Connect with us

ព័ត៌មានជាតិ

អ្នកជំនាញប្រាប់ថាអំឡុងពេលនេះជាឱកាសសម្រាប់វិនិ​យោគ​លើអចលនទ្រព្យ

បានផុស

នៅ

ក្នុងពេលដែល វិស័យអចលនទ្រព្យ នៅលើពិភពលោក និងក្នុងប្រទេសកំពុង​ជួប​បញ្ហា​លំបាកដោយសារតែការផ្ទុះឡើងនៃងឺ​កូវីដ១៩ ក្រុមអ្នកជំនាញបានប្រាប់ថា ពេល​នេះ គឺជាឱកាសសម្រាប់អ្នកវិនិយោគលើវិស័យអចលនទ្រព្យ។

ឱកាសនៅត្រង់ថា​ អ្នក​វិនិយោគ អាចជ្រើសរើសបានអចលទ្រព្យដែលល្អ ដែលមានតម្លៃក្រោមទីផ្សារ ព្រោះ​​កាលពេលមុនកូវីដ១៩ អ្នកលក់អាចលក់លើតម្លៃទីផ្សារ ដល់ទទៅ ២០ ទៅ ៣០ ភាគរយ។

អ្នកវាយតម្លៃ និងភ្នាក់ងារអចល​នទ្រព្យ​កម្ពុជា (CVEA) នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី ២៣ ខែមករា ២០២០
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គាម សៀកឡុង ទីប្រឹក្សាផ្នែកអាជីវកម្មអចលនវត្ថុសមាគមអ្នកវាយតម្លៃ និង​ភ្នាក់ងារអចល​នទ្រព្យ​កម្ពុជាបានថ្លែងថា មុនឆ្នាំ ២០២០ ស្ថានភាពទិញលក់ វិស័យ​អចលនទ្រព្យនៅកម្ពុជា មានភាពល្អប្រសើ សន្ទុះនៃការទិញលក់ គឺមានច្រើន ស្ទើតែគ្រប់ខេត្តដែលជាប៉ូលសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជា។

លោក ថានៅពេល​ដែល​​កំពុងតែមានការរីកចម្រើន ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រាប់តែព្រឹត្តិការនៃ​ជំងឺ​កូវីដ១៩ ផ្ទុះឡើងបានធ្វើឲ្យមានការរឹតបន្តឹងការធ្វើដំណើរពីអន្តរជាតិ និងក្រុង​ប្រទេស​មានការបិទ ស្ថានភាពនេះធ្វើឲ្យកម្ពុជាក៏បាត់ចំនួនភ្ញៀវបរទេស ដែល​​ធ្លាប់​តែ​វិនិយោគលើការទិញលក់ជួល អគារខុនដូមានការធ្លាក់ចុះ។

លោកថា ក្នុងពេលនេះសម្រាប់អ្នកវិនិយោគ ដែលមានទឹកប្រាក់ច្រើន គឺជាឱកាស​ក្នុងការទទួលបានផលចំណេញ ដោយសារតែការវិនិយោគក្នុងតម្លៃល្អ។

ហើយម្ចាស់ទ្រព្យខ្លះក៏ត្រូវការទុនបង្វិលគាត់អាចលក់បានក្រោមតម្លៃទីផ្សារ ដែល​ឆ្លុះ​បញ្ចាំងពីតម្លៃទីផ្សារពិត និងសេដ្ឋ​កិច្ចពិតប្រាកដ​ពីព្រោះមុនស្ថានភាពកូវីដ​មកដល់​ភាគច្រើនម្ចាស់ទ្រព្យគាត់លក់ដាក់តម្លៃលើទីផ្សារពី ២០ ទៅ ៣០ ភាគរយ ប៉ុន្តែនៅពេលស្ថានភាពនេះ គឺជាតម្លៃទីផ្សារពិតប្រាកដ។

លោក ម៉ាន់ ច័ន្ទឌី អនុប្រធានសមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារអចល​នទ្រព្យ​កម្ពុជា

លោក ម៉ាន់ ច័ន្ទឌី អនុប្រធានសមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារអចល​នទ្រព្យ​កម្ពុជា បានប្រាប់ថា ការវិនិយោគលើអចលនទ្រព្យសំខាន់បំផុតគឺព័ត៌មាន ប្រសិនបើមាន ព័ត៌មានពេញដៃ ហើយវិនិយោគទៅមិនខុសទេ តែបើអត់ព័ត៌មានដាក់ទៅដឹងតែខុសហើយ។

លោកថា មុនវិនិយោគ គឺយើងត្រូវសិក្សាកន្លែងដែលធ្វើការវិនិ​យោគឲ្យ​បានច្បាស់លាស់ ចាប់តាំងពីការវិនិយោគ ការទិញលក់ ត្រូវការពេលប៉ុន្មាន ហេដ្ឋារចនាសម្ព័ន្ធត្រូវធ្វើអ្វីខ្លះ ជារឿងសំខាន់ បានយើងវិនិយោគទៅ មិនកប់លុយ។

ចំពោះអ្នកវិនិយោគ​ ពេលនេះគេគិតថា ជាឱកាសហើយ​ព្រោះជាពេលដែល​យើង​រើស​បាន​អចលទ្រព្យដែលល្អ ហើយតម្លៃក្រោមទីផ្សា។

លោក ច្រឹក សុខនីម ប្រធាន CVEA

លោក ច្រឹក សុខនីម ប្រធានសមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារអចល​នទ្រព្យ​កម្ពុជា(CVEA) បានប្រាប់ថា ឱកាសនេះ ប្រសិនបើយើងមានលុយ​គឺយើងគួរ​តែទិញទុក ដោយពិភាក្សាជាមួយង្នកជំនាញ​ឲ្យបានច្រើននោះយើង​នឹងទទួល​បានផលចំណេញ។

លោកបញ្ជាក់ថា ស្ថានភាពវិស័យអចលនទ្រព្យនៅឆ្នាំ ២០២០ នៅតែ​បន្តភាពរឹង​មាំដដែល បើទោះបីជាបាត់មួយចំណែកនៃវិនិយោគគិនបរទេសក៏ដោយ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម