Connect with us

ព័ត៌មានជាតិ

ពលរដ្ឋកម្ពុជានាំគ្នាសម្តែងមោទកភាពចំពោះកីឡាការិនី ប៊ូ សំណាង តស៊ូរត់ ៥ គ.ម ក្រោមដំណក់ទឹកភ្លៀង

បានផុស

នៅ

កីឡាការិនីជម្រើសជាតិ ប៊ូ សំណាង ត្រូវបានប្រជាជនកម្ពុជា កោតសរសើរ និងមានមោទកភាពចំពោះភាពអំណត់ និងការតស៊ូរបស់កញ្ញាសម្រាប់ការប្រកួតរត់ចម្ងាយ៥គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ក្រោមមេឃភ្លៀងធ្លាក់យ៉ាងខ្លាំង។ បើទោះបីខ្លួនមិនទទួលបានមេដាយ ហើយនៅសល់តែម្នាក់ឯង ក៏កញ្ញា ប៊ូ សំណាង តស៊ូរត់ដល់ទីបញ្ចប់ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាជនខ្មែរជាច្រើន រួមទាំងសារព័ត៌មានថៃ ព្រមទាំងវៀតណាមផង បានចាប់អារម្មណ៍ និងបានកោតសរសើរ ចំពោះការតស៊ូរបស់កញ្ញា ប៊ូ សំណាង ក្នុងវិញ្ញាសាររត់ចម្ងាយ ៥គីឡូម៉ែត្រនេះ។ ក្រោមដំណក់ទឹកភ្លៀងរាប់ពាន់ រាប់ម៉ឺនដំណក់ កញ្ញា ប៊ូ សំណាង បានរត់តែម្នាក់ឯងយ៉ាងកណ្តោចកណ្តែង រហូតដល់ទីបញ្ចប់ដែលមានចម្ងាយ៥គីឡូម៉ែត្រ។

ពលរដ្ឋខ្មែរជាច្រើនបានលើកឡើងក្នុងបណ្តាញសង្គមថា ភាពអំណត់របស់កីឡាការិនីរូបនេះ គឺជាមេរៀនមួយដែលមនុស្សគ្រប់រូប គួរយកតម្រាប់តាមចំពោះការតស៊ូ មិនចុះចាញ់ក្នុងរឿងផ្សេងៗ។ ទោះបីកីឡាការិនី ប៊ូ សំណាង មិនបានឈ្នះមេដាយក៏ពិតមែន ប៉ុន្តែ កីឡាការិនីរូបនេះ បានយកឈ្នះបេះដូងប្រជាពលរដ្ឋកម្ពុជា និងប្រទេសដទៃទៀតបាត់ទៅហើយ។

ក្នុងចំណោមប្រជាជនកម្ពុជាទាំងមូល ក៏មានបុគ្គលល្បីៗជាច្រើនបានចែករំលែករូបភាពរបស់កីឡាការិនីរត់ក្រោមទឹកភ្លៀងលាយឡំជាមួយនឹងទឹកភ្នែក ដែលមើលទៅពិតជារំជួលចិត្ត និងឆក់យកបេះដូងមនុស្សជាច្រើន។ លោក គឹម គុណវឌ្ឍន៍ រដ្ឋលេខាធិកាក្រសួងព័ត៌មាន បានបង្ហោះនៅលើហ្វេសប៊ុកថា​​៖ “ពិសេសជាមហាអស្ចារ្យម្ល៉េះទេ កុលធីតាខ្មែរ « កញ្ញា ប៊ូ សំណាង» គឺរូបអ្នកបានយកឈ្នះបេះដូងមនុស្ស ទាំងខ្មែរ និងសាសន៍ជាតិនានាដែលបានឃើញពីការតស៊ូ និងការតាំងចិត្តជាកំពូលរបស់អត្តពលិកកម្ពុជាមួយរូប ។ ខ្ញុំសូមកោតសរសើរ និងជូនពរក្មួយស្រីមានជោគជ័យក្នុងជីវិត” ។

រីឯ លោក ទៀ វិចិត្រ ក៏បានបង្ហោះដែរថា៖ “ប៊ូ សំណាង កីឡាការិនីរត់ប្រណាំងជម្រើសជាតិកម្ពុជា ប្រកួតដណ្តើមមេដាយមាសក្នុងវិញ្ញាសារត់ចម្ងាយ ៥០០០ ម៉ែត្រ ឃើញតាំងពីប្អូនស្រីចាប់ផ្តើម នៅពេលដែលភ្លៀងកំពុងតែធ្លាក់ខ្លាំងផងនោះ ប្អូនស្រីនៅតែបន្តរត់រហូតដល់ទីបញ្ចប់ ទោះបីប្អូនដល់ទីជាអ្នកចុងក្រោយក៏ដោយ ខ្ញុំសូមផ្តល់កំលាំងចិត្តជូនប្អូនស្រីពេញទំហឹង” ។

ចំពោះលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានសរសេរនៅលើបណ្តាញហ្វេសប៊ុកថា៖ “ប៊ូ សំណាង រត់ក្រោមដំណក់ទឹកភ្លៀង រត់រហូតដល់បញ្ចប់ទី បើទោះដឹងថា មិនបានឈ្នះ។ សូមកោតសរសើរ ទឹកចិត្តកីឡា ដ៏អង់អាចនេះ” ។

សូមជម្រាបថា កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣នេះ កីឡាការិនី ជម្រើសជាតិកម្ពុជា ប៊ូ សំណាង បានប្រកួតកីឡារត់ចម្ងាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាជាម្ចាស់ផ្ទះ ក្នុងចំណោមកីឡាការិនី ១០នាក់ផ្សេងទៀតក្នុងប្រទេសសមាជិកអាស៊ាន។ កញ្ញា ប៊ូ សំណាង ជាកីឡាការិនីរត់ចុងក្រោយ និងម្នាក់ឯងក្រោមមេឃភ្លៀងយ៉ាងខ្លាំង ប៉ុន្តែ កញ្ញាមិនបោះបង់ការរត់នេះឡើយ។ កញ្ញា ប៊ូ សំណាង រត់រហូតដល់ចុងបញ្ចប់បានចម្ងាយ ៥គីឡូម៉ែត្រ ជាមួយនឹងពេលវេលា ២២:៥៤.២២នាទី៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១០ នាទីutes មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

សន្តិសុខសង្គម៤៨ នាទីutes មុន

សមត្ថកិច្ច​ឃាត់​​ជនជាតិចិន​២៨នាក់ ពាក់ព័ន្ធ​នឹង​ករណី​បើក​ល្បែង​អនឡាញ​ខុស​ច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរមីន ទាត់ចោលការផ្សាយរបស់ថៃ និងបញ្ជាក់ថា «កម្ពុជាមិនបានដាក់មីនថ្មីឡើយ»

កីឡា២ ម៉ោង មុន

លោក អាំង សិរីពិសិដ្ឋ បង្ហាញ​ការ​ហត់​នឿយ​​នឹង​​បាល់ទះ ចង់​យក​ពេល​វេលា​ដើម្បី​គ្រួសារ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ឧបត្ថម្ភទឹកពិសាប្រណិត វី-អាកទីវ និងភេសជ្ជៈកីឡា វី-អាកទីវ រាប់ម៉ឺនដប/កំប៉ុង សម្រាប់ព្រឹត្តិការណ៍ «ច្រៀងចម្រៀងជាតិ»

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម