ព័ត៌មានជាតិ
គិតមកដល់ព្រឹកនេះ ជំនន់ទឹកភ្លៀងនៅខណ្ឌដង្កោ ស្រកអស់ហើយ
យោងតាមប្រភពព័ត៌មានពីខណ្ឌដង្កោ ប្រាប់ឲ្យដឹងថា គិតមកដល់ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ស្ថានភាពជំនន់ទឹកភ្លៀងនៅមូលដ្ឋានខណ្ឌដង្កោទាំងមូល ទឹកបានស្រកទៅវិញអស់ហើយ បងប្អូនប្រជាពលរដ្ឋអាចទៅរស់នៅតាមលំនៅដ្ឋានរៀងៗខ្លួនរបស់ពួកគាត់បាន។

ប្រភពព័ត៌មានប្រាប់បន្តឲ្យដឹងថា តាមបណ្ដោយផ្លូវជាតិលេខ២ និង ផ្លូវលេខ២០អា ហៅ ផ្លូវលេខ១០៤ យានយន្តគ្រប់ប្រភេទ អាចបើកចរាចរណ៍ទៅមកបានធម្មតា។ ដោយឡែក សម្រាប់ផ្លូវស្ពានព្រែកជ្រៃ ចាប់ពីចំណុចស្ពានព្រែកជ្រៃ សង្កាត់ស្ពានថ្ម រហូតទៅដល់រង្វង់មូលស្រីកងស្រូវ សង្កាត់រលួស អាចបើកបរបានតែម៉ូតូ និង ផាស់អាប់ ឬ ម៉ូតូកង់បី ប៉ុណ្ណោះ រថយន្តគ្រប់ប្រភេទ ហាមចូល ។

សូមជម្រាបជូនឲ្យដឹងថា នៅក្នុងមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ គិតមកដល់ពេលនេះ ជំនន់ទឹកភ្លៀង បានស្រកអស់ហើយ តាមការពិនិត្យឃើញថា លិចភូមិចំនួន៤២ ផ្ទះ៤៩៦៥ខ្នង ស្រែចម្ការ ជាង១១២៥ហិកតា ផ្លូវ១០៥កន្លែង គិតជាប្រវែងជាង៣៣គីឡូម៉ែត្រ សាលារៀន១២កន្លែង វត្ត៩ មណ្ឌលសុខភាព៣ ប៉ុស្តិ៍សុខភាព២ទីតាំង រោងចក្រ១៣ទីតាំង សហគ្រាសធន់តូច និងសិប្បកម្ម ១១ទីតាំង៕









អត្ថបទ ៖ រ៉ាវុទ្ធ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


