ព័ត៌មានជាតិ
សម្តេច ស ខេង ជំរុញអាជ្ញាធរអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីពលរដ្ឋ
សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រខេត្តបាត់ដំបងបានជំរុញឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់បន្តពង្រឹងអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ ដើម្បីធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព ដល់ប្រជាពលរដ្ឋ។

សម្តេចជំរុញបែបនេះនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា ១ខ្នង ៤ជាន់ មាន៣០បន្ទប់ នៃវិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងជូនរង្វាន់ដល់សិស្សប្រឡងជាប់និទ្ទេស A ចំនួន ៧៧រូប នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣។ នេះបើតាមការផ្សព្វផ្សាយតាមទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តបាត់ដំបង។ សម្តេចក្រឡាហោម បានជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ពិសេស សកម្មភាពជួញដូរចែកចាយប្រើប្រាស់គ្រឿងញៀន បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់តាមមូលដ្ឋាន អំពើហិង្សាក្នុងគ្រួសារ និងក្រុមក្មេងទំនើងជាដើម។

សម្តេចក៏បានណែនាំឱ្យអាជ្ញាធរបន្តជំរុញសកម្មភាពត្រួតពិនិត្យ និងផ្សព្វផ្សាយអប់រំឱ្យបានទូលំទូលាយពីការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនតាមគោលការណ៍ «បីកុំ មួយរាយការណ៍»។ បន្ថែមពីនេះ សម្តេចស្នើឳ្យអាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច បង្កើនវិធានការអប់រំដោយដើរទន្ទឹមនឹងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សំដៅធ្វើយ៉ាងណាកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅក្នុងកម្រិតអប្បបរមា ខណៈបញ្ហាគ្រោះថ្នាក់ ចរាចរណ៍នៅតែជាបញ្ហាប្រឈមក្នុងសង្គមដែលបណ្ដាលឱ្យមានមនុស្សស្លាប់ និងរងរបួសជារៀងរាល់ថ្ងៃ។ ត្រូវយកចិត្តទុកដាក់ និងត្រៀមជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗ ប្រជាពលរដ្ឋដែលមានការខ្វះខាត និងជនងាយរងគ្រោះនានា ដើម្បីលើកកម្ពស់សមធម៌ និងសុខុមាលភាពល្អប្រសើរ។

ជុំវិញនឹងអនាម័យប្រចាំថ្ងៃវិញ សម្តេចក្រឡាហោម ជំរុញឱ្យមានការផ្សព្វផ្សាយអប់រំឱ្យប្រជាពលរដ្ឋ ថែរក្សាសុខភាព អនាម័យ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ឱ្យបានជាប់ជាប្រចាំក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីទទួលបាននូវសុខភាពល្អ ចៀសវាងជំងឺផ្សេងៗ។ ក្នុងនាមជាតំណាងរាត្រនៅខេត្តបាត់ដំបង សម្តេចក្រឡាហោម ស ខេង បានកោតសរសើរយ៉ាងខ្លាំងពីកិច្ចខិតខំពីមន្ត្រី អាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លៃងប្រដាប់អាវុធ ដែលបានដឹកនាំ និង បំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ រួមគ្នារក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព បានល្អប្រសើរ រហូតសម្រេច បាននូវសមិទ្ធផលជាច្រើនក្នុងមូលដ្ឋានខេត្តបាត់ដំបង និងធ្វើឱ្យប្រជាពលរដ្ឋអាច រស់នៅប្រកបដោយសុខដុមរមនា និងសាមគ្គីភាព។

ជាមួយគ្នានេះ ក្នុងឱកាសសម្ពោធអគារសិក្សា និងការប្រគល់រង្វាន់ដល់សិស្សនិទ្ទេសA ចំនួន ៧៧រូបនេះ សម្តេចក្រឡាហោម ស ខេង ជាតំណាងរាស្ត្រខេត្តបាត់ដំបង បានប្រគល់ម៉ូតូ១គ្រឿង និងបណ្ណសរសើរចំនួន១ ជូនដល់សិស្សដែលទទួលបាននិទ្ទេស A នៃការប្រឡងបាក់ឌុប ឆ្នាំ២០២៣ សម្រាប់ខេត្តបាត់ដំបង។ សម្តេចបានមានប្រសាសន៍ថា វិស័យអប់រំ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យមានចំណេះដឹង មានសមត្ថភាព ភាពច្នៃប្រឌិត និងក្រមសីលធម៌ល្អ ដែលជាការរួមចំណែក ជួយបង្កើននូវកំណើនសេដ្ឋកិច្ចតាមរយៈការពង្រឹងភាពប្រកួតប្រជែង និងការលើកកម្ពស់ផលិតភាពដើម្បីអភិវឌ្ឍឧស្សាហកម្ម៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ