ព័ត៌មានជាតិ
លោក គួច ចំរើន បន្តទទូចសុំពលរដ្ឋឈប់ចោលសំរាមផ្ដេសផ្ដាស
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បន្តទទូចស្នើអោយប្រជាពលរដ្ឋក្នុងមូលដ្ឋានយកចិត្តទុកដាក់ខ្ពស់ទៅលើបរិស្ថាន ដែលវាជាកត្តាចម្បងបំផុតក្នុងការលើកកម្ពស់មុខមាត់ខេត្តទាំងមូល ។

លោកបានបង្ហាញភាពខ្វះចន្លោះ និងការមិនយកចិត្តទុកដាក់មួយចំនួនរបស់ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ពោលគឺការទុកដាក់សំរាមមិនបានត្រឹមត្រូវ ពាសវាលពាសកាលដែលវាប៉ះពាល់ទៅលើសណ្ដាប់ធ្នាប់ សោភ័ណ្ឌភាព និងបណ្ដាលអោយកូនឈើក្បែរនោះងាប់ជាដើម។ ហើយបើតាមការបញ្ជាក់លើទំព័រផេកផ្លូវការនៅយប់មិញនេះ លោកសង្កត់ធ្ងន់ថា «អ្នកព្រះសីហនុយើង សូមឈប់យកសំរាមមកដាក់នៅគល់ឈើបែបនេះទៀត ជាតិខ្លាញ់ ជាតិប្រេង ជាតិប្រៃ ស្រក់ជ្រាបចូលទៅ គឺបង្កអោយកូនឈើងាប់សោកស្ដាយណាស់ »។

នេះមិនមែនជាលើកទី១ទេ ដែលលោកអភិបាលខេត្តព្រះសីហនុបានអំពាវនាវដល់ពលរដ្ឋទាំងអ្នករស់នៅខេត្តព្រះសីហនុ និងភ្ញៀវទេសចរឱ្យទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជៀសវាងបោះចូលផ្តេសផ្តាសប៉ះពាល់ដល់បរិស្ថាន និងសោភណ្ឌភាពនៅក្នុងខេត្ត។

ខេត្តព្រះសីហនុនាប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរីកចម្រើនយ៉ាងឆាប់រហ័សទៅលើវិស័យសំណង់ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងបរិស្ថាន ដោយឡែកនៅមានភាពអវិជ្ជមានតិចតួច ដែលរដ្ឋបាលខេត្តបាន និងកំពុងយកចិត្តទុកដាក់ និងកែតម្រូវ៕
អត្ថបទ៖ ស៊ីថា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


