ព័ត៌មានជាតិ
ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី សម្តែងការអបអរសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ក្នុងការបន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាតទៅទៀត
សេចក្តីថ្លែងការណ៍ ៖ ក្នុងថ្ងៃអង្គារ ៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ នៅរាជធានីភ្នំពេញ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី សូមសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះការឆ្លើយតបជាវិជ្ជមានរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ក្នុងការបន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាតទៅទៀត តាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុនម្ចាស់ឧបត្ថម្ភធំផ្លូវការ និងមហាជននិយមស្នេហាកីឡាបាល់ទាត់កម្ពុជាដ៏ច្រើនលើសលុប។
ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី សូមគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានចេញសារអន្តរាគមអំពាវនាវយ៉ាងទាន់ពេលវេលាក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជានិយមស្នេហាកីឡាបាល់ទាត់ ដើម្បីស្នើ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ដែលមានស្នាដៃ និងគុណបំណាច់ដ៏ធំធេងក្នុងការលើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជា ឱ្យបន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជាតទៀត។
សម្តេចតេជោ គឺជាថ្នាក់ដឹកនាំកំពូល ដែលតែងតែយកចិត្តទុកដាក់ស្តាប់ និងក្តាប់បាននូវរាល់សភាពការណ៍ ហើយចេញមុខដោះស្រាយចំៗបញ្ហាបានយ៉ាងទាន់ពេលវេលាបំផុត ប្រកបដោយភាពវៃឆ្លាត និងបញ្ញាញាណបំផុតពុំអាចរកអ្វីប្រៀបផ្ទឹមបានឡើយ ជាមួយនឹងទឹកចិត្តដ៏មហាធំធេង និងជាពិសេស គុណធម៌ដ៏ជ្រាលជ្រៅ ដោយតែងតែលើកទឹកចិត្ត និងផ្តល់ឱកាសដល់អ្នកដែលមានសមត្ថភាពទាំងឡាយ ដើម្បីរួមគ្នាកសាងអភិវឌ្ឍជាតិ និងជ្រោងទង់សន្តិភាពឱ្យបន្តបក់រវេចៗ ក្នុងស្មារតីរួបរួមសាមគ្គីខ្មែរតែមួយគួរជាទីមោទនៈបំផុត។
ក្នុងនាមជាម្ចាស់ឧបត្ថម្ភធំផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី នឹងបន្តគាំទ្រយ៉ាងពេញទំហឹង និងខិតខំប្រឹងប្រែងរួមចំណែកជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជាឱ្យកាន់តែរីកចម្រើនឈានឡើងបន្ថែមទៀតក្នុងឆាកអន្តរជាតិ៕


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
នយោបាយ៣ ថ្ងៃ ago
សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ