ព័ត៌មានជាតិ
សម្ដេច ស ខេង សរសើរអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលរៀបចំប្រភេទកីឡាត្រៀមប្រកួតនៅកាណាដា
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កោតសរសើរអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានរៀបចំប្រភេទកីឡា និងត្រៀមចេញទៅចូលរួមប្រកួតនៅប្រទេសកាណាដា ដែលជាបេសកកម្មដ៏មានសារៈសំខាន់។

ការកោតសរសើរនេះ ខណៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី អញ្ជើញចុះជួបសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលត្រៀមចេញទៅប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី ២០ ឆ្នាំ ២០២៣ (The 20th World Police and Fire Games 2023) នៅប្រទេសកាណាដា នាព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៣ នេះ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ កោតសរសើរចំពោះអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានរៀបចំប្រភេទកីឡា និងត្រៀមចេញទៅចូលរួមប្រកួតនៅប្រទេសកាណាដា ដែលបេសកកម្មដ៏មានសារៈសំខាន់នេះ មិនត្រឹមតែសម្រាប់ក្រសួងមហាផ្ទៃប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសជាតិទាំងមូល។

នៅក្នុងឱកាសនោះដែរ សម្ដេច ស ខេង បានមានប្រសាសន៍ដោយសង្ខេបអំពីសមិទ្ធផល និងការងារសំខាន់ៗ ដែលក្រសួងមហាផ្ទៃសម្រេចបានក្នុងរយៈពេល ៥ ឆ្នាំ នៃនីតិកាលទី ៦ ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៣ ក្នុងនោះមានដូចជា វិស័យកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់កងកម្លាំងនគរបាលជាតិ ព្រមទាំងកំណែទម្រង់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃផងដែរ។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេ ក៏បានកោតសរសើរចំពោះកីឡាករ កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលទទួលបានជ័យជំនះក្នុងការប្រកួតទាំងកម្រិតជាតិ កម្រិតតំបន់ និងអន្តរជាតិ ជាបន្តបន្ទាប់ រួមទាំងក្នុងព្រឹត្តិការស៊ីហ្គេម ដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២៣ នេះ។ សម្ដេច ស ខេង បានជូនពរប្រតិភូកីឡាធ្វើដំណើរទៅប្រទេសកាណាដា សូមប្រកបដោយសុវត្ថិភាព និងជោគជ័យ៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


