ព័ត៌មានជាតិ
លោក ប្រាជ្ញ ចន្ទ ៖ ពលរដ្ឋ ៨៤.៥៨ភាគរយ បានចេញទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧នេះ
លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានអះអាងថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ មានប្រជាពលរដ្ឋចេញទៅបោះឆ្នោតចំនួន ៨,២១៣,២៦០នាក់ ស្មើនឹង ៨៤.៥៨ភាគរយ។ ការអះអាងខាងលើនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពី ការសរុបព្រឹត្តិការណ៍ទូទៅ នៃដំណើរការបោះឆ្នោត នៅល្ងាចអាទិត្យនេះ។

លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានឲ្យដឹងថា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣នេះ ចាប់ម៉ោង ៧ព្រឹក ការិយាល័យបោះឆ្នោតចំនួន ២៣,៧៨៩ នៅទូទាំងប្រទេស បានបើកបម្រើឲ្យការបោះឆ្នោតទាំងអស់ ដោយមិនមានការិយាល័យណាមួយ ដែលមិនបានបើកនោះទេ។
លោក ប្រាជ្ញ ចន្ទ មានប្រសាសន៍បន្តថា ដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៣រសៀល ហើយបើទោះបីជាមានបញ្ហារំខានខ្លះ ដែលបង្កឡើងដោយកត្តាធាតុអាកាសយ៉ាងណាក៏ដោយ ក៏ការបោះឆ្នោតប្រព្រឹត្តទៅជាប្រក្រតី តាមការគ្រោងទុក។
បន្ទាប់ពីការបិទការិយាល័យបោះឆ្នោត ដំណើរការរាប់សន្លឹកឆ្នោតក៏បានចាប់ផ្ដើមភ្លាមៗ នៅនឹងកន្លែងតាមនីតិវិធី និងសេចក្ដីណែនាំ។ ទម្រង់បែបបទលេខ ១១០២ ដែលជាកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត និងលទ្ធផលនៃការបោះឆ្នោត ត្រូវបានគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោត បិទផ្សាយភ្លាមផងដែរ នៅការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗ ហើយភ្នាក់ងារគណបក្សនយោបាយ បានថតរូបភាព និងថតតួលេខពីកំណត់ហេតុ នៃការរាប់សន្លឹកឆ្នោត ១១០២ ដែលបានបិទផ្សាយនោះ និងបានទៅទទួលយកលេខ ១១០២ នៅស្នាក់ការគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោតផងដែរ។
លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានគូសបញ្ជាក់ថា «តាមតួលេខបណ្ដោះអាសន្ននៃអ្នកបោះឆ្នោត ដែល គ.ជ.ប ទទួលបានបង្ហាញថា អ្នកបោះឆ្នោតសរុបមានចំនួន ៨,២១៣,២៦០នាក់ ស្មើនឹង ៨៤.៥៨ភាគរយ នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៩,៧១០,៦៥៥នាក់»៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


