Connect with us

ព័ត៌មានជាតិ

អង្គការ​សហគមន៍​បឹង​ទន្លេសាប នៃ​ប្រទេស​បារាំង ផ្តល់​អគារសិក្សា​មួយ​ខ្នង ដល់​សាលារៀន​ដង​អន្ទាក់

បានផុស

នៅ

កំពង់ធំ​ ៖ អង្គការ​សហគមន៍​បឹង​ទន្លេសាប នៃ​ប្រទេស​បារាំង ផ្តល់​អគារសិក្សា​មួយ​ខ្នង​ដល់​សាលារៀន​បឋម សិក្សា​ដង​អន្ទាក់ ដើម្បី​ចូលរួម​លើកស្ទួយ​វិស័យ​អប់រំ​ប្រកបដោយ​សមធម៌​នៅតាម​ទីជនបទ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៣ លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ អញ្ជើញ​ក្នុង​ពិធី​សម្ពោធ ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សា​មួយ​ខ្នង​បី​បន្ទប់ ស្ថិតនៅ​ស្ថិត​ភូមិ​ដង​ង​អន្ទាក់ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្ត​កំពង់ធំ​។

ក្នុង​ឱកាស​នោះ​ដែរ លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ លើក​ឡើង​ថា ការ​ផ្តល់ជូន​អគារសិក្សា​សម្រាប់​សិស្ស​បឋមសិក្សា​នេះ គឺជា​ការ​ចូល​រួម​ជា​មួយ​រាជរដ្ឋាភិបាល លើ​វិស័យ​អប់រំ ប្រកបដោយ​សមធម៌ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​នូវ​គោលដៅ​បង្កើត​សាលារៀន​ឲ្យ​នៅ​ជិត​ផ្ទះ និង​ផ្តល់ ការសិក្សា​ដល់​កុមារ​គ្រប់រូប គ្រប់​ទីកន្លែង​ទីកន្លែង ស្របតាម​គោលនយោបាយ​ស្តីពី​ការអប់រំ​ប្រកបដោយ បរិ​យា​ប័ន្ន ដើម្បី​គាំទ្រ និង​ដោះស្រាយ​បញ្ហា​លទ្ធភាព​ទទួលបាន​ការ​អប់រំ​របស់​សិស្ស ជាពិសេស​លើ​កុមារ ដែលមាន​តម្រូវ​ការសិក្សា​ដំបូង និង​ក្រុមគ្រួសារ​មាន​ជីវភាព​ខ្វះខាត។

គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល ក៏​ផ្ដោតលើ​ហេដ្ឋារចនាសម្ព័ន្ធ​សាលារៀន និង​អនាម័យ​ផងដែរ​។ ដូច្នេះ​មានន័យថា ថ្ងៃនេះ​យើង​ទទួល​បាន សមិទ្ធផល​ដ៏​វិសេសវិសាល​មិន​អាច​កាត់ថ្លៃ​បាន​គឺ​បាន​ចូល​រួម​ចំណែក​ដ៏​មាន​សារៈសំខាន់​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ជំរុញ​ឲ្យ​ការអនុវត្ត​នូវ​គោលនយោបាយ​កំណែទម្រង់​វិស័យ​អប់រំ ក៏ដូចជា​ការ​សម្រេចបាន​នូវ​គោល អប់រំ​នៅពេល​អនាគត។

ក្នុង​ឱកាស​នោះ​ផងដែរ លោក ហ្ស​ង ហ្វី​លី​ព​ប្រាំង ប្រធាន​អង្គការ​សហគមន៍​បឹង​ទន្លេសាប នៃ​ប្រទេស​បារាំង បាន​លើក​ឡើង​ថា អង្គការ​សហគមន៍​បឹង​ទន្លេសាប បាន​ដំណើរការ​នៅ​ប្រទេស​កម្ពុជា អស់​រយៈពេល​ជាង ១២​ឆ្នាំ​មក​ហើយ​។

ក្នុងនោះ​មាន​គោលបំណង​ធំ​មួយ​គឺ ជួយ​ប្រជាជន​ក្នុង​តំបន់​ជនបទ នៃ​ប្រទេស​កម្ពុជា ក្នុងការ​សាងសង់ និង​ជួស​ជុល​សាលារៀន​។ អគារសិក្សា​មួយ​ខ្នង​បី​បន្ទប់​នេះ មាន​បណ្ដោយ ៤៥​ម៉ែត្រ និង​ទទឹង ០៩​ម៉ែត្រ ចំណាយ​ទឹកប្រាក់ អស់​៥២.០០០​ដុល្លារ​សហរដ្ឋអាមេរិក​។ ហើយ​បេសកម្ម​ពិសេស​របស់​អង្គការ​សហគមន៍​បឹង​ទន្លេសាប ជា​ការ​គោរព​ដឹងគុណ​ដល់​បឹង​ទន្លេសាប​ដ៏​ធំជាងគេ​មួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​ជា​និមិត្តរូប នៃ​ប្រទេស​ដ៏​ស្រស់​ត្រកាល​។ បឹង​ទន្លេសាប​នេះ​ហើយ​បានផ្តល់ នូវ​ធនធាន​មច្ឆា​ជាតិ ផ្ដល់នូវ​ធនធានទឹក ដែល​អាច​ស្រោចស្រព​ស្រែចំការ​របស់​ប្រជាពលរដ្ឋ​។ ហើយក៏​ជា​បឹង​ដែល តំណាងអោយ​ភោគទ្រព្យ​យ៉ាងពិត ប្រាកដ​សម្រាប់​ប្រជាជន​និង​ប្រទេស​កម្ពុជា។

អត្ថបទ ​៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម