ព័ត៌មានជាតិ
សមាគមពីរសហការជាមួយ CJCC បង្កើតវេទិកាពាណិជ្ជកម្មកម្ពុជា ជប៉ុន និងឌីជីថលភាវូបនីយកម្ម
សមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន(CJBI) មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC) នឹងសហការរៀបចំសិក្ខាសាលាស្តីពីការសម្របសម្រួលពាណិជ្ជកម្ មរវាងជប៉ុន និងកម្ពុជា និងឌីជីថលភាវូបនីយកម្មពាណិជ្ជកម្ម (Trade Facilitation between Japan and Cambodia and Digitization of Trade) នៅថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២៣ នៅសាលអង្គរ គីហ្សូណា នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន( Angkor Kizuna Hall-CJCC) និងតាមរយៈប្រព័ន្ធ Zoom (Hybrid) ដោយប្រើប្រាស់ភាសាអង់គ្លេស និងមានការបកប្រែជាភាសាជប៉ុន។

សិក្ខាសាលានេះក្នុងគោលបំណងផ្លាស់ប្តូរទស្សនៈយល់ឃើញរវាងតំណាងវាគ្មិនក្នុងនាមជាប្រទេសម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២២ ស្តីពីការកសាងទំនាក់ទំនងនាពេលអនាគតរវាងប្រទេសជប៉ុន និងបណ្តាប្រទេសនៅអាស៊ាន ជាពិសេសលើ ការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងឌីជីថលភាវូបនីយកម្មពាណិជ្ជកម្ម ជាមួយពាក្យគន្លឹះ “ទំនុកចិត្ត ( Trust) ” ក្នុងការរំលឹកខួបទី ៥០ឆ្នាំ ដែលជាខួបនៃទំនាក់ទំនងការទូតរបស់អាស៊ាន-ជប៉ុន ក៏ដូចជាជំរុញការយោគយល់គ្នា ទៅវិញទៅមកលើភាពចាំបាច់ក្នុងការសម្របសម្រួលនានា ទៅលើពាណិជ្ជកម្មរវាងជប៉ុន និងកម្ពុជា រួមទាំងការធ្វើ ពាណិជ្ជកម្មឌីជីថល និងការបង្រួបបង្រួមនៃដំណើរការ ឱ្យការដឹកជញ្ជូនទំនិញតាមព្រំដែនរបស់ប្រទេសថៃ-កម្ពុជា និងវៀតណាម-កម្ពុជា ឱ្យមានភាពរលូនរវាងរដ្ឋាភិបាល និងធុរជន របស់កម្ពុជា និងជប៉ុន។
សិក្ខាសាលានេះក៏មានគោលបំណងជួយសម្រួលដល់ការពិភាក្សាលើការធ្វើឌីជីថល និងការបង្រួបបង្រួម នៃដំណើរការនៅក្នុងកិច្ចប្រជុំទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជនរវាងកម្ពុជា-ជប៉ុននាពេលខាងមុខ ដើម្បីលើកកម្ពស់ផ្នែកបណ្តាញធុរកិច្ច និងការផ្គូផ្គងអាជីវកម្មរវាងកម្ពុជា និងជប៉ុន តាមរយៈការប្រើប្រាស់មធ្យោបាយ និងសេវាកម្មប្រកបដោយប្រសិទ្ធភាពដែលរួមមាន “Japan Street ” របស់ JETRO ការផ្គូផ្គងអាជីវ កម្មតាម រយៈសមាគម CJBI និងសេវាកម្មផ្សព្វផ្សាយសម្រាប់ទំនិញនាំចេញរបស់កម្ពុជានៅមជ្ឈមណ្ឌលពាណិជ្ជកម្ម ឯកជនកម្ពុជា ក្នុងប្រទេសជប៉ុន។
សិក្ខាសាលានេះនឹងមានការអញ្ជើញចូលរួមពីសំណាក់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាលោក ឧកញ៉ា ប៉ិច បូឡែន ប្រធាន សមាគម YEAC និងលោក Taninai Ichitomo រដ្ឋមន្ត្រីស្ថានទូតជប៉ុន។
លើសពីនេះទៀត នៅក្នុងសិក្ខាសាលានេះ ក៏មានការចូលរួមពីមន្រ្តីពាក់ព័ន្ធ និងអ្នកជំនាញពីស្ថាប័នរដ្ឋ ជាច្រើនរូបផងដែរ។
សូមបញ្ជាក់ថា សិក្ខាសាលានេះ បើកទូលាយដល់ពាណិជ្ជករ ធុរជនទាំងអស់ ដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មរវាងប្រទេស ជប៉ុន និងកម្ពុជា អាចចូលរួមដោយធ្វើការចុះឈ្មោះជាមុនតាមរយៈតំណភ្ជាប់ ( poster attached)។ ដោយឡែកសម្រាប់ធុរជនពាណិជ្ជករ ធុរជនរវាង ប្រទេសថៃ និងកម្ពុជា ឬសាធារណជនដែលចាប់អារម្មណ៍ លើអាជីវកម្មរវាងកម្ពុជា និងជប៉ុន អាចចូលរួមសិក្ខាសាលានេះតាមប្រព័ន្ធ Zoom បានផងដែរ។
សិក្ខាសាលានេះត្រូវបានឧបត្ថម្ភ និងគាំទ្រដោយស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា(Embassy of Japan ) Japan External Trade Organization (JETRO) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និង Japanese Business Association of Cambodia (JBAC)៕


-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?