Connect with us

ព័ត៌មានជាតិ

ជំរឿន​លើក​ដំបូង​ឆ្នាំ ១៩៦២ ពលរដ្ឋ​កម្ពុជាមានត្រឹម​ជាង ៥ លាន​នាក់​ប៉ុណ្ណោះ

បានផុស

នៅ

កម្ពុជា​បាន​បញ្ចប់​ការ​ធ្វើ​ជំរឿន​លើក​ទី ៤ ក្នុង​រយៈ​ពេល​ជាង ៥០ ឆ្នាំ​ចុងក្រោយ។ ការ​ធ្វើ​ជំរឿន​លើក​ដំបូង​ បាន​ធ្វើ​ឡើង​នៅ​ឆ្នាំ ១៩៦២ ក្នុង​ជំនាន់​សង្គម​រាស្រ្ត​និយម​ និង​លើក​ទី​ពីរ​នៅ​ឆ្នាំ ១៩៩៨ ក្រោយ​កម្ពុជា​បញ្ចប់​សង្រ្គាម​ស៊ីវិល និង​របប​សម័យ​ពូជសាសន៍​ខ្មែរ​ក្រហម និង​លើក​ទី ៣ នៅ​ឆ្នាំ ២០០៨ និង​លើក​ទី​ ៤ នៅ​ឆ្នាំ ២០១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ទិន្នន័យ​បង្ហាញ​ការ​ប្រែប្រួល​អត្រា​កំណើន​ប្រជាជន​ដូច​តទៅ៖

-ជំរឿន​ឆ្នាំ ១៩៦២ ជា​ជំរឿន​លើក​ដំបូង​ក្រោយ​ប្រទេស​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ ប្រជាជន​កម្ពុជា​មាន​ចំនួន ៥,៧ លាន​នាក់។

-ជំរឿន​លើក​ទី​ពីរ ឆ្នាំ ១៩៩៨ ចំនួន​ប្រជាជន​កើន​ដល់ ១១,៤ លាន​នាក់។

-ជំរឿន​លើក​ទី​បី ឆ្នាំ ២០០៨ ចំនួន​បាន​កើន​ដល់ ១៣,៤ លាន​នាក់។

-ការ​ធ្វើ​ជំរឿន​ចុងក្រោយ​ឆ្នាំ ២០១៩ ដែល​ចេញ​ប្រកាស​ជា​ផ្លូវការ​អត្រា​កំណើន​ប្រជាជន​មាន​ជាង ១៥,៥ លាន​នាក់។

បើ​យោង​តាម​ការ​ធ្វើ​ជំរឿន​ពីរ​លើក​ចុងក្រោយ អត្រា​មាន​កូន​របស់​ប្រជាជន​កម្ពុជា​មាន​កម្រិត​ទាប។ យោង​តាម​លទ្ធផល​ជំរឿន​ប្រជាជន​ឆ្នាំ ២០០៨ អត្រា​លទ្ធភាព​បង្កើត​កូន​សរុប​គឺ ២,៧ នាក់ ក្នុង​ស្រ្តី​ម្នាក់។ ចំណែក​លទ្ធផល​ជំរឿន​ប្រជាជន​ឆ្នាំ ២០១៩ អត្រា​លទ្ធផល​បង្កើត​កូន​សរុប ២,៥ នាក់​ក្នុង​ស្រ្តី​ម្នាក់។

ទាក់ទង​កំណើន​ប្រជាជន​តិច​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្រ្តី​ធ្លាប់​ថ្លែង​​កន្លង​ទៅ​ ដោយ​លើក​ទឹកចិត្ត​​ពលរដ្ឋ​យក​កូន​ឲ្យ​បាន​ច្រើន។

សម្តេច​ថ្លែង​ថា ពល​រដ្ឋ​គួរ​យក​កូន​ឲ្យ​បាន​ជា​មធ្យម​ ៥ នាក់​ ក្នុង​ ១ គ្រួសារ​ ដើម្បី​​ឲ្យ​អត្រា​ប្រជាជន​​​កើន​ឡើង​ទ្វេដង​។ សម្តេច​បញ្ជាក់​ថា ដោយ​សារ​កម្ពុជា​មាន​ទឹក​ដី​នៅ​ធំ​ទូលាយ បើ​មាន​កូន​​ច្រើន​កាលណា​ល្អ​កាល​ហ្នឹង​ត្រឹម ៥ ទៅ ៦ អី​ល្មម។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម