ព័ត៌មានជាតិ
អគារសិក្សា និងទីចាត់ការ ០២ ខ្នង ជាអំណោយរបស់អ្នកឧកញ៉ា តាំង ផេងប៉ោ បានសម្ពោធដាក់ឲ្យប្រើជាផ្លូវការ
អគារសម្រាប់សិស្សសិក្សាសង់អំពីថ្ម ប្រក់ក្បឿង ចំនួន ១ ខ្នង ៤ បន្ទប់ អគារសម្រាប់ទីចាត់ការ និងបណ្ណាល័យ សង់អំពីថ្ម ប្រក់ក្បឿង ចំនួន ១ ខ្នង ២ បន្ទប់បង្គន់អនាម័យ ចំនួន ១ ខ្នង ៤ បន្ទប់ ព្រមទាំងរបងជុំវិញដងទង់ជាតិ ការចាក់ដីបំពេញថែមទៀតក្នុងបរិវេណសាលា ជាអំណោយចូលរួមកសាងសាលារបស់ អ្នកឧកញ៉ា តាំង ផេងប៉ោ និងលោកជំទាវ ឃុន ណៃ ព្រមទាំងបុត្រាបុត្រី រួមជាមួយសប្បុរសជនដទៃទៀត។
អគារនិងអំណោយទាំងនេះ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ និង អធិបតីភាព ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណអភិបាលខេត្តឧត្តរមានជ័យ នៅទីតាំង សាលាបឋមសិក្សាថ្គាមរមាស ស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងក្នុងឱកាសនោះថា «ដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ។ ចក្ខុវិស័យ របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីជួយលើកកម្ពស់វិស័យអប់រំ សម្រួលដល់សិស្សានុសិស្ស ដើម្បីឲ្យពួកគេកាន់តែងាយស្រួល និងមានឱកាសនៅរៀនសូត្រ សមតាមបំណងប្រាថ្នា។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណអភិបាលខេត្តឧត្តរមានជ័យ បង្ហាញសេចក្តីរីករាយនិងសរសើរនូវទឹកចិត្តដែលអ្នកឧកញ៉ា តាំង ផេងប៉ោ និងលោកជំទាវ ឃុន ណៃ បានរួមចំណែកជួយនូវការអភិវឌ្ឍន៍វិស័យអប់រំ។ ឯកឧត្ដម អភិបាលខេត្តក៏បានផ្តាំផ្ញើសួរសុខទុក្ខ និងតែងតែមានមនោសញ្ចេតនា ស្រលាញ់រាប់អាន ដល់បងប្អូន សិស្សានុសិស្ស និងជួយដោះស្រាយទុក្ខលំបាក សព្វបែបយ៉ាង ក្នុងខេត្តទាំងមូលដើម្បីឆ្លើយតបទៅនឹងគោលនយោបាយជាតិនៃការអប់រំសម្រាប់ទាំងអស់គ្នា និងគោលដៅទី៤នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។



ឯកឧត្ដមអភិបាលខេត្ត បានបន្តថាបច្ចុប្បន្នខេត្តឧត្តរមានជ័យ កំពុងមានអភិវឌ្ឍគ្រប់ទីកន្លែងដូចជា៖ មានផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ព្រមទាំងអគារសំណង់ ដើម្បីឆ្លើយតបតាមការសំណូមពររបស់ពលរដ្ឋ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដែលរាជរដ្ឋាភិបាលកំពុងជំរុញ ការយកចិត្តទុក្ខដាក់តបណ្តាញពង្រីកសេវាពីក្រុងមកជនបទស្ទើរគ្រប់ទីកន្លែងទៅហើយ។
ក្នុងឱកាសនោះផងដែរ អ្នកឧកញ៉ា តាំង ផេងប៉ោ និងលោកជំទាវ ឃុន ណៃ បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលលោក បានរួមចំណែកជួយដល់សង្គមជាតិ និងតែងតែចូលរួមសកម្មភាពសប្បុរសជូនសង្គមជាច្រើនដូចជា សាងសង់អគារសិក្សា និងឧបត្ថម្ភសម្ភារៈរូបវ័ន្តផ្សេងៗ ដើម្បីដោះស្រាយទៅនឹងសំណូមពររៀនសូត្ររបស់សិស្សានុសិស្សស្ថិតនៅក្នុងតំបន់ដាច់ស្រយាល ស្របទៅតាមការអនុវត្តនូវគោលនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

នេះមិនមែនជាលើកដំបូងទេដែលអ្នកឧកញ៉ា បានចូលរួមចំណែកជួយដល់សង្គមជាតិ ជាពិសេសជួយដល់សិស្សានុសិស្ស ឲ្យទទួលបាននូវថ្នាក់រៀនប្រកបដោយផាសុកភាព ដែលជួយជំរុញឲ្យការសិក្សារបស់ពួកគាត់កាន់តែមានភាពងាយស្រួល និងល្អប្រសើរឡើង។

អ្នកឧកញ៉ាមានប្រសាសន៍ថា៖ « ខ្ញុំតែងតែមានសេចក្តីរីករាយក្នុងការរួមចំណែកលើវិស័យអប់រំ និងសំណង់ ព្រោះការសាងសង់អគារសិក្សា ដ៏មានគុណភាពរឹងមាំ និងសុវត្ថិភាពខ្ពស់ តែងតែជាសកម្មភាពមួយដ៏ល្អប្រពៃបំផុត ព្រោះប្អូនៗនឹងទទួលបានឱកាសសិក្សាគ្រប់ៗគ្នា ដែលជាកត្តាជម្រុញមួយដល់ការអភិវឌ្ឍន៍ប្រទេស ដូចនេះ ខ្ញុំសង្ឃឹមថាការរួមចំណែកមួយនេះ នឹងជាគំរូផ្តល់ផលជាវិជ្ជមានយូរអង្វែងដល់កុមារាកុមារីគ្រប់ជំនាន់ក្រោយ»។


ជួសមុខឱ្យថ្នាក់ដឹកនាំអប់រំតាមឋានានុក្រម លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសហគមន៍មាតាបិតាសិស្ស លោកអភិបាលស្រុក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយ ដែលបានផ្តល់នូវអគារអប់រំដ៏រឹងមាំនាពេលនេះ និងសូមសន្យាថាប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ឱ្យចំគោលដៅ និងថែរក្សាឱ្យបានគង់វង្សយូរអង្វែង៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន