ព័ត៌មានជាតិ
ឯកឧត្ដម ឌី វិជ្ជា ស្នើពលរដ្ឋកុំឱ្យលក់ ឬផ្ដល់ព័ត៌មានផ្ទាល់ខ្លួនទៅឱ្យជនមិនស្គាល់មុខ បើមិនចង់ចាញ់បោក ឬក្លាយជាជនល្មើស
ឯកឧត្ដម ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋសូមកុំលក់ ឬផ្ដល់ព័ត៌មានផ្ទាល់ខ្លួន ទៅឱ្យជនអនាមិក បើមិនចង់ចាញ់បោក ឬផុងខ្លួនក្លាយជាជនល្មើសនៅថ្ងៃខាងមុខ។ ឯកឧត្ដម ឌី វិជ្ជា អំពាវដូច្នេះ បន្ទាប់ពីឯកឧត្ដម បានស្ដាប់រឿងពលរដ្ឋម្នាក់ជជែកពិគ្រោះយោបល់ក្នុងវិទ្យុABC រឿងមានអ្នកទាក់ទងទៅកូនរបស់ពលរដ្ឋ ហើយឱ្យយកលុយទៅបង់ថ្លៃម៉ូតូ ដែលឯកឧត្ដម និងពលរដ្ឋដែលផ្ដល់យោបល់ក្នុងវិទ្យុថានេះជាករណីបោកប្រាស់។

ឯកឧត្ដម ឌី វិជ្ជា អំពាវនាវតាមរយៈគណនីហ្វេសប៊ុកផ្លូវការក្នុងន័យដើមដូច្នេះ៖«សូមពុកម៉ែពូមីងបងប្អូនទាំងអស់គ្នាមេត្តា កុំលក់ឬផ្ដល់នូវព័ត៌មានរបស់ខ្លួនយើងទៅឱ្យអ្នកដទៃឱ្យសោះ បើមិនដូច្នោះទេយើងនឹងធ្លាក់ក្នុងស្ថានភាពនៃបទល្មើសណាមួយនៅថ្ងៃខាងមុខមិនខាន។»។
ជាមួយគ្នានេះ ឯកឧត្ដម អគ្គស្នងការរង បានប្រាប់ទៅពលរដ្ឋថា សព្វថ្ងៃនេះមានសកម្មភាពបោកប្រាស់គ្រប់រូបភាពដូចជាការទិញយកលេខលិខិតឆ្លងដែន ទិញលេខគណនីធនាគារ ទិញលេខអត្តសញ្ញាប័ណ្ណ ឬជាការថតយករូប ង ដោយផ្ដល់មកវិញនូវថវិកាពី៥ម៉ឺនដល់២០ម៉ឺនរៀល។

ជុំវិញករណីនេះ និងបើសិនជាពលរដ្ឋត្រូវបានជនមិនស្គាល់មុខទាក់ទងទៅពលរដ្ឋឱ្យយកលុយទៅបង់ថ្លៃអ្វីផ្សេងដោយគ្មានប្រភពច្បាស់លាស់ ឯកឧត្ដម ឌី វិជ្ជា អំពាវនាវឱ្យពលរដ្ឋទាក់ទងសមត្ថកិច្ច ឬពិគ្រោះយោបល់ជាមួយអ្នកដែលស្គាល់ជាមុនសិន មុននឹងសម្រេចចិត្តផ្ដល់នូវព័ត៌មានផ្ទាល់ខ្លួនឱ្យទៅនរណាម្នាក់ ប៉ុន្តែបើសិនជាមិនច្បាស់ទេសូមកុំផ្ដល់ឱ្យតែម្តង៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


