ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ រដូវសន្យារបស់គណបក្សនយោបាយនានាបានមកដល់ហើយ
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានលើកឡើងថា រដូវសន្យារបស់គណបក្សនយោបាយនានាបានមកដល់ហើយ ដោយយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នឹងត្រូវចាប់ផ្ដើមពីដើមខែកក្កដាតទៅ។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត ២ម៉ឺននាក់ នៅខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងបន្តថា ដល់រដូវកាលឃោសនាបោះឆ្នោត ប្រាកដជាមានអ្នកនយោបាយ និងគណបក្សនយោបាយខ្លះ សន្យាឲ្យនេះ ឲ្យនោះដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោត តែនេះជាសិទ្ធិរបស់អ្នកនយោបាយ និងគណបក្សនយោបាយ ដែលត្រូវឃោសនាបោះឆ្នោត។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «នៅរដូវបោះឆ្នោត អ្នកនៅផ្ទះស័ង្កសី ទៅសន្យាគេឲ្យផ្ទះក្បឿង តែខ្លួនឯងនៅផ្ទះស័ង្កសី អ្នកជិះម៉ូតូទៅសន្យាឲ្យគេថា បើខ្ញុំឈ្នះ ខ្ញុំឲ្យឡាន នែ៎វាមានអាធន់ហ្នឹងដែលវាទៅហួសៗ ប៉ុន្តែនោះទុកជាសិទ្ធិនៃបណ្ដាបក្សនយោបាយ ដែលគេមានសិទ្ធិនឹងធ្វើការឃោសនាៗ»។
បើតាមសម្ដេចតេជោ ហ៊ុន សែន សម្រាប់គណបក្សប្រជាជនកម្ពុជា មិនសន្យានោះទេ តែនឹងធ្វើតែម្ដង។ «ក៏ប៉ុន្តែសម្រាប់គណបក្សប្រជាជន អត់ទេ អ្វីដែលយើងធ្វើ គឺយើងធ្វើតែម្ដងៗ»។ នេះជាការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ ចំពោះការឃោសនាបោះឆ្នោត នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ខែកក្កដា ដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


