាលជ្រៅ ឆាប់រហ័ស ពិបាក​ប៉ាន់ស្មាន និង​ប្រកបដោយ​គ្រោះថ្នាក់​បំផុត​។ លោក​ថា កត្តា​មនុស្ស​នេះ កំពុង​ធ្វើឱ្យ​ស្ថិរភាព និង​វិបុលភាព រយៈពេល ជាង​៧០​ឆ្នាំ​ដែល​កើតចេញពី​សណ្តាប់ធ្នាប់​អន្តរជាតិ​ផ្អែក លើ​ពហុ​ប៉ូល​និយម និង​ច្បាប់​អន្តរជាតិ​នោះ ទទួលរង​ភាព​រង្គោះរង្គើ​យ៉ាងខ្លាំង​។ នេះ​ក៏​ដោយសារ​ការរំលោភបំពាន និង​លែងគោរ​ពនូវ​គុណ​តម្លៃ​ទាំងឡាយ ដែលជា​មូលដ្ឋានគ្រឹះ​នៃ​សណ្តាប់ធ្នាប់ និង​ការ​ងាក​ទៅរក​ឯកតោភាគី​និយម ការប្រើ​កម្លាំងបាយ​គាបសង្កត់​ប្រទេស​ទន់ខ្សោយ​៕

ដោយ ៖ កោះ​កែវ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ6 hours ago

អភិបាល​រាជធានី សម្រេច​ប្រគល់​ថវិកា​ដល់​គោលដៅ​សុវត្ថិភាព​ចំនួន​៨១​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩

ព័ត៌មានជាតិ6 hours ago

ខេត្តបាត់ដំបង​ទទួល​បាន​វ៉ាក់សាំង​កូ​វីដ​១៩​ជិត​១​ម៉ឺន​ដូ​ស​ សម្រាប់​ចាប់​ដល់​មន្ត្រី​ពេទ្យ​និង​មន្ត្រីនគរបាល

ព័ត៌មានជាតិ7 hours ago

គិត​ត្រឹម​ថ្ងៃទី​២៥​នេះ ​ខេត្ត​ព្រះសីហនុ​មាន​អ្នក​ឆ្លង​កូ​វីដ​៨​នាក់ ​និង ​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ជាង​១៥០០​នាក់

ព័ត៌មានជាតិ8 hours ago

អតីត​យុទ្ធជន​គ្រប់​រាជធានី​ខេត្ត​បើក​នូវ​របប​សន្តិសុខ​សង្គម​ជា​លើក​ទី​២​តាម​ធានា​គារ​អេ​ស៊ី​លីដា និង​កា​ណា​ឌី​ពីថ្ងៃ​នេះ​ទៅ

ព័ត៌មានជាតិ9 hours ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services