ព័ត៌មានអន្ដរជាតិ
ថៃចាប់ជនឆបោក៥នាក់ដែលលក់សន្លឹកឆ្នោតតាមអនឡាញ ប្រមូលប្រាក់ជិត១២លានដុល្លារ
សមត្ថកិច្ចចម្រុះថៃបានបើកប្រតិបត្តិការឆែកឆេរផ្ទះមួយកន្លែងស្ថិតក្នុងក្រុងបាងកកនៅមុនពេលចាប់ខ្លួនក្រុមឆបោកតាមអនឡាញចំនួន៥នាក់នៅថ្ងៃទី៣ខែធ្នូឆ្នាំ២០២៤។ សកម្មភាពឆបោករបស់ពួកគេបានបណ្តាលឱ្យប្រជាពលរដ្ឋបាត់បង់ទឹកប្រាក់ជាង៤០០លានបាត (ជាង១១,៥លានដុល្លារ)។

សមត្ថកិច្ចថៃឆ្មក់ចូលឆែកឆេរនោះ ក្រោមការចោទប្រកាន់ពីបទសមគំនិតឆបោកប្រជាជន ជាបទល្មើសស្ថិតក្រោមច្បាប់ឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងបានបញ្ជូនខ្លួនពួកគេទៅសាកសួរបន្តនៅផ្នែកស៊ើបអង្កេតបទល្មើសបច្ចេកវិទ្យាទី១ ក្រុងបាងកក។
សេចក្តីរាយការណ៍របស់សារព័ត៌មានថៃ Siamrath បានឱ្យដឹងថា មុនឈានដល់ការចាប់ខ្លួននេះ សមត្ថកិច្ចជំនាញបានឃើញទង្វើរបស់ក្រុមជនឆបោកទាំងនោះបានបង្ហោះរូបភាពឆ្នោតរដ្ឋជាច្រើនសន្លឹកនៅលើបណ្តាញសង្គម ហើយបានអះអាងថា ពួកគេជាអ្នកចែកចាយឆ្នោតរដ្ឋ ដែលមានតម្លៃថោកជាងទីផ្សារទូទៅ ព្រមទាំងបានអះអាងថា អតិថិជនអាចនាំយកឆ្នោតពីពួកគេទៅលក់បន្តបានក្នុងតម្លៃ៩២បាតក្នុងមួយសន្លឹក។
យោងតាមសមត្ថកិច្ច ក្រុមឆបោកទាំងនេះ បានផ្សព្វផ្សាយថា អ្នកវិនិយោគមិនចាំបាច់លក់បន្តក៏បាន ដោយគ្រាន់តែចាំទទួលភាគរយក៏បាន និងបានអះអាងថា ពួកគេស្គាល់មន្ត្រីយោធាជាន់ខ្ពស់ម្នាក់ទៀតផង ទើបធ្វើឱ្យប្រជាពលរដ្ឋជាង១០០នាក់លង់ជឿនិងចាញ់បោកក្នុងការបណ្តាក់ទុន។
សមត្ថកិច្ចបានឲ្យអះអាងថា តាមពិតឆ្នោតរដ្ឋទាំងនោះមិនមានព័ត៌មានផ្សព្វផ្សាយដូចដែលពួកឆបោកបានអះអាងនោះឡើយ ទើបធ្វើឱ្យប្រជាពលរដ្ឋរងគ្រោះចាញ់បោកខាតបង់ប្រាក់សរុបចំនួន ៤០០លានបាត។ បច្ចុប្បន្ន សមត្ថកិច្ចបាននិងកំពុងបន្តពង្រីកការស៊ើបអង្កេតបន្ថែមទៀតក្នុងករណីនេះ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


