Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ណែនាំរដ្ឋមន្ត្រីថ្មីត្រូវបន្តយកចិត្តទុកដាក់ជាមួយមន្ត្រីចាស់ៗ

បានផុស

នៅ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បានណែនាំដល់គណៈរដ្ឋមន្ត្រីថ្មី ជាពិសេសរដ្ឋមន្រ្តីតាមក្រសួងនានា ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ជាមួយមន្ត្រីចាស់ៗ ដែលត្រូវបន្តរក្សាមុខតំណែងអ្នកទាំងនោះនៅដដែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារសំឡេង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា ៖«រដ្ឋមន្ត្រីតាមស្ថាប័ននានាជំនាន់ក្រោយ ត្រូវបន្តការយកចិត្តទុកដាក់ខ្ពស់ទៅលើកិច្ចការដែលត្រូវដោះស្រាយជាមួយនឹងមន្ត្រីចាស់»ៗ។ ក្នុងន័យនេះ សម្ដេចតេជោ បានបញ្ជាក់ថា មន្ត្រីនៅក្នុងមុខតំណែងបច្ចុប្បន្ន ត្រូវធានាឱ្យមានការបន្តតួនាទី-ភារកិច្ចតទៅទៀត ដោយមិនមានការកែប្រែ លើកលែងតែសាម៉ីខ្លួនស្នើសុំលាឈប់តែប៉ុណ្ណោះ។

ការបញ្ជាក់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីបែបនេះ គឺដើម្បីដោះស្រាយនូវកង្វល់របស់មន្ត្រីដែលកំពុងកាន់មុខតំណែងបច្ចុប្បន្ន ខណៈមន្ត្រីទាំងនោះព្រួយបារម្ភថា ក្រោយរាជរដ្ឋាភិបាលថ្មីចូលកាន់តំណែងជាផ្លូវការ តើខ្លួននឹងត្រូវធ្វើអ្វីបន្តទៀត?

ទាក់ទងនឹងបញ្ហានេះ សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា មន្ត្រីទាំងឡាយដែលកំពុងស្ថិតនៅក្នុងមុខតំណែងរួចមកហើយ គឺនឹងបន្តរក្សា​ដដែល​មាន​ដូច​ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឬទីប្រឹក្សារាជរដ្ឋាភិបាល ខណៈមន្ត្រីក្របខណ្ឌមុខងារសាធារណៈ ក៏មិនប៉ះពាល់នោះដែរ លើកលែងតែមន្ត្រីទាំងនោះ ដល់អាយុចូលនិវត្តន៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម