ជនសង្ស័យ​ម្នាក់ ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ជនសង្ស័យ​ម្នាក់ ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ

បានផុស

នៅ

​​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​កាល​ពី​ឆ្នាំ​២០១៩​កន្លង​ទៅ​​ នៅ​ស្រុក​លំផាត់ ខេត្ត​រតនគិរី។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត បាន​ចុះ​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ករណី​រំលោភ​ ដោយមាន​ការ​សម្របសម្រួល​ពី​លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល កាល​ពី​ថ្ងៃទី​២៨ ខែ​តុលា ឆ្នាំ​២០២០ ស្ថិតនៅ​ក្នុង​ភូមិ​កា​ទៀង ឃុំ​ល្បាំ​ង​២ ស្រុក​លំផាត់ ខេត្តរតនគិរី​។ ​​

​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ អ៊ុន ប៊ុនធឿន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិខ្មែរ ករណី​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់វិធានការ​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់​៕​

អត្ថបទ៖ អ៊ុច សា​វុ​ទ្ធ

សូមចុចអាន៖ ​ទំនាស់​ពាក្យ​សម្ដី កាប់បី​កាំបិត រឿង​ទិញ​គល់​កញ្ជ្រាំង​ស្រូវ​ឲ្យ​ទា​ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services