ព័ត៌មានជាតិ
រាជរដ្ឋាភិបាលត្រៀមបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនទូទាំងប្រទេស ១លាន ៥សែននាក់
រដ្ឋាភិបាលកម្ពុជាត្រៀមរៀបចំផែនការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជននៃគ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេសកម្ពុជាប្រមាណជា ១លាន ៥សែននាក់ និងការធានាដោយរដ្ឋ ក្នុងការផ្ដល់ប្រាក់ឧបត្ថម្ភចាប់ពីឆ្នាំ ២០២៣នេះតទៅ។

លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រធានរដ្ឋបាល ប្រធានផ្នែកនៅតាមរោងចក្រសហគ្រាសកាលពីថ្ងៃទី១៤ ខែឧសភា ម្សិលមិញនេះលើកឡើងថា ពាក់ព័ន្ធទៅការត្រៀមរៀបចំផែនការបណ្ដុះបណ្ដាលនូវជំនាញវិជ្ជាជីវៈ របស់រាជរដ្ឋាភិបាលដល់យុវជននៃគ្រួសារក្រីក្រ និងងាយរងគ្រោះ គឺដើម្បីអាចផ្ដល់ឱកាសឱ្យពួកគេ អាចទទួលបានជំនាញសម្រាប់យកទៅធ្វើការងារ ឬបង្កើតមុខរបរដោយខ្លួន និងបំពេញតម្រូវការនៃកម្លាំងពលរដ្ឋកម្មជំនាញសម្រាប់ការវិនិយោគថ្មីៗនៅក្នុងប្រទេស។

ទន្ទឹមនឹងឱកាសការងារនៅក្នុងស្រុក រាជរដ្ឋាភិបាលបានផ្ដល់ជម្រើសដល់ពលរដ្ឋ ដែលមានបំណងចង់ធ្វើការងារនៅក្រៅប្រទេស ដោយបានខិតខំពង្រឹងកិច្ចសហការជាមួយបណ្ដាប្រទេសដៃគូ ដើម្បីទទួលបានឱកាសការងារនៅក្រៅប្រទេសដល់ពលករសរុបប្រមាណ ១.៣លាននាក់ អាចទទួលបានប្រាក់ចំណូល បានចំណេះជំនាញ ថែមទាំងអាចផ្ញើប្រាក់បញ្ញើមកក្នុងប្រទេសដល់គ្រួសារប្រមាណ ២.៧ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ និងចូលរួមការអភិវឌ្ឍប្រទេសជាតិ។
បន្ថែមពីនេះ លោក អ៊ិន សំហេង ក៏បានឱ្យដឹងទៀតថា បច្ចុប្បន្នសហគ្រាស-គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន ១៧,១០២ សហគ្រាស មានកម្មករនិយោជិកចំនួន ១.៥លាននាក់ ដោយបានទទួលប្រាក់ឈ្នួលជាមធ្យមសរុបជាង ៤.៥៥ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំៗ មានប្រជាពលរដ្ឋប្រមាណជាង២លាននាក់ ដែលទទួលផលដោយប្រយោលពីវិស័យនេះ។

ដោយឡែក វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបមានរោងចក្រចំនួន ១,៣២៥ តម្លៃសរុបនៃការនាំចេញមានចំនួនប្រមាណជាង ១២,៨ពាន់លានដុល្លារអាម៉េរិក (ឆ្នាំ២០២២) មានកម្មករនិយោជិកចំនួនជាង ៨៥ម៉ឺននាក់ ហើយកម្ពុជាបានក្លាយជាប្រទេសនាំមុខមួយក្នុងការនាំចេញផលិតផលកាត់ដេរនៅលើទីផ្សារអន្តរជាតិផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្នសហគ្រាស-គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានចំនួន ១៧,១០២សហគ្រាស ដែលមានកម្មករនិយោជិកចំនួន ១.៥លាននាក់ ដោយបានទទួលប្រាក់ឈ្នួលជាមធ្យមសរុបជាង ៤.៥៥ពាន់លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំៗ និងមានប្រជាពលរដ្ឋប្រមាណជាង ២លាននាក់ ដែលទទួលផលដោយប្រយោលពីវិស័យការងារ វាយនភណ្ឌ នេះ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


