ព័ត៌មានជាតិ
ក្រុមប្រឹក្សារាជធានី បោះឆ្នោត រកបាន ប្រធាន-អនុប្រធាន ការិយាល័យប្រជាពលរដ្ឋ
អនុវត្តតាមសេចក្ដីណែនាំលេខ ០២៤ សណន របស់ក្រសួងមហាផ្ទៃ ស្តីពី នីតិវិធីនៃការបោះឆ្នោត ជ្រើសរើស ប្រធាន អនុប្រធាន ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានធ្វើពិធីបោះឆ្នោត ជ្រើសរើសប្រធាន-អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោក កើត ឆែ អភិបាលរងរាជធានី តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

បេក្ខជនឈរឈ្មោះជាប្រធាន មានចំនួន ៣រូប ក្នុងនោះមាន៖ លោក សំ សេដ្ឋា លោក ឡុង រស្មី និង លោក ហ៊ី សុខនី។ ចំណែកបេក្ខជនឈរឈ្មោះជាអនុប្រធាន មានចំនួន ៣រូប រួមមាន៖ លោកស្រី ឈុន ដាលីន លោក ហេង ម៉េងលី និង លោក ថេង បញ្ញាវុធ។

ក្រោយការបោះឆ្នោត លោក សំ សេដ្ឋា បានជាប់ឆ្នោតជា ប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ និង លោកស្រី ឈុន ដាលីន ជា អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ។

លោក ម៉ប់ សារិន បានណែនាំឱ្យក្រុមលេខាធិការដ្ឋានក្រុមប្រឹក្សារាជធានីភ្នំពេញ ធ្វើលិខិតស្នើសុំទៅក្រសួងមហាផ្ទៃ ដើម្បីឱ្យមានការប្រកាសជាផ្លូវការទៅតាមនីតិវិធីនៃច្បាប់។

យោងតាមសេចក្ដីណែនាំ លេខ ០២៤ សណន របស់ក្រសួងមហាផ្ទៃ ស្តីពី នីតិវិធីនៃការបោះឆ្នោត ជ្រើសរើស ប្រធាន អនុប្រធាន ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត បានកំណត់ថា ការបោះឆ្នោត ត្រូវធ្វើឡើងដាច់ដោយឡែកពីការ បោះឆ្នោតជ្រើសរើសអនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ប៉ុន្តែអាចធ្វើឡើងក្នុងកិច្ចប្រជុំជាមួយគ្នាបាន ឬក៏កិច្ចប្រជុំដាច់ដោយឡែកពីគ្នា។ ការបោះឆ្នោតត្រូវធ្វើឡើងជាសម្ងាត់៕
អត្ថបទ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


