ព័ត៌មានជាតិ
កូវីដធ្វើឲ្យរាំងស្ទះដល់ដំណើរការអភិវឌ្ឍសំណង់បុរីនៅក្រុងសៀមរាប
ស្ថានភាពវិស័យអចលនទ្រព្យនៅក្នុងក្រុងសៀមរាបនៅបន្តជាប់ទ្រឹង ខណៈដែលគម្រោងសាងសង់លំនៅតាមបុរីនៅតែរងឥទ្ធិពលនៃវិបត្តិជំងឺកូវីដ។
លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តសៀមរាបបានឲ្យកម្ពុជាថ្មីដឹងថា ក្រុងសៀមរាបមានសំណង់បុរីចំនួន ១២ កន្លែងទាំងតូចទាំងធំ។ បច្ចុប្បន្នមានគម្រោងបុរីមួយចំនួននៅបន្តដំណើរការ ប៉ុន្តែមានគម្រោងបុរីខ្លះក៏បានផ្អាក ឬកាត់បន្ថយសកម្មភាពសាងសង់។

ជំងឺកូវីដបានបង្កផលប៉ះពាល់ដល់សង្គម និងសេដ្ឋកិច្ច រួមទាំងវិស័យសំណង់ផងដែរ។ លោកប្រធានមន្ទីរបន្តថា ទោះបីស្ថានភាពសេដ្ឋកិច្ចបានងើបឡើងវិញខ្លះៗ តែវិស័យសំណង់នៅតែរងផលប៉ះពាល់។
លោកអះអាងថា ពលរដ្ឋដែលទិញលំនៅតាមបុរីភាគច្រើនជាអ្នកមានជីវភាពមធ្យម មិនមានប្រាក់ទាំងដុលទៅទិញដាច់គឺតាមរយៈការបង់រំលស់ ហើយបើស្ថានភាពសេដ្ឋកិច្ចមិនល្អប៉ះពាល់ដល់ប្រភពចំណូល ក៏ពួកគាត់គ្មានលទ្ធភាពរកថវិកាចំណាយលើការទិញលំនៅឋានសម្រាប់រស់នៅ។
វិស័យសំណង់នៅក្រុងសៀមរាបអាចត្រូវការពេលច្រើនឆ្នាំទៀត ទើបស្ថានភាពអាចល្អប្រសើរឡើងវិញ។ យ៉ាងណាមិញ ខណៈរដ្ឋាភិបាលបានបោះទុនជាច្រើនលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រួមទាំងគម្រោងព្រលានយន្តហោះថ្មីដែលគ្រោងនឹងដាក់ដំណើរការនៅពេលដ៏ខ្លីខាងមុខនេះ នឹងនាំការអភិវឌ្ឍដល់វិស័យអចលទ្រព្យនៅក្នុងខេត្តសៀមរាប តាមរយៈលំហូរនៃអ្នកទេសចរនិងអ្នកវិនិយោគ។

ក្រុងសៀមរាបមានគម្រោងបុរីចំនួន ១២ កន្លែង ហើយបុរីធំៗមានដូចជាបុរីសៀងណាំ បុរីអង្គរភែលេស បុរីទេសចរណ៍ បុរីអង្គរលែនម៉ាក្ស និងបុរី ឡេង ណាវ៉ាត់ត្រា។
ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវវិធានការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី ដើម្បីរក្សាស្ថិរភាពនៃវិស័យសំណង់ និងអចលនទ្រព្យ ដែលត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ច។
រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវវិធានការបន្ថែមជាកញ្ចប់ដោយក្នុងនោះមានដូចជា៖ ពន្យារពេលការអនុវត្តការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលរហូតដល់ដំណាច់ឆ្នាំ ២០២៤ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរី។ បង្កើនរយៈពេលនៃការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលពី ១២ ខែ ដល់ ១៨ ខែ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលបង់ពន្ធតិចជាង ១ លានដុល្លារអាមេរិក និងពី ២៤ ខែ ដល់ ៣៦ ខែ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរីដែលបង់ពន្ធលើសពី ១ លានដុល្លារអាមេរិក។ បន្តពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធនសម្រាប់តែវិស័យអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ ២០២៤។ បន្តការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរីដែលមានតម្លៃក្រោម ឬស្មើ ៧ ម៉ឺនដុល្លារអាមេរិក រហូតដល់ដំណាច់ឆ្នាំ ២០២៤ និងរួមទាំងលើកទឹកចិត្តនិងស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុធ្វើការរៀបចំឥណទានឡើងវិញតាមលទ្ធភាពជាក់ស្ដែង៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


