Connect with us

ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់បន្តវាយបំផ្លាញផ្ទះពលរដ្ឋនៅខេត្តបាត់ដំបង ឥតឈប់ឈរ

បានផុស

នៅ

លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន ៣១ ខ្នង នៅ​ក្នុង​ស្រុក​ប​វេ​ល ត្រូវ​បាន​កម្លាំង​ខ្យល់​វាយ​បំផ្លាញ​ស្ទើរ​ទាំងស្រុង ស្រប​ពេល​មេឃ​កំពុង​ធ្លាក់​ភ្លៀង​មួយ​មេ​យ៉ាង​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​បាន​បញ្ជាក់​ថា គ្រោះធម្មជាតិ​ដ៏​កាច​សាហាវ​នេះ នៅតែ​បន្ត​បក់​បោក​មក​លើ​ខេត្ត​បាត់ដំបង​ឥត​ស្រាកស្រាន្ត ជាក់ស្ដែង កាលពី​ថ្ងៃ​ទី ២៥ ខែ​មេសា ឆ្នាំ ២០២៣ វេលា​ម៉ោង ៦ និង ៣០ នាទី​ល្ងាច មាន​ករណី​ភ្លៀង និង​ខ្យល់​កន្ត្រាក់ បាន​បក់​បោក​ទៅ​លើ​ឃុំ​ចំនួន ៤ ក្នុង​ស្រុក​ប​វេ​ល បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះ​ចំនួន ៣១ ខ្នង​ផ្ទះ។

ឃុំ​ទាំង ៤ ដែល​រងគ្រោះ​នោះ គឺ ១.ឃុំ​អំពិល​ប្រាំ​ដើម ខូចខាត​ផ្ទះ​ចំនួន ១៨ ខ្នង ,២.ឃុំ​បឹង​ប្រាំ ខូច​ខាត​ចំនួន ២ ខ្នង ,៣.ឃុំ​ព្រៃ​ខ្ពស់ ខូចខាត​ចំនួន ៨ ខ្នង​ផ្ទះ និង ៤.​ឃុំ​ក្ដុល​តា​ហែ​ន ខូចខាត​ចំនួន ៣ ខ្នង។ ករណី​ខាង​លើ​នេះ​ដែរ មិន​បង្ក​ឲ្យ​មនុស្ស​មាន​គ្រោះថ្នាក់​អ្វី​នោះ​ឡើយ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម