ព័ត៌មានជាតិ
សាលារាជធានីភ្នំពេញចង់បន្ថែមខ្សែរថយន្តក្រុងបន្ថែម មកកាន់ផ្លូវថ្មើរជើង
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឱ្យមានការបន្ថែមខ្សែរត់របស់រថយន្តក្រុងសាធារណៈមកកាន់ផ្លូវថ្មើរជើងមាត់ទន្លេ ដោយបន្ថែមម៉ោងដឹករហូតដល់ម៉ោង១១យប់ផងដែរ។

លោក ឃួង ស្រេង បានលើកឡើងក្នុងកិច្ចប្រជុំកាលពីថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ក្នុងការសិក្សាធ្វើយ៉ាងណាបង្កើនភាពទាក់ទាញ និងមនុស្សឱ្យទៅលេងផ្លូវថ្មើរជើងនេះឱ្យបានច្រើនដោយនឹងរៀបចំជាជំហានដែលជាដំបូងត្រូវរកកន្លែងចំណតសម្រាប់ពលរដ្ឋ បន្តមកទៀតការរៀបចំកន្លែងកម្សាន្ត ព្រមទាំងបង្កើននូវសោភ័ណភាពដោយបំពាក់នូវភ្លើងបំភ្លឺ រៀបចំអនាម័យបរិស្ថាន ព្រមទាំងបន្ថែមនូវខ្សែរត់របស់រថយន្តក្រុងមកថែមទៀតផងដែរ។

ក្នុងកិច្ចប្រជុំនោះលោកបានជំរុញឱ្យបន្ថែមខ្សែរថយន្តក្រុងចំនួន៣ខ្សែបន្ថែមទៀត ខណៈបច្ចុប្បន្នមាន៣ខ្សែរួចហើយ។
ក្នុងពេលចុះពិនិត្យការអនុវត្តន៍ផ្លូវថ្មើរជើងមាត់ទន្លេសប្ដាហ៍ទី២ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឃួង ស្រេង ក៏បានកត់សម្គាល់ផងដែរថាមានមានភ្ញៀវជាតិ-អន្តរជាតិមកលែងកំសាន្តជាច្រើនកើនឡើងដែលធ្វើឱ្យមានភាពអ៊ូអរ ហើយអាជីវករលក់ដាច់ជាងមុនផងដែរ។

គួរឱ្យដឹងថាការសាកល្បងផ្លូវថ្មើរជើង (Walk Street) ត្រូវបានសាលារាជធានីភ្នំពេញធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយចាប់ពីម៉ោង ៦ល្ងាចដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


