Connect with us

ព័ត៌មានជាតិ

ឆ្នាំ២០២៣ ក្រសួង​អប់រំ នឹង​ជ្រើសរើស​មន្ត្រី​រដ្ឋបាល​ទូទៅ​ ១០០ កន្លែង

បានផុស

នៅ

ក្នុង​ឆ្នាំ​២០២៣ ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀប​ចំ​ការ​ប្រឡង​ជ្រើសរើស​មន្ត្រី​រដ្ឋបាល​​ទូទៅ​ចំនួន ១០០​កន្លែង (ក្រប​ខណ្ឌ​ប្រភេទក) ដើម្បី​ចូល​រួម​បម្រើ​ការងារ​ផ្នែក​​រដ្ឋបាល​នៅ​តាម​អង្គភាព​​រដ្ឋបាល គ្រឹះស្ថាន ឧត្ដម​​សិក្សា និង​គ្រឹះស្ថាន​បណ្ដុះបណ្ដាល ក្រោម​ឱវាទ​ទីស្ដីការ​ក្រសួង​អប់រំ យុវជន និង​កីឡា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈ​កិច្ច​ប្រជុំ​នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មេសា​ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យ​ដឹង​ថា ​ការ​ប្រឡង​ជ្រើសរើស​មន្ត្រី​រដ្ឋបាល​ទូទៅ​ទាំង​ ១០០ កន្លែង​របស់​ក្រសួង​​ពុំ​មែន​ជាក្រប​ខណ្ឌ​គ្រូ​បង្រៀន​នោះ​ទេ។

ដើម្បី​ឱ្យដំណើរ​ការ​ប្រឡង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ស្រប​តាម​វិធាន​នៃ​ការ​ជ្រើសរើស​មន្ត្រី​​រដ្ឋបាល​ទូទៅ ​ព្រម​ទាំង​អាច​ធានា​បាន​នូវ​យុត្តិធម៌ តម្លាភាព គោលការណ៍​ច្បាប់ និង​ការ​ជ្រើសរើស​បាន​ត្រឹមត្រូវ​ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ស្នើ​សុំ​កិច្ច​សហការបន្ថែម​​ជា​មួយ​​សាលា​ភូមិន្ទ​រដ្ឋបាល និង​​ការ​គាំ​ទ្រ​ពី​ក្រសួង​មុខងារ​​សាធារណៈផងដែរ។

ក្នុងឱកាស​ដដែលនោះ ជា​ការ​ឆ្លើយតប​ ក្រសួង​មុខ​ងារ​សាធារណៈ និង​សាលា​ភូមិន្ទរដ្ឋបាលនឹង​គាំ​ទ្រនៅក្នុង​ការ​ជួយ​រៀប​ចំ​ប្រឡង​ជ្រើស​រើសមន្ត្រី​រដ្ឋបាល​ទូទៅ របស់ក្រសួងអប់រំ យុវជន និងកីឡា ធ្វើយ៉ាងណាដើម្បី​អាច​ធានា​បាន​ឱ្យ​ការ​ប្រឡង​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​មាន​តម្លាភាព។

ដោយឈរ​លើ​មូលដ្ឋាននេះ​ ក្រុម​ការងារ​ក្រសួង​អប់រំ ក៏​ដូច​ជា​ក្រសួង​មុខងារ​សាធារណៈ និង​សាលា​ភូមិ្ទ​រដ្ឋបាល ​នឹង​នៅ​តែ​បន្ត​ជួប​ប្រជុំ​ពិភាក្សា​លើ​ដំណើរ​ការ នៃ​ការ​រៀប​ចំ​ការ​ប្រឡង​នេះ​ជា​បន្ត​បន្ទាប់ ព្រម​​ទាំង​បាន​បង្កើត​​ក្រុម​ការងារ​បច្ចេកទេស​ដើម្បី​បន្ត​រៀប​​ចំ​គោលការណ៍​នានា​ពាក់ព័ន្ធ​ដំណើរ​ការ​​ប្រឡង​នេះ​ផងដែរ៕

ប្រភព៖ ក្រសួងអប់រំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម